ព័ត៌មានអន្ដរជាតិ
ប្រេស៊ីលបញ្ឈប់ការនាំចូលត្រីទីឡាព្យាពីវៀតណាម ដោយសាររកឃើញហានិភ័យឆ្លងនៃវីរុសដ៏សាហាវមួយ
ប្រទេសប្រេស៊ីលបានបញ្ឈប់ការនាំចូលត្រីទីឡាព្យា ពីប្រទេសវៀតណាម ដោយសារតែរកឃើញហានិភ័យនៃជំងឺបង្កឡើងដោយមេរោគ Tilapia Lake Virus (TiLV) ដែលជាមេរោគបង្កជំងឺដ៏កាចសាហារនៅក្នុងត្រីនេះ។ នេះបើយោងតាមការផ្សាយពី Zingnews សារព័ត៌មានមានដ៏ធំរបស់វៀតណាម នៅរាត្រីថ្ងៃទី២១ ខែកុម្ភៈ ។

ប្រភពបានឱ្យដឹងទៀតថា ភ្នាក់ងារសត្វ និងរុក្ខជាតិ ក្រសួងកសិកម្ម និងបសុសត្វប្រេស៊ីល (MAPA) ប្រេស៊ីល បានប្រកាសបញ្ឈប់ការនាំចូលប្រភេទត្រីខាងលើ តាំងពីថ្ងៃទី១៤ ខែកុម្ភៈ មកម្ល៉េះ ហើយនៅថ្ងៃទី២១ ទើបនាយកដ្ឋានអភិវឌ្ឍន៍គុណភាព កែច្នៃ និងទីផ្សារ ប្រទេសវៀតណាម បានចេញសេចក្ដីប្រកាស និងផ្តល់អនុសាសន៍ដល់ រោងចក្រកែច្នៃអាហារសមុទ្រ បញ្ឈប់ការនាំចេញត្រីទីឡាព្យាទៅកាន់ទីផ្សារប្រេស៊ីល រហូតដល់ថ្ងៃណាដែលមានការប្រកាសឡើងវិញនូវការរកឃើញហានិភ័យនៃជំងឺដែលបង្កឡើងដោយមេរោគ TiLV ជាក់លាក់។ទន្ទឹមនឹងនេះ នាយកដ្ឋានអភិវឌ្ឍន៍គុណភាព កែច្នៃ និងទីផ្សារបានណែនាំថា ចំពោះគ្រឿងបរិក្ខារកែច្នៃអាហារសមុទ្រក្នុងបញ្ជីនាំចេញទៅកាន់ប្រទេសប្រេស៊ីល ចាំបាច់ត្រូវធ្វើបច្ចុប្បន្នភាព ស្រាវជ្រាវ និងរៀបចំការអនុវត្តត្រឹមត្រូវនៃបទប្បញ្ញត្តិក្នុងដំណើរការផលិត និងកែច្នៃផលិតផលសមុទ្រ និងជលផល។
មេរោគបង្កជំងឺ TiLV ត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសអ៊ីស្រាអែល ក្នុងឆ្នាំ ២០១៤ នៅក្នុងត្រីទីឡាព្យា ។ TiLV ជាជំងឺដ៏គ្រោះថ្នាក់មួយ ហើយនៅពេលដែលវារីករាលដាលយ៉ាងឆាប់រហ័ស និងខ្លាំងក្លារ អាចបណ្តាលឱ្យមានការខាតបង់យ៉ាងខ្លាំងដល់ផលិតកម្ម និងសេដ្ឋកិច្ចរបស់បសុសត្វ។ ជាងនេះទៅទៀតសម្រាប់ កសិករ នឹងប៉ះពាល់ដល់បរិស្ថានរស់នៅ។
យោងតាមសមាគមអ្នកនាំចេញ និងផលិតអាហារសមុទ្រវៀតណាម (Vasep) បាននិយាយថា ការនាំចេញត្រីទីឡាព្យារបស់វៀតណាមក្នុងឆ្នាំ ២០២៣ មានទំហំទឹកប្រាក់ជាង ៦ លានដុល្លារអាមេរិក ពោលគឺធ្លាក់ចុះ ៤២% បើធៀបនឹងឆ្នាំ ២០២២។
សូមជម្រាបផងដែរថា ត្រីទីឡាព្យា គឺជាប្រភេទកសិកម្មដែលរីកលូតលាស់យ៉ាងឆាប់រហ័សជាមួយនឹងការបង្កើនផលិតកម្ម។ បច្ចុប្បន្នផលិតផលត្រីទីឡាព្យាដែលមានប្រភពមកពីប្រទេសចិន និងតៃវ៉ាន់កំពុងគ្របដណ្តប់ទីផ្សារពិភពលោក។ បើទោះបីជាការនាំចេញត្រីទីឡាព្យាពីវៀតណាមនៅតែមានកម្រិតតិចតួច ប៉ុន្តែវាក៏មាននិន្នាការរីកចម្រើនជាវិជ្ជមានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ៕
ប្រែសម្រួលដោយ÷ ប៉ោ កុសល

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?