ព័ត៌មានអន្ដរជាតិ
ចក្រភពអង់គ្លេស ដាក់ទណ្ឌកម្មថ្នាក់ដឹកនាំពន្ធនាគាររុស្ស៊ី ៦រូប ក្រោយការស្លាប់របស់មេបក្សប្រឆាំង Alexei Navalny
ចក្រភពអង់គ្លេសបានបង្កកទ្រព្យសម្បត្តិអ្នកគ្រប់គ្រងពន្ធនាគាររុស្ស៊ីចំនួន៦នាក់ដែលទទួលបន្ទុកលើអាណានិគមព្រហ្មទណ្ឌនៅតំបន់អាក់ទិក បន្ទាប់ពីប្រធានបក្សប្រឆាំង លោក Alexei Navalny បានទទួលមរណភាព កាលពីថ្ងៃទីថ្ងៃទី១៦ ខែកុម្ភៈ ។

យោងតាមសារព័ត៌មាន BBC ចុះផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ នេះ បានឱ្យដឹងថា មេដឹកនាំលោកខាងលិចបានស្តីបន្ទោសចំពោះការស្លាប់របស់លោក Navalny ថា ជាការទទួលខុសត្រូវរបស់អាជ្ញាធររុស្ស៊ី រួមទាំងប្រធានាធិបតីពូទីនផងដែរ។
រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Lord Cameron បាននិយាយថា អ្នកដែលទទួលខុសត្រូវចំពោះការស្លាប់របស់លោក Navalny មិនគួរធ្វើសកម្មភាពបំភាន់នោះទេ ។ លោកសង្កត់ធ្ងន់ថា “យើងនឹងធ្វើឱ្យពួកគេទទួលខុសត្រូវ” ហើយជំហ៊ានដំបូងគឺត្រូវតែដាក់ទណ្ឌកម្មទៅលើពួកអ្នកទាំងនោះ ។
ទន្ទឹមគ្នានោះ រដ្ឋាភិបាលអង់គ្លេសបានអំពាវនាវឱ្យប្រគល់សាកសពរបស់លោក Navalny ឱ្យទៅក្រុមគ្រួសាររបស់គាត់ជាបន្ទាន់ និងឱ្យមានការស៊ើបអង្កេតពេញលេញ ប្រកបដោយតម្លាភាព ។ ការអំពាវនាវពីចក្រភពអង់គ្លេសនេះ ក្រោយពេលម្តាយរបស់ Navalny និយាយថា នាងបានព្យាយាមចង់ឃើញសាកសពរបស់កូនប្រុស អស់រយៈពេល៥ថ្ងៃហើយ ប៉ុន្តែមិនដឹងថា គេយកសាកសពទៅទុកនៅឯណានោះទេ ។
ទាក់ទងទៅនឹងបុគ្គលទាំង ៦រូបដែលចក្រភពអង់គ្លេសដាក់ទណ្ឌកម្មនោះមានដូចជា៖
១. លោក Col Vadim Konstantinovich Kalinin – ប្រធានអាណានិគមព្រហ្មទណ្ឌ
២. វរសេនីយ៍ទោ Sergey Nikolaevich Korzhov – អនុប្រធាន
៣. វរសេនីយ៍ទោ Vasily Alexandrovich Vydrin – អនុប្រធាន
៤. វរសេនីយ៍ទោ Vladimir Ivanovich Pilipchik – អនុប្រធាន
៥. វរសេនីយ៍ទោ Aleksandr Vladimirovich Golyakov – អនុប្រធាន
៦. លោក Col Aleksandr Valerievich Obraztsov – អនុប្រធាន ។
ពួកគេទាំង ៦ នាក់ក្រៅពីបង្កកទ្រព្យសម្បត្តិ ក៏ហាមមិនឱ្យធ្វើដំណើរទៅចក្រភពអង់គ្លេសដែរ។
ជាមួយគ្នានេះ ក្រៅពីចក្រភពអង់គ្លេស សហរដ្ឋអាមេរិកក៏បានប្រកាសថា ខ្លួននឹងបង្ហាញកញ្ចប់ទណ្ឌកម្មផ្ទាល់ខ្លួនប្រឆាំងនឹងរុស្ស៊ីជុំវិញការស្លាប់របស់ Navalny បួករួមទាំងសង្គ្រាមដែលរុស្ស៊ីកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែន ៕
ប្រែសម្រួលដោយ÷ ប៉ោ កុសល

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ