Connect with us

ព័ត៌មានអន្ដរជាតិ

លោក បៃដិន លុបចោលបំណុលសិក្សា សម្រាប់សិស្សនិស្សិតជាង ១៥ម៉ឺននាក់

បានផុស

នៅ

តាមសេចក្តីរាយការណ៍របស់ Reuters នៅថ្ងៃព្រហស្បតិ៍ទី២២ខែកុម្ភៈ រដ្ឋបាលលោក ចូ បៃដិន បានប្រកាសថា ខ្លួននឹងលុបចោលបំណុលសិក្សាចំនួន ១.២ពាន់លានដុល្លារ សម្រាប់សិស្សនិស្សិតអាមេរិកប្រមាណ ១៥៣០០០នាក់។

(រូបថត៖ Bloomberg)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះគឺជាសេចក្តីប្រកាសថ្មី បន្ទាប់ពីតុលាការកំពូល ធ្លាប់រារាំងផែនការរបស់លោក បៃដិន ក្នុងការលុបចោលបំណុលសិក្សាសម្រាប់និស្សិតអាមេរិកជាង ៤០លាននាក់ ជាផ្នែកនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គាត់កាលពីឆ្នាំ២០២០។

ទោះបីជាយ៉ាងណាក៏ដោយ សេចក្តីប្រកាសនេះ គឺអនុវត្តចំពោះតែអ្នកចុះឈ្មោះក្នុងផែនការសងប្រាក់ (SAVE) ដែលបំពេញតាមតម្រូវការជាក់លាក់​ និងអ្នកដែលសន្យាបង់ប្រាក់យ៉ាងតិច១០ឆ្នាំ ក៏ដូចជាអ្នកខ្ចីដំបូង១២០០០ដុល្លារ ឬតិចជាងនេះសម្រាប់សាលារៀនប៉ុណ្ណោះ ខណៈអ្នករងផលប៉ះពាល់ គឺនឹងត្រូវជូនដំណឹង ហើយអនុវត្តដោយស្វ័យប្រវត្តិ។

(រូបថត៖ Getty)

តើកម្ចីសិក្សាជាអ្វី?

កម្ចីសិក្សាគឺជាប្រាក់ដែលសិស្សនិស្សិតទទួលបានពីរដ្ឋាភិបាលសហព័ន្ធ រដ្ឋរបស់ពួកគេ ឬក្រុមហ៊ុនឯកជន ដែលពួកគេអាចយកទៅប្រើប្រាស់សម្រាប់ថ្លៃសិក្សា ឬការចំណាយផ្សេងៗរបស់សាលា។ ទោះយ៉ាងណាក៏ដោយ ពួកគេត្រូវតែសងប្រាក់នោះវិញក្រោយរៀនចប់ បូកនឹងការប្រាក់ផងដែរ។

យោងតាមក្រសួងអប់រំអាមេរិក សិស្សនិស្សិតចំនួន៧.៥លាននាក់ បានចុះឈ្មោះក្នុងកម្មវិធីសងត្រឡប់ដែលត្រូវបានបង្កើតឡើងដោយរដ្ឋបាល លោក បៃដិន។ កម្មវិធីនេះ គឺគណនាការទូទាត់ប្រចាំខែទៅនឹងប្រាក់ចំណូល និងទំហំគ្រួសាររបស់បុគ្គលម្នាក់ៗ ពោលគឺមិនមែនគិតសមតុល្យប្រាក់កម្ចីរបស់ពួកគេទេ។

សូមបញ្ជាក់ តាមរយៈសកម្មភាពប្រតិបត្តិ លោក បៃដិន បានលុបចោលបំណុលសិក្សាចំពោះសិស្សនិស្សិតជិត៣.៩លាននាក់រួចទៅហើយ ស្មើនឹងទឹកប្រាក់១៣៨ពាន់លានដុល្លារ ហើយបើយោងតាមអង្គការគំនិតផ្តួចផ្តើមទិន្នន័យអប់រំ, អាមេរិក មានបំណុលសិស្សនិស្សិត ១.៧៧ទ្រីលានដុល្លារ ពោលគឺម្នាក់ជាប់បំណុល ៣៧០០០ដុល្លារ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ បំណុលជាតិ អាមេរិក កើនកប់ក្ដោងមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ នៅ ១០ ឆ្នាំខាងមុខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣១ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម