Connect with us

ព័ត៌មានអន្ដរជាតិ

កប៉ាល់ដឹកទំនិញ បុកផ្តាច់ស្ពាន ធ្លាក់រថយន្ត៥គ្រឿង ចូលទន្លេ នៅប្រទេសចិន

បានផុស

នៅ

កប៉ាល់ដឹកទំនិញមួយគ្រឿង បានបុកស្ពានក្នុងទីក្រុងក្វាងចូវ ភាគខាងត្បូងប្រទេសចិន ដោយបណ្តាលឲ្យរថយន្តចំនួន៥គ្រឿង ធ្លាក់ចូលទន្លេ ក្នុងនោះមានទាំងរថយន្តក្រុងមួយគ្រឿងផងដែរ។

(រូបថត៖ CCTV)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​០៥​និង​៣០​នាទីព្រឹកថ្ងៃព្រហស្បតិ៍ទី២២ខែកុម្ភៈ ហើយបើយោងតាមសេចក្តីរាយការណ៍របស់ CCTV, គ្រោះថ្នាក់​ខាងលើ ​បាន​សម្លាប់​មនុស្ស​ចំនួន២​នាក់និង​របួស​ម្នាក់ ខណៈបីនាក់កំពុងបាត់ខ្លួន។

កប៉ាល់នេះ ត្រូវបានគេដឹងធ្វើដំណើរពីទីក្រុង ហ្វូសាន នៅពេលវាមកបុកស្ពាន Lixinsha ក្នុងខេត្តក្វាងចូវ។

(រូបថត៖ CCTV)

ទោះបីជាយ៉ាងណាក៏ដោយ ដើមហេតុដែលបណ្តាលឲ្យកប៉ាល់បើកទៅបុកស្ពាននេះ មិនត្រូវបានគេបញ្ជាក់ភ្លាមៗនោះទេ។ ស្របពេលជាមួយគ្នានោះ ក្រុមហ៊ុន​ដែល​ជា​ម្ចាស់​កប៉ាល់​ ក៏បានចេញមុខអះអាង​ថា ​ខ្លួននឹងសហការក្នុងការស៊ើបអង្កេតជាមួយអាជ្ញាធរផងដែរ។

វីដេអូនៅលើទូរទស្សន៍រដ្ឋ CCTV បានបង្ហាញស្ពានដាច់ជាពីរ ហើយកប៉ាល់នៅជាប់ខាងក្រោម ខណៈកាពីទែនត្រូវបានឃាត់ខ្លួន ហើយអ្នកស្ថិតនៅទីនោះ ត្រូវបានជម្លៀសចេញភ្លាមៗ។

(រូបថត៖ CCTV)

តាមការឲ្យដឹងពីប្រភពព័ត៌មានខាងលើ ស្ពាននេះនឹងត្រូវកែលម្អនិងជួសជុលឡើងវិញ ប៉ុន្តែផែនការត្រូវពន្យារពេលបីដង រួចមកហើយ។

កាលពីខែតុលាឆ្នាំ២០២១ អាជ្ញាធរខេត្តបានអំពាវនាវឲ្យពន្លឿនការជួសជុលកន្លែងខូចខាត ដើម្បីពង្រឹងសុវត្ថិភាពរចនាសម្ព័ន្ធរបស់ស្ពាន។ ដំបូងឡើយ ការ​សាងសង់​ត្រូវ​បាន​កំណត់​ថា​នឹង​បញ្ចប់​នៅ​ខែ​កញ្ញាឆ្នាំ២០២២ ប៉ុន្តែក៏ត្រូវ​ពន្យារ​ពេល​ម្តងហើយម្តងទៀតដល់​ខែ​សីហាឆ្នាំ២០២៣ រួចក៏អូសបន្លាយ​ដល់​ខែ​សីហាឆ្នាំ២០២៤៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ក្រុមហ៊ូធី បាញ់កប៉ាល់អាមេរិក ក្នុងសមុទ្រយេម៉ែន បញ្ឆេះស្ថានការណ៍កាន់តែតានតឹង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៨ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ៨ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ២០ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ២៣ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម