Connect with us

ព័ត៌មានអន្ដរជាតិ

បាក់អណ្ដូងរ៉ែមាសនៅ វ៉េណេស៊ុយអេឡា ស្លាប់កម្មករ ១៤ នាក់

បានផុស

នៅ

យ៉ាងហោចណាស់កម្មករ ២៣ នាក់បានស្លាប់នៅភាគកណ្តាលប្រទេសវ៉េណេស៊ុយអេឡា បន្ទាប់ពីហេតុការណ៍បាក់អណ្តូងរ៉ែមាសដែលដំណើរការដោយខុសច្បាប់ ស្របពេលដែលមនុស្សរាប់សិបនាក់កំពុងធ្វើការ ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AP នៅថ្ងៃទី២២ ខែកុម្ភៈនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីក្នុងតំបន់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃពុធថា សាកសពប្រហែល ២៣ នាក់ត្រូវបានក្រុមអ្នកជួយសង្គ្រោះយកចេញពីអណ្តូងរ៉ែបើកចំហដែលគេស្គាល់ថា Bulla Loca នៅក្នុងតំបន់ព្រៃនៃរដ្ឋ Bolivar ខណៈមនុស្សប្រហែល ២០០ នាក់បានធ្វើការនៅក្នុងអណ្តូងរ៉ែ ពេលដែលមានការបាក់ស្រុតនេះ។

រដ្ឋលេខាធិការសន្តិសុខពលរដ្ឋនៃរដ្ឋ Bolivar បាននិយាយថា អ្នករងរបួសកំពុងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងទីក្រុង Ciudad ដែលស្ថិតនៅចម្ងាយ ៧៥០ គីឡូម៉ែត្រភាគអាគ្នេយ៍នៃរដ្ឋធានី Caracas ខណៈមកដល់ពេលនេះក្រុមជួយសង្គ្រោះក៏កំពុងត្រូវបានហោះហើរចេញពីទីក្រុង Caracas ដើម្បីជួយក្នុងការស្វែងរកបន្ថែមទៀតផងដែរ ។

 គួរបញ្ជាក់ថា តំបន់ Bolivar សម្បូរទៅដោយរ៉ែមាស ពេជ្រ ដែក និងរ៉ែថ្មខៀវជាដើម ។ ក្រៅ​ពី​រ៉ែ​ ក៏​មាន​ឧស្សាហ​កម្ម​ចម្រាញ់​ចេញ​ដោយ​ខុស​ច្បាប់​ផង​ដែរ ។ អ្នកស្រុកនិយាយថា បើទោះបីជា លក្ខខណ្ឌការងារមិនមានសុវត្ថិភាពក៏ដោយ តែពួកគេនៅតែបង្ខំចិត្តធ្វើការ ដោយសារតែជីវភាពខ្វះខាតខ្លាំង ។ កាលពីខែធ្នូឆ្នាំមុន ក៏មានមនុស្សយ៉ាងហោចណាស់ ១២ នាក់បានស្លាប់ផងដែរក្នុងតំបន់ដូចគ្នានេះ នៅពេលដែលអណ្តូងរ៉ែមួយនៅក្នុងសហគមន៍ជនជាតិដើមភាគតិច Ikabaru បានបាក់ស្រុត ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤០ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម