ព័ត៌មានអន្ដរជាតិ
រដ្ឋ ឥណ្ឌា ជាច្រើនហាមមិនឲ្យទិញលក់ស្ករសំឡី ព្រោះហានិភ័យមហារីក
រដ្ឋឥណ្ឌាជាច្រើនកំពុងផ្តើមហាមឃាត់ទៅលើការលក់នូវប្រភេទស្ករសំឡី ដែលគេអាចស្គាល់ថាជាស្ករព័ណ៌ផ្កាឈូក សរសៃទន់ដូចនឹងសំឡី ដែលគេច្រើនលក់នៅទីកន្លែងក្មេងលេង ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានអង់គ្លេស BBC នៅថ្ងៃទី២២ ខែកុម្ភៈនេះ ។

កាលពីសប្តាហ៍មុន រដ្ឋ Tamil Nadu ភាគខាងត្បូងប្រទេសឥណ្ឌា បានអនុវត្តការហាមឃាត់នេះ ក្រោយពេលដែលខាងមន្ទីរពិសោធតេស្តសំណាកស្ករគំរូឃើញមានវត្តមានសមាសធាតុ Rhodamine-B ដែលអាចបង្កឲ្យកើតជំងឺមហារីក ។
ហើយកាលពីដើមខែកន្លងទៅ នៅតំបន់ដែនដី Puducherry ភាគខាងត្បូងឥណ្ឌាដូចគ្នា ក៏បានសម្រេចហាមឃាត់ការលក់ដូរនៃប្រភេទស្ករដែលកុមារចូលចិត្តនិយមញ៉ាំនេះផងដែរ ទន្ទឹមនឹងពេលរដ្ឋផ្សេងៗទៀតគឺកំពុងចាប់ផ្តើមតេស្តពិនិត្យលើសំណាកស្ករសំឡីនោះជាបន្តបន្ទាប់ ។

ដោយសារវាមានហានិភ័យ មន្ត្រីអាជ្ញាធរឥណ្ឌាក៏ចាប់ផ្តើមអនុវត្តការបញ្ឈប់លើការលក់ដូរស្ករប្រភេទនេះ ។ លោក P satheesh Kumar មន្ត្រីផ្នែកសុវត្ថិភាពចំណីអាហារនៅទីក្រុង Chennai ក្នុងរដ្ឋ Tamil Nadu បានប្រាប់សារព័ត៌មាន Indian Express ថា ជាមួយការអនុវត្តវិធានការបង្ការពីហានិភ័យមហារីក ក្រុមរបស់លោកដែលបានសហការជាមួយសមត្ថកិច្ច ក៏បានបញ្ឈប់ និងណែនាំដល់អាជីករលក់ស្ករប្រភេទនេះជាច្រើន នៅឯតំបន់ឆ្នេរនៃទីក្រុង ហើយភាគច្រើនពួកគេជាអ្នកផលិត និងលក់ផ្ទាល់ និងពុំសូវមានការផលិតពីរោងចក្រទ្រង់ទ្រាយធំទេ ។
គួរបញ្ជាក់ថា នៅប្រទេសឥណ្ឌា ស្ករប្រភេទនេះមានឈ្មោះ Buddi-ka-baal ហើយនៅតាមបណ្តាទីកន្លែងកុមារលេង កម្សាន្ត ដូចជា សួនសាធារណៈផ្សេងៗ ច្រើនមានវត្តមានអ្នកចាំលក់ស្ករនេះជាប់ឥតដាច់ ដោយសារតែវាមានរសជាតិផ្អែម រលាយភ្លាមៗនៅក្នុងមាត់ និងមានព័ណ៌ឆើតជាទីទាក់ទាញដល់កុមារជាច្រើន ៕
ដោយ៖ មាន រតនា

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៦ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២១ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៦ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ