ព័ត៌មានអន្ដរជាតិ
EU បន្ថែមទណ្ឌកម្មថ្មីលើ រុស្ស៊ី មុនខួប ២ ឆ្នាំសង្គ្រាមនៅ អ៊ុយក្រែន
បណ្តាប្រទេសសហភាពអឺរ៉ុប (EU) កាលពីថ្ងៃពុធបានយល់ព្រមលើដាក់កញ្ចប់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ី ដោយដាក់គោលដៅទៅលើបុគ្គល និងអាជីវកម្មដែលសង្ស័យថា បានជួយទីក្រុងមូស្គូក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន រួមទាំងក្រុមហ៊ុនចិនផងដែរ ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន CNA នៅថ្ងៃទី២២ ខែកុម្ភៈនេះ ។
ការដាក់ទណ្ឌកម្មថ្មីនេះ ស្របពេលនឹងខួប ២ ឆ្នាំនៃសង្គ្រាមលុកលុយពេញទីរបស់ប្រទេសរុស្ស៊ី ដែលបានចាប់ផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ និងកើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមរណភាពរបស់មេដឹកនាំប្រឆាំងរុស្ស៊ី លោក Alexei Navalny ។
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប និងអ្នកការទូតជាច្រើនរូបមកពីប្រទេសជាសមាជិកទាំងអស់បានយល់ព្រមដាក់ទណ្ឌកម្មលើបុគ្គល និងក្រុមហ៊ុនរុស្ស៊ីប្រហែល ២០០ ខណៈក្រុមហ៊ុនចិនជាច្រើនដែលត្រូវបានគេជឿថា ផ្តល់ជំនួយដល់ប្រទេសរុស្ស៊ីក៏ត្រូវបានដាក់ទណ្ឌកម្មផងដែរ ប៉ុន្តែព័ត៌មានលម្អិតអំពីអង្គភាពដែលជាមុខព្រួញដាក់ទណ្ឌកម្មនេះ មិនទាន់ត្រូវបានបង្ហាញនៅឡើយទេ ។
ទន្តឹមនោះ ទណ្ឌកម្មថ្មីនេះនឹងពង្រឹងបន្ថែមទៀតនូវការរឹតបន្តឹងពាណិជ្ជកម្មប្រឆាំងនឹងអង្គភាពដែលជាប់ពាក់ព័ន្ធទៅនឹងអគារឧស្សាហកម្មយោធារុស្ស៊ី ហើយក៏មានការហាមឃាត់បន្ថែមលើការនាំចេញសមាសធាតុបច្ចេកទេសខ្ពស់ទៅកាន់រុស្ស៊ីសម្រាប់ការផលិតយន្តហោះគ្មានមនុស្សបើកផងដែរ ។
គួរបញ្ជាក់ថា សហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មជាច្រើនលើកមកលើរុស្ស៊ី ចាប់តាំងពីលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានបញ្ជាឲ្យកងទ័ពរបស់គាត់ចូលទៅលុកលុយក្នុងប្រទេសអ៊ុយក្រែន ។ វិធានការនេះបានកំណត់គោលដៅលើវិស័យថាមពល ធនាគារ អាជីវកម្ម និងទីផ្សារ ដែលបានធ្វើឲ្យមន្ត្រីរុស្ស៊ីទទួលរងនូវការបង្កកទ្រព្យសម្បត្តិ និងការហាមឃាត់ការធ្វើដំណើរជាដើម ៕
អត្ថបទ៖ ប៊ុន សុភាព
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់