Connect with us

ព័ត៌មានអន្ដរជាតិ

ស៊ុយអែត ប្រកាសកញ្ចប់ជំនួយយោធាធំបំផុតមិនធ្លាប់មានឲ្យ អ៊ុយក្រែន

បានផុស

នៅ

យោងតាមសារព័ត៌មានរដ្ឋស៊ុយអែត, រដ្ឋាភិបាលទីក្រុងស្តុកខុល បានប្រកាសផ្តល់ជំនួយគ្រឿងសឹកក្នុងទំហំធំបំផុតមិនធ្លាប់មាន ទៅឲ្យអ៊ុយក្រែន ទោះខ្លួនឯងកំពុងជួបវិបត្តិអាវុធនៅក្នុងឃ្លាំងក៏ដោយ។

(រូបថត៖ Defensehere)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃពុធទី២១ខែកុម្ភៈ ក្រសួងការពារជាតិស៊ុយអែត បានបង្ហាញកញ្ចប់ជំនួយទី១៥របស់ខ្លួនដល់ទីក្រុងកៀវ មានតម្លៃ ៦៨៧លានដុល្លារ ហើយនេះគឺជំនួយធំបំផុត ដែលស៊ុយអែត មិនធ្លាប់ផ្តល់ឲ្យអ៊ុយក្រែន ទាល់តែសោះ។

ជំនួយនេះរួមមានគ្រាប់កាំភ្លើងធំនិងអាវុធយុទ្ធភណ្ឌផ្សេងៗ, ប្រព័ន្ធប្រឆាំងយន្តហោះ, អាវុធធុនតូច និងគ្រឿងផ្គត់ផ្គង់នានាថែមទៀត ដើម្បីគាំទ្រដល់កងកម្លាំងអ៊ុយក្រែន ក្នុងជម្លោះជាមួយរុស្ស៊ី។ លើសពីនេះ ទីក្រុងកៀវ ក៏នឹងទទួលបានជំនួយផ្នែកហិរញ្ញវត្ថុ ដើម្បីអាចឲ្យខ្លួនទិញយានប្រយុទ្ធថ្មើរជើងរបស់ស៊ុយអែតបន្ថែមផងដែរ។

តាមការអះអាង បើបូករួមទាំងការផ្តល់ជូនថ្មីនេះទៀត ជំនួយដែលស៊ុយអែត ឲ្យអ៊ុយក្រែន ចាប់តាំងពីខែកុម្ភៈឆ្នាំ២០២២មក គឺបានកើនដល់២.៩ពាន់លានដុល្លារ ហើយ។ 

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន (រូបថត៖ AP)

មុនការប្រកាសជំនួយនេះ ប្រធានាធិបតិអាមេរិក លោក ចូ បៃដិន ក៏បានចេញមុខ​ធានាដល់​សមភាគី វ្ល៉ាឌីមៀរ ហ្សេលេនស្គី ផងដែរថា កុំភ័យជំនួយតម្លៃ៦០ពាន់លានដុល្លារ នឹងអនុម័តដោយសភា ហើយបានទៅដល់ដៃអ៊ុយក្រែន ជាក់ជាពុំខាន។

ការធានាអះអាងនេះកើតឡើង បន្ទាប់ពីលោក ហ្សេលេនស្គី អំពាវនាវជាបន្ទាន់ សុំអាវុធបន្ថែម ដើម្បីបញ្ចៀសស្ថានភាពដ៏មហន្តរាយនៅអឺរ៉ុប ហើយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានស្តីបន្ទោសការដកទ័ពរបស់អ៊ុយក្រែនចេញពីសមរភូមិនៅទីក្រុង Avdiivka ទៅលើកង្វះការគាំទ្រពីសភា។

ការដណ្តើមយកទីក្រុង Avdiivka ដែលជាច្រកចូលទៅកាន់តំបន់ Donetsk គឺជាជ័យជម្នះដ៏សំខាន់លើកដំបូងរបស់រុស្ស៊ី ចាប់តាំងពីពួកគេ ដណ្តើមយកបានតំបន់ Bakhmut នៅក្បែរនោះកាលពីខែឧសភាឆ្នាំ២០២៣៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក បៃដិន ធានាទៅប្រមុខអ៊ុយក្រែន ថា “កុំភ័យ! ជំនួយ៦០ពាន់លានដុល្លារ នឹងបានដល់ដៃអ្នក”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៧ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម