ព័ត៌មានអន្ដរជាតិ
លោក Biden អញ្ជើញជួបប្រពន្ធកូនមេបក្សប្រឆាំង រុស្ស៊ី Navalny និងប្ដេជ្ញាដាក់ទោសទណ្ឌលើលោក Putin
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កាលពីថ្ងៃព្រហស្បតិ៍បានអញ្ជើញជួបភរិយា និងកូនស្រីលោក Alexei Navalny មេបក្សប្រឆាំងរុស្ស៊ីដែលទទួលមរណភាពនៅក្នុងមន្ទីរឃុំឃាំងកាលពីសប្តាហ៍មុន ហើយលោកប្រធានាធិបតីថែមទាំងហៅបុរសហ៊ានរិះគន់មិនសំចៃមាត់លើលោក Putin រូបនេះថាជា “មនុស្សអង់អាចក្លាហានគួរឲ្យស្ញប់ស្ញែង” ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuter កាលពីថ្ងៃទី២២ ខែកុម្ភៈកន្លងទៅ ។

ស្របពេលជាមួយគ្នានេះ លោកប្រធានាធិបតីអាមេរិកក៏បានប្រាប់ភរិយាលោក Navalny គឺលោកស្រី Yulia និងកូនស្រីឈ្មោះ Dasha ដែរថា “លោក Navalny គឺជាបុរសដែលមានភាពអង់អាចក្លាហានមិនគួរឲ្យជឿ ហើយវាពិតជាអស្ចារ្យខ្លាំងមែនទែនដែលប្រពន្ធ និងកូនស្រីរបស់គាត់កំពុងដើរតាមគន្លងប្ដីរបស់ខ្លួន” ។
ទន្ទឹមនោះ ក្នុងអំឡុងពេលថ្លែងទៅកាន់អ្នកសារព័ត៌មាននៅរដ្ឋកាលីហ្វ័រញ៉ា លោក Biden ក៏បានបញ្ជាក់ច្បាស់ៗផងដែរថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនក៏គ្រោងនឹងដាក់ទណ្ឌកម្មទ្រង់ទ្រាយធំទៅលើប្រទេសរុស្ស៊ី និងប្រធានាធិបតី Vladimir Putin ក្រោយរឿងហេតុដ៏សោកសង្រេងជាពន់ពេកនៃមរណភាពរបស់លោក Navalny កាលពីថ្ងសុក្រសប្ដាហ៍មុន ។
ដោយឡែក ក្រៅពីជំនួបនោះហើយ លោកប្រធានាធិបតី Joe Biden ក៏បានចេញសេចក្ដីថ្លែងការណ៍មួយបង្ហាញពីការចួលរួមរំលែកទុក្ខដ៏ក្រៀមក្រំទៅកាន់គ្រួសារនៃសពរបស់លោក Navalny ផងដែរ ដោយបង្កបនូវអត្ថន័យយ៉ាងជ្រាលជ្រៅថា “ភាពអង់អាចក្លាហានមិនធម្មតា និងកេរ្តិ៍ឈ្មោះរបស់គាត់ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយសម្រាប់ប្រជាធិបតេយ្យរុស្ស៊ី គឺមានចំពោះមនុស្សគ្រប់ៗគ្នា” ។

យោងតាមសេចក្ដីរាយការណ៍ពីទីភ្នាក់ងារព័ត៌មាន AP បានឲ្យដឹងថា លោក Navalny បានស្លាប់ភ្លាមៗ ក្រោយបាត់បង់ស្មារតី ហើយដួលទៅនឹងដី ខណៈដែលលោកកំពុងតែដើរធម្មតា ។ ភ្លាមៗនោះក្រុមគ្រូពេទ្យក៏បានមកដល់កន្លែងកើតហេតុក្នុងបន្ទប់ឃុំឃាំងរបស់គាត់នៅតំបន់ Arctic Circle និងបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ ប៉ុន្តែវាហួសពេលទៅហើយ ខណៈទាក់ទងនឹងមូលហេតុនៃការស្លាប់របស់ទណ្ឌិតរូបនេះក៏មិនទាន់បានបង្ហាញដូចគ្នា ។
គួរបញ្ជាក់ថា លោក Navalny មានឈ្មោះបោះសំឡេង និងទទួលភាពល្បីល្បាញតាមរយៈការលាតត្រដាងការពិត និងនិយាយមិនសំចៃមាត់ប្រឆាំងនឹងអំពើពុករលួយនៅក្នុងជួររដ្ឋាភិបាលរបស់លោក ពូទីន ។ នៅឆ្នាំ ២០២០ មេបក្សប្រឆាំងរូបនេះត្រូវបានគេបំពុល ហើយបានចាយពេលរាប់ខែដើម្បីព្យាបាលនៅក្នុងប្រទេសអាល្លឺម៉ង់ ខណៈនៅពេលត្រឡប់មកទឹកដីរុស្ស៊ីវិញ គាត់ត្រូវបានចាប់ខ្លួនភ្លាមៗពីបទចោទប្រកាន់ជាប់ទាក់ទិននឹងហេតុផលនយោបាយ ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ មេដឹកនាំពិភពលោកដាក់បន្ទុកលោក ពូទីន ចំពោះករណីស្លាប់មេបក្សប្រឆាំង ខណៈ រុស្ស៊ី ក៏ចេញបកស្រាយ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ