Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុនឈប់ប្រារព្ធបុណ្យអាក្រាតកាយបុរស ក្រោយចំនួនប្រជាជនធ្លាក់ចុះខ្លាំងពេក

បានផុស

នៅ

កាលពីថ្ងៃទី ២០ ខែកុម្ភៈ ទីភ្នាក់ងារសារព័ត៌មាន CNN បានរាយការណ៍ថា អ្នករៀបចំពិធីបុណ្យ Naked man festival ឬ Hadaka ដែលជាពិធីបុណ្យដ៏ល្បីល្បាញនៅក្នុងប្រទេសជប៉ុនបានប្រកាសថា​ ឆ្នាំនេះជាឆ្នាំចុងក្រោយដែលពិធីបុណ្យនឹងត្រូវប្រារព្ធឡើង។ ពួកគេ​បាន​លើក​ហេតុផល​ថា ​មិនអាច​ស្វែងរក​យុវជន​មក​ជំនួស​មនុស្ស​ចាស់​ដែល​ចូលរួម​ពិធីបុណ្យ​បាន​ទៀងទាត់​។ វាជាពិធីបុណ្យមួយផ្សេងទៀតដែលត្រូវបានបញ្ឈប់ដោយសារតែសង្គមវ័យចំណាស់ និងចំនួនប្រជាជនធ្លាក់ចុះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីបុណ្យអាក្រាត វាជាពិធីបុណ្យមួយដែលត្រូវបានប្រារព្ធឡើងអស់រយៈពេលជាង ១,០០០ ឆ្នាំមកហើយ វាគឺជាពិធីបុណ្យមួយដែលបុរសវ័យក្មេងជនជាតិជប៉ុនប្រកួតប្រជែងដើម្បីកាន់កាប់នូវគ្រឿងម្យ៉ាងគេហៅថា shinki ។ វាត្រូវបានគេជឿថាអ្នកឈ្នះគឺជាបុរសដែលមានសំណាងបំផុតនៅឆ្នាំនោះ។ ការ​ប្រណាំង​តម្រូវ​ឲ្យអ្នក​ចូល​រួម​ដោះ​អាវ​យឺត ហើយ​រត់​កាត់​ទឹក​ក្នុង​អាកាសធាតុ​ត្រជាក់ខ្លាំង។

ទោះយ៉ាងណាក៏ដោយ អ្នករៀបចំកម្មវិធីបានសរសេរសារមួយនៅលើគេហទំព័រដោយបញ្ជាក់ថា ការ​សម្រេច​ចិត្ត​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​សារ​តែ​អ្នក​រៀបចំ​មិន​អាច​រក​ឃើញ​យុវជន​ដែល​មាន​ឆន្ទៈ​ចូល​រួម​ក្នុង​ពិធីបុណ្យ​នេះ។ គួបផ្សំនឹងអាយុនៃអ្នកចូលរួមបន្តកើនឡើង។

ថ្វីបើពុំសូវមានអ្នកចូលរួម​ក៏ពិតមែន ប៉ុន្តែយ៉ាងណាក៏ដោយក៏​កម្មវិធីនៅតែរកឃើញអ្នកឈ្នះឆ្នាំនេះ គឺលោក Kikuchi Toshiaki អាយុ ៤៩ ឆ្នាំ ដោយរូបលោកបាននិយាយនៅក្នុងបទសម្ភាសន៍មួយថា “វាជារឿងដ៏សោកសៅសម្រាប់ពិធីបុណ្យនេះត្រូវបានបញ្ចប់។ ខ្ញុំ​បាន​ចូលរួម​ដោយ​សង្ឃឹម​ថា​ នេះ​នឹង​ក្លាយ​ជា​ពិធីបុណ្យ​ដែល​មិន​អាច​បំភ្លេច​បាន”។

យ៉ាងណាមិញ ចំនួនប្រជាជនរបស់ប្រទេសជប៉ុនបានធ្លាក់ចុះជាបន្តបន្ទាប់ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៨០ ហើយជាបញ្ហាដែលតែងតែបង្កការឈឺក្បាលសម្រាប់មេដឹកនាំជប៉ុន។ បន្ថែមពីលើចំនួនប្រជាជនថយចុះ ពួកគេប្រឈមមុខនឹងចំនួនប្រជាជនចាស់ជរា និងការថយចុះកម្លាំងការងារ ក្នុងបញ្ហាប្រឈមក្នុងការផ្តល់ប្រាក់សោធននិវត្តន៍ និងការថែទាំសុខភាព ខណៈដែលតម្រូវការពីប្រជាជនវ័យចំណាស់កើនឡើង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ប៉ូលិស​ជប៉ុន​ចាប់ខ្លួន​ស្ត្រីវ័យ៦៤​ឆ្នាំ​ម្នាក់ ​ពី​បទ​លក់​កាបូប​ប្រណិត​ក្លែងក្លាយ និង​ដេរ​ខ្លួន​ឯង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២០ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម