ព័ត៌មានអន្ដរជាតិ
គ្រោះថ្នាក់ចរាចរណ៍នៅចិន រថយន្តជាង១០០គ្រឿង បុក ត កន្ទុយគ្នា
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV បានរាយការណ៍នៅថ្ងៃសុក្រទី២៣ខែកុម្ភៈថា រថយន្តជាង១០០គ្រឿងបានបុកតកន្ទុយគ្នាលើផ្លូវហាយវេមួយក្នុងទីក្រុង Suzhou ប្រទេសចិន។

ហេតុការណ៍នេះកើតឡើង ចំពេលទីក្រុងខាងលើ ជួបអាកាសធាតុចុះត្រជាក់ខ្លាំងនិងមានធ្លាក់ព្រឹលថែមទៀត ធ្វើឲ្យផ្លូវពោរពេញដោយទឹកកក រអិល ប៉ុន្តែគេមិនដឹងច្បាស់ទេថាតើ មូលហេតុពិតនៃគ្រោះថ្នាក់នេះ បណ្តាលមកពីអ្វី។
ទូរទស្សន៍រដ្ឋ CCTV និងប្រព័ន្ធផ្សព្វផ្សាយសង្គមនានា បានបញ្ចេញរូបភាពរថយន្តបុកគាបជាប់គ្នា ហើយថែមទាំងមានកម្ទេចកម្ទីរាយប៉ាយពេញដងផ្លូវថែមទៀត។

ក្នុងហេតុការណ៍នោះដែរ តាមការឲ្យដឹងពីប៉ូលិសចរាចរណ៍, មិនមាននរណាម្នាក់បាត់បង់ជីវិតទេ ប៉ុន្មានមនុស្ស៣នាក់បានរងរបួស ហើយត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។
សូមបញ្ជាក់ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ តំបន់មួយចំនួននៃប្រទេសចិន បានរងការវាយប្រហារដោយរលកត្រជាក់ ព្យុះព្រឹល និងធ្លាក់ទឹកកក ដែលប៉ះពាល់ដល់ការដឹកជញ្ជូនខណៈមនុស្សរាប់លាននាក់ សម្រុកទៅស្រុកកំណើតវិញ ក្រោយកម្សាន្តសប្បាយបុណ្យចូលឆ្នាំថ្មីចប់។
នៅសប្តាហ៍នេះទៀតសោត រដ្ឋាភិបាលក៏បានបង្កើនការឆ្លើយតបជាបន្ទាន់ ចំពោះអាកាសធាតុត្រជាក់ផងដែរ ហើយចាប់ផ្តើមផែនការជាច្រើនសម្រាប់ជួយសម្រួលដល់ការដឹកជញ្ជូន ការផ្គត់ផ្គង់ និងអគ្គិសនីនៅក្នុងខេត្តនិងទីក្រុងនានា រួមមានជាដើម Beijing, Hebei, Shanxi, Anhui និង Hubei។
ពាក់ព័ន្ធអាកាសធាតុត្រជាក់នេះដែរ សីតុណ្ហភាពក្នុងតំបន់ Xinjiang ចុងភាគខាងលិចប្រទេសចិន បានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តរយៈពេល៦៤ឆ្នាំ ពោលគឺ ធ្លាក់ដល់ -៥២.៣ អង្សាសេ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ, សីតុណ្ហភាពកាលពីថ្ងៃអាទិត្យទី១៨ខែកុម្ភៈនៅទីប្រជុំជន Tuerhong នៃស្រុក Fuyun គឺបានធ្លាក់ចុះដល់កម្រិតទាបបំផុត តាំងពីកំណត់ត្រាចាប់ផ្តើមក្នុងតំបន់ Xinjiang ពោលគឺបំបែកកំណត់ត្រាចាស់ -៥១.៥អង្សាសេនៅថ្ងៃទី២១ខែមករាឆ្នាំ១៩៦០៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ សីតុណ្ហភាព នៅភាគខាងលិចប្រទេសចិន ធ្លាក់ចុះដល់ -៥២.៣ អង្សាសេ

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យបំផ្លាញផ្ទះមួយខ្នងទាំងព្រឹកនៅបាត់ដំបង