Connect with us

ព័ត៌មានអន្ដរជាតិ

កម្ទេចកម្ទីមីស៊ីលធ្លាក់នៅ អ៊ុយក្រែន អាចលាតត្រដាងបណ្ដាញទិញដូរខុស​ច្បាប់

បានផុស

នៅ

យោងតាមទីភ្នាក់ងារព័ត៌មានចិន Xinhua បានចុះផ្សាយកាលពីពេលថ្មីៗនេះថា មីស៊ីលកូរ៉េខាងជើងដែលត្រូវបាញ់ផ្ដក់ដោយរុស្ស៊ីនៅប្រទេសអ៊ុយក្រែនមានផ្ទុកនូវសមាសធាតុមួយចំនួនធំ ពាក់ព័ន្ធទៅនឹងក្រុមហ៊ុនដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ទើបធ្វើឲ្យលំបាកក្នុងការអនុវត្តទណ្ឌកម្មប្រឆាំងនឹងទីក្រុងព្យុងយ៉ាង ប៉ុន្តែអាចជួយស្វែងរកបណ្តាញ ទិញដូរខុសច្បាប់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Anthony Ruggioro ដែលដឹកនាំកិច្ចខិតខំប្រឹងប្រែងដាក់ទណ្ឌកម្មកូរ៉េខាងជើងនៅក្នុងរដ្ឋបាលលោក Trump បាននិយាយថា កូរ៉េខាងជើង រុស្ស៊ី និងអ៊ីរ៉ង់ គឺជាអ្នកជំនាញក្នុងការរកមធ្យោបាយបញ្ចៀសការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិក តាមរយៈកិច្ចខិតខំប្រឹងប្រែងផ្សេងៗគ្នា ។

យោងតាមអង្គការស្រាវជ្រាវខាងអាវុធ (CAR) បានឲ្យដឹងថា អង្គការបានពិនិត្យឃើញសំណល់នៃមីស៊ីលផ្លោងរបស់កូរ៉េខាងជើងប្រើដោយរុស្ស៊ីប្រឆាំងនឹងកងកម្លាំងអ៊ុយក្រែននៅទីក្រុង Kharkov កាលពីថ្ងៃទី២ ខែមករា ។ CAR បាននិយាយថា ខ្លួនបានពិនិត្យមើលសមាសធាតុអេឡិចត្រូនិច រួមទាំងប្រព័ន្ធរុករករបស់មីស៊ីលបានរកឃើញថា មីស៊ីលមួយចំនួនត្រូវបានផលិត និងដាក់ស្លាកសញ្ញារបស់ក្រុមហ៊ុនដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ។

ការរកឃើញនេះបង្ហាញថា ៧៥ ភាគរយនៃសមាសធាតុផ្សំមានជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុននៅសហរដ្ឋអាមេរិក, ១៦ ភាគរយក្រុមហ៊ុននៅអឺរ៉ុប និង ១១ ភាគរយក្រុមហ៊ុននៅអាស៊ី ខណៈលេខ​កូដ​កាល​បរិច្ឆេទ​នៅ​លើ​គ្រឿង​ផ្សំ​បាន​បង្ហាញ​ថា ​ជាង​ ៣ ​ភាគ​ ៤ ​ត្រូវ​បាន​ផលិត​នៅ​ចន្លោះ​ឆ្នាំ ២០២១ និង ២០២៣ ហើយការរកឃើញនេះអាចបញ្ចៀសការបង្វែរទិសដៅរបស់ពួកគេទៅកាន់ប្រទេសកូរ៉េខាងជើងផងដែរ ។

គួរបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានប្រើប្រាស់ការគ្រប់គ្រង ការនាំចេញ ការដាក់ទណ្ឌកម្ម និងសកម្មភាពអនុវត្តច្បាប់ ដើម្បីរារាំងប្រទេសកូរ៉េខាងជើង មិនឲ្យទទួលបានបច្ចេកវិទ្យាសម្រាប់កម្មវិធីអាវុធរបស់ខ្លួន និងដើម្បីការពារប្រទេសរុស្ស៊ីមិនឲ្យទទួលបានអាវុធបែបនេះពីកូរ៉េខាងជើងដូចគ្នា ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៥ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម