Connect with us

ព័ត៌មានអន្ដរជាតិ

លោក ហ្សេលេនស្គី ប្រកាសបើកប្រតិបត្តិការវាយបកថ្មីទៀត លើរុស្ស៊ី

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បាននិយាយថា ទីក្រុងកៀវ កំពុងរៀបចំផែនការវាយបកថ្មីទៅលើរុស្ស៊ី ថ្វីបើឆ្នាំមុនខ្លួនរងបរាជ័យជាបន្តបន្ទាប់ក្រោមដៃទីក្រុងមូស្គូ ហើយថ្មីៗនេះ បាត់បង់ទីក្រុង Avdeevka ក្នុងតំបន់ Donbass ទៀតក៏ដោយ។

ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងបទសម្ភាសជាមួយ Fox News កាលពីថ្ងៃសុក្រទី២៣ខែកុម្ភៈ លោក ហ្សេលេនស្គីទទួលស្គាល់ថា អ្នកគាំទ្រលោកខាងលិចមួយចំនួនលែងអត់ធ្មត់ទៀតហើយចំពោះទីក្រុងកៀវ ហើយតែងតែចោទសួរថា ពេលណាចប់សង្គ្រាម ពេលណាយើងនឹងឈ្នះ។

ស្របពេលជាមួយគ្នានោះ មេដឹកនាំអ៊ុយក្រែនបានសង្កត់ធ្ងន់ថា អាទិភាពធំបំផុតរបស់គាត់គឺបញ្ចៀសការស្លាប់ទាហានទ្រង់ទ្រាយធំ ហើយថា ប្រសិនបើទីក្រុងកៀវបាត់បង់ទាហានពិតមែន ខ្លួននឹងបាត់បង់គ្រប់យ៉ាង ទោះលោកខាងលិចផ្តល់អាវុធទំនើបៗកម្រិតណាក៏ដោយ។

លោកបន្តទៀតថា “តំបន់ភាគខាងត្បូងគឺមានសារៈសំខាន់ណាស់! អាទិភាពផ្សេងទៀតរបស់ទីក្រុងកៀវ គឺការពារខ្សែត្រៀមជួរមុខនៅ Donbass។ យើងនឹងរៀបចំការវាយលុកថ្មី ដែលជាប្រតិបត្តិការថ្មីមួយ”។ ទោះបីជាយ៉ាងណាក៏ដោយ លោក ហ្សេលេនស្គី មិនបញ្ជាក់ទេថាតើ ប្រតិបត្តិការថ្មីនេះ នឹងចាប់ផ្តើមនៅពេលណា។

(រូបថត៖ Atlantic Council)

សូមបញ្ជាក់ជាថ្មី អ៊ុយក្រែន ​បាន​បើកការ​វាយលុក​ទ្រង់ទ្រាយ​ធំ​នៅ​ដើម​រដូវក្តៅឆ្នាំ​មុនដោយមានជំនួយគ្រឿងសឹកយ៉ាងច្រើនសន្ធឹកពីលោកខាងលិច ប៉ុន្តែត្រូវបរាជ័យ មិនទទួលបានផ្លែផ្កាជាដុំកំភួនអ្វីទេ។

ពាក់ព័ន្ធប្រតិបត្តិការនោះ រដ្ឋមន្ត្រីការពារជាតិរុស្សី លោក Sergey Shoigu និយាយថា ទីក្រុងកៀវបានទទួលរងការបង់ខាតយ៉ាងដំណំ ដោយកងទ័ពជាង២១៥០០០នាក់ ត្រូវក្ស័យជីវិត។

ដោយឡែក កាលពីសប្តាហ៍មុន ទាហានរុស្ស៊ីបានសម្រេចការគ្រប់គ្រងទាំងស្រុងលើទីក្រុងដែលមានកំពែងរឹងមាំឈ្មោះ Avdeevka ហើយបើតាមការអះអាងរបស់រុស្ស៊ី នៅសមរភូមិនោះ ទីក្រុងកៀវ ស្លាប់ទាហានប្រហែល១៥០០នាក់ទៀត៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រុស្ស៊ី ព្រមានផ្ទុះសង្គ្រាមនុយក្លេអ៊ែរ ពេល F-16 ទៅដល់ដៃ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃប្រាប់ក្រុមការងារចុះមូលដ្ឋានបញ្ឈប់កិច្ចអន្តរាគមន៍យកមន្ត្រីក្រៅមូលដ្ឋានមកកាន់តំណែង

ទីវ តារារិទ្ធ
ជីវិតកម្សាន្ដ១៥ នាទីutes មុន

មហាជនបារម្ភ! ក្រោយឃើញអ្នកជិះកង់សប្បុរសធម៌ ជំនះធ្វើដំណើរកាត់ព្រិល រឹងខ្លួនប្រាណសឹងនិយាយលែងបាន

កីឡា១៦ នាទីutes មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង​នាំ​ចូលប្រយុទ្ធថ្មី Caetano ត្រៀមពាន​អាស៊ី

សន្តិសុខសង្គម១៧ នាទីutes មុន

កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ បំបែកសំណុំរឿងឃាតកម្មនៅស្រុកឈូក ខេត្តកំពត

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​ច្រានចោលការរិះគន់​ដែល​ថា​ រដ្ឋបាល​ត្រាំ​​ក្បត់​សម្ព័ន្ធ​មិត្ត​​​​

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៧ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា៧ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

ព័ត៌មានជាតិ២១ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម