ព័ត៌មានអន្ដរជាតិ
ចិន ប្រាប់ឲ្យអាមេរិក ឈប់យកកោះតៃវ៉ាន់ ធ្វើឧបករណ៍ដើម្បីទប់ទល់ជាមួយខ្លួន
អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Zhang Xiaogang បាននិយាយកាលពីថ្ងៃសុក្រទី២៣ខែកុម្ភៈថា រដ្ឋាភិបាលទីក្រុងប៉េកាំង សូមអំពាវនាវឲ្យទីក្រុងវ៉ាស៊ីនតោន លែងបំពាក់អាវុធដល់តៃវ៉ាន់ ហើយបញ្ឈប់ការបង្ករឿងដោយប្រើកោះនេះ ធ្វើជាឧបករណ៍ដើម្បីទប់ទល់ចិន។

ការអំពាវនាវនេះកើតឡើង បន្ទាប់ពីទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិរបស់មន្ទីរបញ្ចកោណ (DSCA) ប្រកាសថា ក្រសួងការបរទេសអាមេរិក បានអនុម័តការលក់អាវុធតម្លៃ ៧៥លានដុល្លារ ទៅឲ្យកោះតៃវ៉ាន់។
ពាក់ព័ន្ធបញ្ហានេះ លោក Zhang បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយសារព័ត៌មាន Xinhua ថា “យើងជំរុញឲ្យសហរដ្ឋអាមេរិក គោរពម៉ឺងម៉ាត់នូវគោលការណ៍ចិនតែមួយ និងបទប្បញ្ញត្តិនៃសេចក្តីថ្លែងការណ៍រួមចិន-អាមេរិកទាំងបី ដោយបញ្ឈប់ការលក់អាវុធដល់តៃវ៉ាន់ និងទំនាក់ទំនងយោធាវ៉ាស៊ីនតោន-តៃប៉ិ, ការបំពាក់អាវុធដល់តៃវ៉ាន់តាមគ្រប់មធ្យោបាយ និងសកម្មភាពបង្កហេតុនានា។ បញ្ហាតៃវ៉ាន់គឺជាបន្ទាត់ក្រហមទីមួយ ក្នុងទំនាក់ទំនងចិន-អាមេរិក ដែលមិនត្រូវឆ្លងកាត់ឡើយ ហើយការបំពាក់អាវុធដល់កោះនេះគឺជាល្បែងដ៏គ្រោះថ្នាក់”។
លើសពីនេះ លោកអះអាងថា ចិននឹងចាត់វិធានការម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព ដើម្បីការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី។

ភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងចិន បានឈានដល់ចំណុចខ្ពស់ក្នុងខែសីហាឆ្នាំ២០២២ បន្ទាប់ពីប្រធានរដ្ឋសភាអាមេរិកគឺលោកស្រី Nancy Pelosi ធ្វើដំណើរទៅកាន់កោះតៃវ៉ាន់ ថ្វីបើមានការព្រមានមិនដាច់ពីមាត់ពីទីក្រុងប៉េកាំង ប្រឆាំងនឹងដំណើរទស្សនកិច្ចនេះក៏ដោយ។
ពេលនោះ ទីក្រុងប៉េកាំងបានថ្កោលទោសដំណើររបស់លោកស្រី Pelosi ដោយចាត់ទុកថាជាកាយវិការគាំទ្រចំពោះការបំបែកខ្លួន ហើយក៏ចាប់ផ្តើមសមយុទ្ធយោធាទ្រង់ទ្រាយធំនៅតំបន់ជុំវិញកោះនេះតែម្តង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាមេរិក ផលិតមីស៊ីល ៥០ គ្រាប់ក្នុងតម្លៃ ៦៨.៤ លានដុល្លារឲ្យ តៃវ៉ាន់ ដើម្បីផ្គាប់ចិត្តមេដឹកនាំថ្មី

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១៦ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង