Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិកកំណត់គោលដៅជនជាតិរុស្ស៊ីជាង ៥០០ នាក់ និង ៩០អង្គភាព ដែលនឹងត្រូវដាក់ទណ្ឌកម្ម

បានផុស

នៅ

សហរដ្ឋអាមេរិកនៅថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ នេះ បានដាក់ចេញនូវទណ្ឌកម្មយ៉ាងធំមួយ ទៅលើរុស្ស៊ី ចំពេលខួបលើកទី ២ នៃ ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ។

រូបថតដោយ÷ AP
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៣ នេះ បានបញ្ជាក់ថា អាមេរិករកឃើញមុខសញ្ញាជនជាតិរុស្ស៊ី ជាង៥០០ នាក់ រួមទាំងអង្គការ និងអង្គភាពផ្សេងៗទៀត ដែលនឹងត្រូវដាក់ទណ្ឌកម្ម ។ ប្រភពបានឱ្យដឹងទៀតថា វិធានការដាក់ទណ្ឌកម្មនេះបានកំណត់គោលដៅដូចជា លើប្រព័ន្ធទូទាត់ប្រាក់ Mir ស្ថាប័នហិរញ្ញវត្ថុរុស្ស៊ី និងមូលដ្ឋានយោធា-ឧស្សាហកម្ម ។ល។

ជាមួយគ្នានេះ ប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សកម្មភាពនេះចង់ឱ្យរុស្ស៊ីទទួលខុសត្រូវលើសង្គ្រាម និងការស្លាប់របស់ Navalny ។ ហើយទីក្រុងវ៉ាស៊ីនតោននៅតែគិតគូរបន្តគាំទ្រអ៊ុយក្រែន ខណ:ដែលប្រទេសនេះកំពុងប្រឈមនឹងការខ្វះខាតគ្រាប់រំសេវយ៉ាងធ្ងន់ធ្ងរ ហើយជំនួយយោធារបស់សហរដ្ឋអាមេរិកត្រូវបានពន្យារពេល ។

ពាក់ព័ន្ធទៅនឹងវិធានការដាក់ទណ្ឌកម្មលើមនុស្ស ព្រមទាំងអង្គភាពផ្សេងៗរបស់រុស្ស៊ី លោក Biden បាននិយាយថា៖ “ពួកគេនឹងធានាថាលោលោក Putin នឹងបង់ថ្លៃកាន់តែខ្លាំងសម្រាប់ការឈ្លានពានរបស់គាត់នៅបរទេស និងការគាបសង្កត់នៅក្នុងប្រទេស”។

ចំពោះការដាក់ទណ្ឌកម្មនេះ ក្រសួងរតនាគារសហរដ្ឋអាមេរិកបានកំណត់គោលដៅមនុស្សជិត ៣០០ នាក់ និងអង្គភាព ខណៈដែលក្រសួងការបរទេសដាក់គោលដៅមនុស្ស ២៥០នាក់ ហើយក្រសួងពាណិជ្ជកម្មបានបន្ថែមក្រុមហ៊ុនជាង ៩០ ទៅក្នុងបញ្ជីអង្គភាពនៃការជាប់ទណ្ឌកម្ម។ ទិន្នន័យនេះបានកើនឡើងបើធៀបនឹងឆ្នាំមុន មានន័យថាសម្រាប់ខួបដំបូងនៃសង្រ្គាម សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើបុគ្គល និងអង្គភាពជាង ២០០ ខណៈដែលពាណិជ្ជកម្មបានកំណត់គោលដៅក្រុមហ៊ុនចំនួន ៩០ ៕

ប្រែសម្រួលដោយ÷ ប៉ោ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម