ព័ត៌មានអន្ដរជាតិ
លោក សេដ្ឋា ជិះរថយន្ត Lexus តម្លៃជាង ២១ ម៉ឺនដុល្លារទៅសួរសុខទុក្ខលោក ថាក់ស៊ីន ដល់ភូមិគ្រឹះ
នាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៊ីន នៅថ្ងៃសៅរ៍នេះបានជិះរថយន្ត Lexus LM 350h តម្លៃជាង ២១ ម៉ឺនដុល្លារអាមេរិក អញ្ជើញទៅជួប និងសួរសុខទុក្ខអតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដល់ភូមិគ្រឹះ Ban Chan Song La ក្នុងទីក្រុងបាងកក ។ នេះបើយោងតាមការចេញផ្សាយដោយកាសែត Bangkok Post នៅថ្ងៃទី២៤ ខែកុម្ភៈនេះ ។

លោក សេដ្ឋា បានអញ្ជើញជិះរថយន្ត Lexus កៅអី ៤ ទៅដល់ភូមិគ្រឹះលោក ថាក់ស៊ីន កាលពីវេលាម៉ោង ១២ និង ២០ នាទីថ្ងៃត្រង់ ហើយលោកនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុដែរនោះ បានជួបពិភាក្សា និងទទួលទានអាហារថ្ងៃត្រង់ជាមួយលោក ថាក់ស៊ីន ផងដែររ ។
ថ្លែងបន្ទាប់ពីជំនួបជាមួយលោក ថាក់ស៊ីន ហើយលោក សេដ្ឋា បានប្រាប់អ្នកសារព័ត៌មានថា អតីតនាយករដ្ឋមន្ត្រីថៃដ៏មានប្រជាប្រិយភាពរូបនេះសុខកាយសប្បាយចិត្ត និងមានអារម្មណ៍ល្អ ប៉ុន្តែនៅខ្សោយកម្លាំងបន្តិច ចាប់តាំងលោកត្រូវបានដោះលែងពីការឃុំខ្លួនកាលពីពេលថ្មីៗនេះ ។

ស្របពេលជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា ក្នុងជំនួបជាមួយលោក ថាក់ស៊ីន នេះទៀតសោត លោកក៏មិនបាននិយាយពីរឿងនយោបាយ ឬបញ្ហាអ្វីដែលនាំឲ្យនាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពលវ័យ ៧៤ ឆ្នាំរូបនេះជួយប្រទេសជាតិនោះទេ ។
គួរបញ្ជាក់ថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា អតីតនាយករដ្ឋមន្រ្តីថៃ ត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញកាលពីថ្ងៃទី១៨ ខែកុម្ភៈ បន្ទាប់ពីអនុវត្តទោសទណ្ឌបានរយៈពេល ៦ ខែ ដោយសារតែស្ថានភាពរបស់លោកស៊ីទៅនឹងលក្ខខណ្ឌនៃការលើកលែងទោសដូចជា លោកស្ថិតក្នុងចំណោមទណ្ឌិត ៩៣០ ដែលចាត់ទុកជាមនុស្សចាស់ និងមានជំងឺ ឬមានអាយុលើស ៧០ ឆ្នាំ បូករួមទាំងស្នាដៃបម្រើប្រទេសជាតិនៅពេលកន្លងមកផងដែរ ៕
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ វៀតណាម ចង់ធ្វើដូច ថៃ លើកលែងទិដ្ឋាការភ្ញៀវទេសចរមកពីប្រទេសអ្នកមាន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ