ព័ត៌មានអន្ដរជាតិ
ថៃ ចាប់ផ្តើម “សមយុទ្ធពស់វែកមាស” ចូលរួមដោយយោធាជិត ១ម៉ឺននាក់ មកពី៣០ប្រទេស
តាមការចុះផ្សាយរបស់ Bangkok Post, មន្ត្រីយោធាជិត១០០០០នាក់ មកពី៣០ប្រទេស បានចូលរួមក្នុងសមយុទ្ធពស់វែកមាស ដែលនឹងប្រព្រឹត្តឡើងចាប់ពីថ្ងៃទី២៦ខែកុម្ភៈ ដល់ថ្ងៃទី៨ខែមីនា។

លោក Jirayu Huangsap អ្នកនាំពាក្យក្រសួងការពារជាតិថៃ បាននិយាយកាលពីថ្ងៃអាទិត្យថាមន្ត្រីយោធាចំនួន៩៥៩០នាក់ នឹងចូលរួមក្នុងសមយុទ្ធរយៈពេល១២ថ្ងៃ ខណៈឆ្នាំនេះ សមយុទ្ធត្រូវបានរៀបចំឡើងជាទ្រង់ទ្រាយធំលើកដំបូង ចាប់តាំងពីវិបត្តិជំងឺរាតត្បាតកូវីដ១៩។
ស្របពេលជាមួយគ្នានោះ លោក Nopasit Chakpitak មន្ត្រីផ្នែកអាកាសចរណ៍ថៃ បានគូសបញ្ជាក់ថា សមយុទ្ធពស់វែកមាសលើកទី៤៣នេះ នឹងចាប់ផ្តើមពីម៉ោង៨ព្រឹកដល់ម៉ោង៩យប់ ហើយក្នុងអំឡុងពេលនោះ ដែនអាកាសនឹងត្រូវបិទនៅតំបន់មួយចំនួននៃភាគឦសាន ខាងជើង បូព៌ា និងខាងត្បូង ដើម្បីសម្រួលដល់សមយុទ្ធយោធា ដូចនេះហើយជើងហោះហើរ អាចត្រូវពន្យារពេលបន្តិច។

ងាកទៅលោក Jirayu Huangsub ឯណោះវិញ, អ្នកនាំពាក្យរូបនេះក៏បានបញ្ជាក់ពីការដាក់បញ្ចូលក្បាច់គុន Muay Thai ទៅក្នុងសមយុទ្ធពស់វែកមាសឆ្នាំ២០២៤នេះដែរ ព្រោះរដ្ឋាភិបាលរំពឹងថា ទ័ពចូលរួមនឹងជួយលើកកម្ពស់កីឡានៅបរទេសនាពេលអនាគត។
សូមបញ្ជាក់ ពស់វែកមាស គឺជាសមយុទ្ធដែលកងទ័ពថៃ និងទីបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិកសហរដ្ឋអាមេរិក សហការគ្នារៀបចំឡើង។

សមយុទ្ធពស់វែកមាស ដែលបង្កើតឡើងដំបូងតាំងពីឆ្នាំ១៩៨២ គឺជាសមយុទ្ធយោធាពហុភាគីដ៏ចំណាស់បំផុតមួយរបស់ពិភពលោក និងធំជាងគេបង្អស់ប្រចាំនៅតំបន់អាស៊ីអាគ្នេយ៍។
ព្រឹត្តិការណ៍នេះនឹងមានប្រទេសចំនួនប្រាំពីរមកចូលរួមក្នុងសមយុទ្ធសង្គ្រាមធំដូចជាថៃ សហរដ្ឋអាមេរិក សិង្ហបុរី ជប៉ុន ឥណ្ឌូណេស៊ី កូរ៉េខាងត្បូង និងម៉ាឡេស៊ី ខណៈចិន អូស្ត្រាលី និងឥណ្ឌា នឹងចូលរួមក្នុងសមយុទ្ធជំនួយមនុស្សធម៌ ចំណែកប្រទេសឯទៀត ត្រូវចូលរួមក្នុងសកម្មភាពផ្សេងៗ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ឆ្នាំនេះ ថៃ ដាក់បញ្ចូល Muay Thai ក្នុងសមយុទ្ធ “ពស់វែកមាស”

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?