Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិកចោទប្រកាន់ជនជាតិកូរ៉េខាងជើង៣នាក់ពីបទ​ Hack និងលួចលុយតាមអ៊ីនធើណិតយកទៅឲ្យលោក គីម ជុងអ៊ុន

បានផុស

នៅ

ក្រសួងយុត្តិធម៌អាមេរិកបានចោទប្រកាន់ អ្នកសរសេរកម្មវិធីកុំព្យួទ័រចំនួន៣នាក់ដែលធ្វើការឲ្យយោធាកូរ៉េខាងជើង ពីបទវាយប្រហារអ៊ីនធើណិតឆ្លងដែនដើម្បីរៃអង្គាសប្រាក់ឲ្យប្រទេសកូរ៉េខាងជើងនិងមេដឹកនាំគីមជុងអ៊ុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចោទប្រកាន់ដែលត្រូវបានបង្ហាញក្នុងតុលាការសហព័ន្ធនៅទីក្រុង Los Angeles រដ្ឋ California បានចោទប្រកាន់លោក Jon Chang-hyok អាយុ៣១ឆ្នាំ, លោក Kim Il អាយុ២៧ឆ្នាំនិងលោក Park Jin-hyok អាយុ៣៦ឆ្នាំថាជា សមាជិកនៃទីភ្នាក់ងារចារកម្មយោធាកូរ៉េខាងជើង។

Hacker ទាំង៣នាក់ គឺទទួលខុសត្រូវចំពោះការវាយប្រហារតាមអ៊ីនធើណិតជាច្រើនដែលចាប់ផ្តើមពីឆ្នាំ២០១៤ ជាមួយនឹងការ Hack ក្រុមហ៊ុន Sony Pictures Entertainment និងលួចលុយពីធនាគារនៅអាស៊ីនិងអាហ្រ្វិក។

ក្រសួងយុត្តិធម៌អាមេរិកបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា Hacker ទាំងនេះបានជំរិតទារប្រាក់និងលួចលុយជាង ១.៣ពាន់លានដុល្លារជាសាច់ប្រាក់និងរូបិយប័ណ្ណឌីជីថល។

មេធាវីអាមេរិកលោកស្រី Tracy Wilkison បាននិយាយថា “វិសាលភាពនៃការប្រព្រឹត្តបទឧក្រិដ្ឋដោយពួក Hacker កូរ៉េខាងជើងគឺមានលក្ខណៈទូលំទូលាយ និងមានដំណើរការជាយូរមកហើយ ហើយឧក្រិដ្ឋកម្មដែលពួកគេបានប្រព្រឹត្តគឺគួរឲ្យភ្ញាក់ផ្អើលណាស់”។

អង្គភាព hacker យោធាកូរ៉េខាងជើង ត្រូវបានគេស្គាល់នៅក្នុងរង្វង់សន្តិសុខតាមប្រព័ន្ធអ៊ីនធើណិតថា “Lazarus Group” និង “Advanced Persistent Threat 38 (APT38)”។

Hacker បានកំណត់គោលដៅលើក្រុមហ៊ុន Sony Pictures ដើម្បីជាការសងសឹកចំពោះខ្សែភាពយន្តបែបកំប្លែងចំណងជើង The Interview ដែលនិយាយពីមេដឹកនាំកូរ៉េខាងជើង។

ដោយប្រើសារអន្តរធនាគារក្លែងក្លាយ ពួក Hacker បានព្យាយាមលួចលុយពីស្ថាប័នហិរញ្ញវត្ថុនៅប្រទេសបង់ក្លាដែស វៀតណាម តៃវ៉ាន់ ម៉ិកស៊ិក ម៉ាល់តានិងប្រទេសអាហ្វ្រិកជាច្រើន។

គ្រោងការណ៍ដែលត្រូវបានគេចោទប្រកាន់ផ្សេងទៀតរួមមាន លួចលុយ៦.១លានដុល្លារពីទូ ATM របស់ធនាគារ Islami ក្នុងប្រទេសប៉ាគីស្ថាន, ការបង្កើតឧបករណ៍បំផ្លាញ WannaCry 2.0 ដែលត្រូវបានប្រើដើម្បីជំរិតក្រុមហ៊ុននានានិងសេវាកម្មសុខភាពជាតិរបស់ចក្រភពអង់គ្លេស។

Hacker កូរ៉េខាងជើងបានលួចលុយ៧៥លានដុល្លារពីក្រុមហ៊ុនរូបិយប័ណ្ណឌីជីថលរបស់ស្លូវេនី, ២៥លានដុល្លារពីក្រុមហ៊ុនរូបិយប័ណ្ណឌីជីថលឥណ្ឌូនេស៊ីនិងជិត១២លានដុល្លារពីក្រុមហ៊ុនញូវយ៉ក។

មន្ត្រីអាមេរិកបាននិយាយថា នៅពេលខ្លះ Hacker កូរ៉េខាងជើងទាំង៣នាក់បានធ្វើការពីទីតាំងនានានៅក្នុងប្រទេសផ្សេងទៀតរួមមាន រុស្ស៊ីនិងចិន៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ ចិន ចេញមុខបញ្ជាក់អំពីពាក្យចចាមអារ៉ាមនិងជំរុញ មីយ៉ាន់ម៉ាឲ្យដោះស្រាយការខ្វែងគំនិត គ្នាខាងនយោបាយ

ចុចអាន៖ ចារកម្មកូរ៉េខាងត្បូង៖ Hacker កូរ៉េខាងជើងលួចទិន្នន័យវ៉ាក់សាំងពីក្រុមហ៊ុន Pfizer

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ២៣ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

Sokha Hotels

ព័ត៌មានពេញនិយម