Connect with us

ព័ត៌មានអន្ដរជាតិ

​កូនក្រមុំចិនម្នាក់ត្រូវគេស្ងើចសរសើរ ក្រោយផ្លាស់ប្ដូរជីវិតពីកម្មកររោងចក្រ​ ក្លាយជា​សេដ្ឋីនី

បានផុស

នៅ

កូនក្រមុំជនជាតិចិនម្នាក់ ដែលបានផ្លាស់ប្តូរពីកម្មកររោងចក្រទៅជាមហាសេដ្ឋី បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមភ្ញាក់ផ្អើលជាមួយនឹងថ្លៃបណ្ណាការរបស់នាង ដែលមានចំនួន ៩.៩៩លានយ័ន (១.៤ លានដុល្លារជាសាច់ប្រាក់) និងរថយន្ត Ferrari មួយគ្រឿង។

យោងតាមកាសែត South China Morning Post ទ្រព្យសម្បត្តិផ្សេងទៀតនៅក្នុងបញ្ជីថ្លៃបណ្ណាការរបស់នាងរួមមានផ្ទះល្វែងមួយនៅទីក្រុង Shenzhen ភាគអាគ្នេយ៍នៃប្រទេសចិន និងវីឡាសម្រាប់ថ្ងៃឈប់សម្រាកដែលមានតម្លៃសរុបជាង ៤.២ លានដុល្លារឯណោះ។

កូនក្រមុំត្រូវបានគេស្គាល់ឈ្មោះថា Lizi នៅលើបណ្ដាញសង្គម Douyin ឬ TikTok របស់ចិនបានបង្ហាញពីពិធីមង្គលការរបស់នាងដែលបានធ្វើឡើងកាលពីថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងខេត្ត Henan ភាគកណ្តាលប្រទេសចិន។ ពិធីរៀបការរបស់នាងតម្រូវឲ្យមានផែនការលម្អិតរយៈពេល ៣ ខែ ដោយបានបង្ហាញរូបរាងនាងនៅក្នុងឈុតប្រពៃណីចិនពណ៌ក្រហមដ៏អស្ចារ្យ និងមកុដមាសភ្លឺចាំងដែលបង្ហាញពីភាពអស្ចារ្យនៃអភិជនចិនបុរាណ។

ដោយឡែក យោងតាមប្រភពសារព័ត៌មានម៉ាឡេស៊ី Hype បានឲ្យដឹងថា ទោះបីជានាងត្រូវស្ងើចសរសើរដែលទទួលបានថ្លៃបណ្ណាការរាប់លានដុល្លារ ព្រមទាំងទ្រព្យសម្បត្តិច្រើនរាប់មិនអស់ក្ដី។ ប៉ុន្តែសាវតារបស់ Lizi មិនមែនជាអ្នកមានទ្រព្យសម្បត្តិច្រើននោះទេ។

យោងតាមប្រភព South China Morning Post ដដែល​បានបញ្ចាក់ថា​ នាងទទួលការ​ចិញ្ចឹម​បីបាច់​នៅ​ជនបទ ដោយបាន​ចាប់​ផ្ដើម​ដំណើរ​ការ​កសាង​ទ្រព្យ​សម្បត្តិ​​នៅ​អាយុ ១៤ ឆ្នាំ ពេលនោះនាងមាន​ការងារ​ធ្វើ​នៅ​រោងចក្រ​នៅ Shenzhen។ ការបណ្តាក់ទុនចូលទៅក្នុងឧស្សាហកម្មកែសម្ផស្ស ជាមួយនឹងការបើកហាងកែសម្ផស្ស ហើយទីបំផុតបានរីកចម្រើនទៅគ្រប់សាខាទូទាំងប្រទេស បានធ្វើឲ្យនាងទទួលបានទ្រព្យសម្បត្តិរាប់លានដុល្លារសឹងមិនគួរឲ្យជឿ។

បន្ថែមពីនេះ មានសេចក្តីរាយការណ៍ថា Lizi និងស្វាមីដំបូងបានជួបគ្នាតាមរយៈកម្មវិធីណាត់ជួបក្នុងឆ្នាំ ២០២៣ រហូតពួកគេបានពេញចិត្តគ្នាទៅមកទើបឈានដល់ថ្ងៃរៀបមង្គលការតែម្ដង។

យ៉ាងណាមិញ រឿងនិទានរបស់នាងត្រូវបានទទួលការកោតសរសើរយ៉ាងទូលំទូលាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយមានមនុស្សជាច្រើនសរសើរពីឯករាជ្យភាព និងភាពជោគជ័យរបស់សហគ្រិន។ អ្នកប្រើប្រាស់ Douyin ដែលត្រូវបានរំលេចដោយ South China Morning Post បានសរសើរនាងថា “រឿងរបស់នាងបញ្ចេញថាមពលវិជ្ជមាន។ នាង​ល្អ​ជាង​ស្ត្រី​ដទៃ​ទៀត​ដែល​លោភលន់ ហើយ​តែង​តែ​ចង់​រៀបការ​ជាមួយ​បុរស​ដែល​មាន​ទ្រព្យ​សម្បត្តិ”៕

រូបតំណាង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖សេដ្ឋីតៃវ៉ាន់វ័យ ៦២ឆ្នាំ ប្តឹង​តារាម៉ូដែលមួយរូប ដែលលោកខំចំណាយប្រាក់លើនាងរាប់សិបលានដុល្លារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម