Connect with us

ព័ត៌មានអន្ដរជាតិ

ឆ្នាំនេះ តំបន់អាស៊ីប៉ាស៊ីហ្វិក នឹងមានលំហូរទេសចរបរទេសមកលេងកម្សាន្ត​ដល់កម្រិតមុនកូវីដ

បានផុស

នៅ

ឆ្នាំនេះតម្រូវការធ្វើដំណើរតាមផ្លូវអាកាសនៅតំបន់អាស៊ីប៉ាស៊ីហ្វិកនឹងហក់ងើបឡើងវិញដល់កម្រិតមុនរោគរាតត្បាតកូវីដ ១៩ ដោយសារតែលំហូរនៃភ្ញៀវទេសចរបរទេស ជាពិសេសគឺទេសចរចិនតែម្ដង ។ នេះបើយោងតាមការបញ្ជាក់ពីសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) និងចុះផ្សាយដោយសារព័ត៌មាន VN Express កាលពីចុងសប្ដាហ៍កន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

IATA បានឲ្យដឹងថា កាលពីខែធ្នូឆ្នាំ ២០២៣ តម្រូវការធ្វើដំណើរក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកបានហក់ឡើងដល់ជិត ៨៣ ភាគរយនៃកម្រិតឆ្នាំ ២០១៩ ជាការកើនឡើងគួរឲ្យកត់សម្គាល់ពីកម្រិត ៥៧ ភាគរយដែលបានរាយការណ៍នៅក្នុងខែមករា ឆ្នាំ២០២៣ ។

ទន្ទឹមនោះ យោងតាមសារព័ត៌មាន Business Traveller បានឲ្យដឹងថា តួលេខនៅឆ្នាំនេះប្រហែលជាស្ទុះងើបឡើងដល់កម្រិត មុនពេលផ្ទុះរោគរាតត្បាតកូវីដ ខណៈការហក់ងើបឡើងនេះ គឺដោយសារតែករណីជំរុញកំណើនតម្រូវការទេសចរណ៍ បន្ទាប់ពីវិធានការលុបចោលការរឹតត្បិតការធ្វើដំណើរ បូករួមនឹងសេដ្ឋកិច្ចក្នុងតំបន់មានដង្ហើមដកវិញផងដែរ ស្របពេលសារព័ត៌មានអាមេរិក CNBC បានរាយការណ៍ស្រដៀងគ្នាថា ការកើនឡើងនៃអ្នកទេសចរចិនហោះទៅក្រៅប្រទេស គឺជាដើមចមសំខាន់មួយទៀតដែលជំរុញឲ្យមានតម្រូវការជើងហោះហើរនៅក្នុងតំបន់ប៉ាស៊ីហ្វិក ។

ពាក់ព័ន្ធនឹងបញ្ហានេះទៀតសោត ការស្រាវជ្រាវពីក្រុមហ៊ុនផ្តល់សេវាហិរញ្ញវត្ថុ Citi បានបង្ហាញថា ភ្ញៀវទេសចរចិនដែលហោះទៅក្រៅប្រទេសមានចំនួនសរុប ៣.៦ លាននាក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដោយភាគច្រើនមកលេងកម្សាន្តប្រទេសអាស៊ាន ជាពិសេសថៃ សិង្ហបុរី ម៉ាឡេស៊ី វៀតណាម និងឥណ្ឌូណេស៊ី ។

ស្របពេលជាមួយគ្នានេះ បើយោងតាមទិន្នន័យពីក្រុមហ៊ុនវិភាគការធ្វើដំណើរ Cirium បានឲ្យដឹងដែរថា នៅប្រទេសថៃ ការកក់ជើងហោះហើរពីសំណាក់អ្នកទេសចរចិនបានកើនឡើង ៤ ដង ពោលពី ៣៥,០៩៤ នាក់នៅក្នុងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីកាលពីឆ្នាំមុន ដល់ ១៤៩,១៥៩ នាក់នៅឆ្នាំនេះ ។

ដូចគ្នានេះដែរ ការកក់ជើងហោះហើរពីប្រទេសចិនទៅកាន់សិង្ហបុរីបានកើនឡើងជិត ៦ ដង ដល់ ៦៤,៤៦៩ នាក់នៅឆ្នាំនេះ ពោលកើនឡើងពី ១០,៨៧៣ នាក់ក្នុងឆ្នាំ ២០២៣ ។ បន្ថែមពីលើនេះ ជើងហោះហើរពីប្រទេសចិនទៅកាន់ម៉ាឡេស៊ី សិង្ហបុរី និងថៃ ក៏រំពឹងនឹងកើនឡើង ៨៧ ភាគរយផងដែរ ចាប់ពីខែមីនាដល់ខែមិថុនា ឆ្នាំ២០២៤ នេះ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ វៀតណាម ចង់ធ្វើដូច ថៃ លើកលែងទិដ្ឋាការភ្ញៀវទេសចរមកពីប្រទេសអ្នកមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤០ នាទីutes មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៤៩ នាទីutes មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា បន្តបណ្ដេញជនជាតិវៀតណាម២៤នាក់ទៀត ចេញពីប្រទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

សហគ្រាសចំនួន ៨ កំពុងប្រើប្រាស់ប្រព័ន្ធ CamTrace ជម្រុញការនាំចេញផលិតផលជលផលទៅទីផ្សារអន្តរជាតិ

Sokha Hotels

ព័ត៌មានពេញនិយម