ព័ត៌មានអន្ដរជាតិ
លោក ប្រាយុទ្ធ ចាន់អូចា ព្រមានអ្នករិះគន់រឿង វ៉ាក់សាំងកូវីដ
នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃពុធបានព្រមានអ្នករិះគន់កម្មវិធីចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាលថា ពួកគេនឹងទទួលខុសត្រូវប្រសិនបើការអត្ថាធិប្បាយរបស់ពួកគេធ្វើឲ្យប៉ះពាល់ដល់ការផ្គត់ផ្គង់វ៉ាក់សាំងកូវីដ១៩។

លោក ប្រាយុទ្ធ បានវាយបកទៅកាន់សមាជិកសភាម្នាក់មកពីគណបក្សចលនាឆ្ពោះទៅមុខ (MFP) ដែលបានចោទសួរអំពីការចែកចាយវ៉ាក់សាំងរបស់រដ្ឋាភិបាលដោយនិយាយថា បញ្ហានេះមិនគួរធ្វើជារឿងនយោបាយនោះទេ។
លោកនិយាយថា “ខ្ញុំមានការព្រួយបារម្ភថា ការផ្តល់យោបល់លើវ៉ាក់សាំងនឹងបង្កបញ្ហា។ ខ្ញុំមិនចង់ឲ្យវាក្លាយជារឿងនយោបាយទេ។ អ្នកត្រូវតែប្រយ័ត្ន ប្រសិនបើយើងមិនអាចទទួលបាននូវអ្វីដែលព្រមព្រៀងគ្នា ដោយសារតែរឿងនេះ អ្នកត្រូវតែទទួលខុសត្រូវ។

រដ្ឋាភិបាលកំពុងព្យាយាមដោះស្រាយបញ្ហាសេដ្ឋកិច្ចដែលបណ្តាលមកពីជំងឺរាតត្បាត និងបានវាយតម្លៃខ្ពស់ចំពោះវិសាលភាពនៃការរងទុក្ខរបស់ប្រជាជន”។
លោកនាយករដ្ឋមន្រ្តីបាននិយាយទៀតថា លោកបានទទួលព័ត៌មានថា ប្រជាជនថៃ៨០ភាគរយចង់ចាក់វ៉ាក់សាំងខណៈ១០ភាគរយ មានការសង្ស័យហើយអ្នកនៅសល់គឺមិនចង់ចាក់។ វ៉ាក់សាំងនឹងមកដល់បន្តិចម្តងៗហើយស្ថានភាពនឹងប្រសើរឡើង នៅពេលដែលប្រទេសថៃអាចផលិតវ៉ាក់សាំងកូវីដដោយខ្លួនឯងបាន។

ក្នុងអំឡុងពេលជជែកវែកញែកកាលពីថ្ងៃពុធ លោក Wiroj Lakkhanaadisorn សមាជិកសភាគណបក្ស MFP បានរិះគន់លោកឧត្តមសេនីយ៍ប្រាយុទ្ធ, ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងសុខភាពសាធារណៈលោក Anutin Charnvirakul ចំពោះភាពយឺតយ៉ាវក្នុងការទិញវ៉ាក់សាំង។
លោកក៏បានសាកសួរអំពីការពឹងផ្អែករបស់រដ្ឋាភិបាលទៅលើក្រុមហ៊ុនមួយផងដែរ។ លោក Wiroj បាននិយាយថា “តាមការប៉ាន់ស្មានរបស់រដ្ឋាភិបាល ប្រសិនបើការចាក់វ៉ាក់សាំងយឺតមួយខែ ការខាតបង់សេដ្ឋកិច្ចនឹងមានប្រហែល២៥០ពាន់លានបាតក្នុងមួយខែ”៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ បន្តរកឃើញអ្នកឆ្លងកូវីដ ០៤ នាក់ទៀត មានបុរសចំណាស់អាយុ ៦២ ឆ្នាំ
ចុចអាន៖ មានប្រទេស និងដែនដីប៉ុន្មានហើយទទួលការចាក់វ៉ាក់សាំងកូវីដ

-
សន្តិសុខសង្គម៦ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍៨ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម៨ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ