ព័ត៌មានអន្ដរជាតិ
លោក Zelensky ថា រុស្ស៊ី កំពុងរៀបផែនការថ្មីវាយសង្គ្រុបលើ អ៊ុយក្រែន តែម្ដង
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយកាលពីថ្ងៃអាទិត្យថា អ្នកចម្បាំងរុស្ស៊ីកំពុងរៀបផែនការវាយសង្គ្រុបដំណាក់កាលថ្មីមកលើអ៊ុយក្រែននាចុងខែឧសភា ឬពេញមួយរដូវក្ដៅនេះតែម្ដង ប៉ុន្តែទោះជាយ៉ាងណា រដ្ឋាភិបាលទីក្រុងកៀវក៏រៀបជើងព្រួលលើសមរភូមិប្រយុទ្ធរួចរាលដូចគ្នា ។ នេះបើយោងតាមសេចក្ដីរាយការណ៍ពីទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែកុម្ភៈនេះ ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានរយៈពេល ២ ម៉ោង មេដឹកនាំអ៊ុយក្រែនរូបនេះលើកឡើងថា វាពិតជាមានសារៈសំខាន់ណាស់សម្រាប់រដ្ឋាភិបាលទីក្រុងកៀវ និងសម្ព័ន្ធមិត្តលោកខាងលិចដើម្បីប្រកៀកស្មារួបរួមគ្នាការពារទឹកដី ក៏ដូចជាតតាំងនឹងស្ថានភាពដ៏លំបាកចំពោះប្រតិបត្តិការវាយលុកថ្មីរបស់រុស្ស៊ីក្នុងរយៈពេល ២ ខែខាងមុខនេះ ។
លោក Zelensky បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងកៀវថា “រុស្ស៊ីនឹងរៀបចំសកម្មភាពវាយលុកនៅដើមរដូវក្តៅ ឬចុងខែឧសភា ប៉ុន្តែយើងក៏នឹងប្រុងជើងការសម្រាប់ការវាយប្រហាររបស់ពួកគេផងដែរ ។ មែនទែនទៅ ផែនការវាយលុកថ្មីរបស់រុស្ស៊ី ចាប់ផ្ដើមតាំងតែពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ មកម្ល៉េះ ប៉ុន្តែនៅពេលនោះ រុស្ស៊ីមិនទទួលបានផ្លែផ្កាអ្វីនោះទេ ហើយសម្រាប់ខាងយើងវិញ ខ្ញុំគិតថា យើងក៏មានផែនការទប់ទល់ដូចគ្នា” ។

កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ អ៊ុយក្រែនបានប្រារព្ធខួប ២ ឆ្នាំនៃភ្លើងសង្គ្រាមពេញទីរបស់រុស្ស៊ី ខណៈកងទ័ពទីក្រុងមូស្គូកាន់តែរុលចូលទៅជ្រៅនៅតាមខ្សែត្រៀមជួរមុខរបស់អ៊ុយក្រែន ស្របពេលដែលអ្នកចម្បាំងទីក្រុងកៀវកំពុងខ្វះគ្រាប់កាំភ្លើងធំ ក៏ដូចជាកម្លាំងទ័ពថ្មីផងដែរ ដោយសារតែសភាអាមេរិកមិនទាន់ដកជំនួយថ្មីចេញពីហោប៉ៅរួចនៅឡើយទេ ។
រយៈពេល ២ ឆ្នាំមកនេះ ភ្លើងសង្គ្រាមនៅអ៊ុយក្រែនគឺពឹងពាក់អាស្រ័យទាំងស្រុងលើកិច្ចគាំទ្រពីសំណាក់លោកខាងលិច ស្របពេលដែលសហភាពអឺរ៉ុបបានដឹកជញ្ជូនគ្រាប់រំសេវបានត្រឹមតែ ១ លានគ្រាប់ប៉ុណ្ណោះ ពោលស្មើនឹង ៣០ ភាគរយក្នុងកិច្ចសន្យាផ្ដល់ជំនួយ ដូច្នេះហើយទើបរុញឲ្យរុស្ស៊ីលើកទង់ជ័យជម្នះលើសមរភូមិប្រយុទ្ធដ៏ធំបំផុតរបស់ខ្លួន ចាប់តាំងពីខែឧសភា ឆ្នាំ ២០២៣ ខណៈក្នុងខែនេះទៀតសោត អ្នកចម្បាំងទីក្រុងមូស្គូក៏វាយដណ្តើមយកបានទីក្រុង Avdiivka ភាគខាងលិចអ៊ុយក្រែនផងដែរ ។

គិតត្រឹមពេលនេះ ភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានចាយពេល ២ ឆ្នាំហើយ បន្ទាប់ពីកងកម្លាំងរដ្ឋាភិបាលទីក្រុងមូស្គូលើកទ័ពចូលទីក្រុងកៀវកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ខណៈបច្ចុប្បន្នលោកប្រធានាធិបតី Zelensky នៅតែបន្តដើរសុំជំនួយ ក៏ដូចជាសព្វាវុធ និងកែនទាហានជាបន្តបន្ទាប់ពីសម្ព័ន្ធមិត្តសំខាន់ៗដូចជា អឺរ៉ុប និងអាមេរិកជាដើម ។
ទោះបីជាមិនមានព័ត៌មានច្បាស់លាស់អំពីចំនួនអ្នកស្លាប់ និងរបួសក៏ដោយ ប៉ុន្តែតាមការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ជនស៊ីវិលអ៊ុយក្រែនជាង ១០,០០០ នាក់ត្រូវបានសម្លាប់ ខណៈយោងតាមរបាយការណ៍របស់កាសែត New York Times វិញបានអះអាងថា រហូតមកដល់ពេលនេះទាំងទាហានអ៊ុយក្រែន និងរុស្ស៊ីសរុបចូលគ្នាគឺមានជាង ៥ លាននាក់បានស្លាប់បាត់បង់ជីវិត ៕
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ កម្របំផុត! លោក Zelensky ដាច់ចិត្តទម្លាយការពិត តួលេខទាហានអ៊ុយក្រែន ស្លាប់ក្រោមដៃរុស្ស៊ី

-
សន្តិសុខសង្គម៦ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?