Connect with us

ព័ត៌មានអន្ដរជាតិ

ឡាវ សម្រួលថ្លៃធ្វើលិខិតឆ្លងដែនមកត្រឹម ៤០ ដុល្លារ ចាប់ពីខែមីនាទៅ

បានផុស

នៅ

នាយកដ្ឋាន​កុងស៊ុល​​នៃ​ក្រសួង​​​​កិច្ច​ការ​បរទេស​ឡាវ ​ថ្មី​ៗ​នេះ​បាន​សេចក្តី​ប្រកាស​ទាក់​ទង​​នឹង​ការ​កែ​​តម្លៃ​ និង​សេវា​​ធ្វើ​សៀវភៅ​​លិខិត​ឆ្លង​ដែល​នឹង​អនុវត្ត​ ចាប់​ពី​ថ្ងៃ​ទី​០៤ ខែ​មីនា​​ខាង​មុខ​នេះ ដោយ​​​បន្ថយ​តម្លៃ​មក​ត្រឹម ​៤០ ​ដុល្លារ​អាមេរិក​ក្នុង​មួយ​ក្បាល​​ ។​ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​​ឡាវ Laotian Times

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិធាន​ការ​ថ្មី​កែ​ប្រែ​តម្លៃ​​សេវា​ធ្វើ​លិខិត​ឆ្លង​ដែន​​ក្នុង​ប្រទេស​​ឡាវ​​នេះ ក៏​​អនុវត្ត​ផង​ដែរ​​ទៅ​លើ​លិខិត​ឆ្លង​ដែន​អេឡិចត្រូនិក​​ដែល​មាន​តម្លៃ​មក​ត្រឹម ​៦០ ​ដុល្លារ​​អាមេរិក​​ ។ សម្រាប់​​ការ​កែ​ប្រែ​ថ្មី​នេះ ក៏​មាន​​រៀប​រាប់​ពី​​​តម្លៃ​សេវា​បន្ថែម​​ក្នុង​ការ​​ធ្វើ​លិខិត​ដែន​​លឿន​រហ័ស​ផង​ដែរ ពោល​គឺ​មាន​ជម្រើស​ ៣ ​​គឺរយៈ​ពេល​ ១ ​ថ្ងៃ​​ហើយ​​​​​មាន​តម្លៃ​​សេវា​ត្រូវ​បន្ថែម ​១​ លាន​គីប​ (ប្រហែល​៤៨​ ដុល្លារ), រយៈ​ពេល ​២ ​ថ្ងៃ​គឺ​បន្ថែម ​​៥ ​សែន​គីប (ប្រហែល ​២៣.៩៤ ​ដុល្លារ) និង​រយៈ​ពេល ​៥​ ថ្ងៃ​គឺ​​ ៣​ សែន​គីប (ប្រហែល​ ១៤.៣៧​ ដុល្លារ​) ។

ក្នុង​សេចក្តី​ប្រកាស​របស់​នាយកដ្ឋាន​​កុងស៊ុល​​ឡាវ​ដដែល ក៏​បាន​បញ្ជាក់​បន្ថែម​​ថា ការ​កែ​សម្រួល​តម្លៃ​សេវា​ថ្មី​នេះ គឺ​អនុវត្ត​​​ប្រកប​ជា​មួយ​យន្តការ​បច្ចេកទេស និង​តម្លា​ភាព​ ក្នុង​ទិស​ដៅ​លុប​បំបាត់​​បញ្ហា​ដែល​​ប្រជាពលរដ្ឋ​​ជួប​ ពោល​​​គឺ​ការ​ទារ​ថ្លៃ​សេវា​រហ័ស​ខុស​ច្បាប់​​​ ក៏​ដូច​ជា​ទិស​ដៅ​បង្កើន​ចំណូល​ថវិកា​​ជាតិ​ផង​ ។

ដោយ​ឡែក​នាយកដ្ឋាន​ដដែល​ក៏​បាន​អំពាវ​នាវ​ឲ្យ​ប្រជាពលរដ្ឋ​​ ​មិន​ថា​មន្រ្តី​រាជ​ការ បុគ្គលិក​ធ្វើ​ការ​​​ទាំង​អស់​ចូល​រួម​សហការ​ ​អនុវត្ត​វិធាន​ការ​ថ្មី​ឲ្យ​បាន និង​បន្ត​អនុវត្ត​ការ​សម្រួល​​យន្ត​ការ​ជា​បន្ត​ទៀត​ដែល​​ជា​បញ្ហា​ប្រឈម​រួ​ម​មាន​ សេវា​រយៈ​ពេល​​យូរ, ការ​ឈរ​តម្រង់​ជួរ​រង់​ចាំ​​ធ្វើ​លិខិត​​ឆ្លង​ដែន​យូរ, ​និង​បញ្ហា​ប្រព័ន្ធ​​បច្ចេក​ទេស​​ជា​ដើម​។

​គួររំឭក​ផង​ដែរ​ថា ការ​​អនុវត្ត​ការ​កែ​​សម្រួល​ថ្លៃ​​​​សេវា​ថ្មី​​ធ្វើ​សៀវភៅ​លិខិត​ឆ្លង​ដែន​​ក្នុង​ប្រទេស​ឡាវ គឺ​បាន​បន្ថយ​​ចុះ​​ប្រមាណ​១០ ​ដុល្លារ​សហរដ្ឋអាមេរិក​ ដែល​រយៈ​កាល​ពី​ឆ្នាំ​ ២០២៣ ​កន្លង​គឺ​មាន​តម្លៃ​​ប្រហែល​ជាង​ ១ ​លាន​គីប​ឡាវ គឺ​ស្មើ​ប្រហែល​​ ៥០​ ដុល្លារ​អាមេរិក ខណៈការ​យក​តម្លៃ​សេវា​​លិខិត​ឆ្លង​ដែន​នោះ​ផង​ដែរ គឺ​សម្រាប់​ខ្ទង់​ចំណាយ​​រួម​មាន​​​បរិក្ខារ​​ព័ត៌មាន​វិទ្យា​សម្រាប់​ដំណើរ​ការ​ធ្វើ​លិខិត​ឆ្លង​ដែន ក៏​ដូច​​ជា​សេវា​​ជួស​ជុល​ប្រព័ន្ធ​បច្ចេក​វិទ្យា​នោះ​ជា​ដើម​ ៕

​​​​​​​​​ដោយ​៖ មាន​ រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

មេបក្ស​ប្រជាធិបតេយ្យ​ដែលស្ទើរ​ក្លាយ​ជាអ្នក​ទោស​ ថា ប្រជាជន​បង្កើត​ប្រវត្តិសាស្រ្តថ្មី​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

រយៈពេល​៨ឆ្នាំ ប្រធានាធិបតី​កូរ៉េខាងត្បូង​​២រូប​ត្រូវ​សភា​ដក​ហូត​អំណាច​​​ក្នុងខែ​ធ្នូដូចគ្នា​

ព័ត៌មានជាតិ១១ ម៉ោង មុន

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញ​ជា​អធិបតី​បើក​ពិធីបុណ្យ​រំលឹក​គុណ​អង្គរ​លើកទី៤

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​លោក Yoon ដែលប្តេជ្ញា​ប្រយុទ្ធ​ដល់​ទីបញ្ចប់នោះ សន្យា​ចុះ​ចេញ ក្រោយសភា​ទម្លាក់​

ព័ត៌មានជាតិ១២ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស ជំរុញឱ្យសិស្សានុសិស្សវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ប្រឹងប្រែងរៀនសូត្រ ដើម្បីអនាគត

Sokha Hotels

ព័ត៌មានពេញនិយម