ព័ត៌មានអន្ដរជាតិ
លោក Netanyahu ថា អ៊ីស្រាអែល នឹងឈ្នះ ហាម៉ាស ឆាប់ៗនេះ
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានលើកឡើងថា ឆាប់ៗនេះ កងកម្លាំងទីក្រុងហ្ស៊េរុយសាឡិមខាងលិច នឹងសម្រេចបានជ័យជម្នះទាំងស្រុងក្នុងសង្គ្រាមប្រឆាំងក្រុម ហាម៉ាស នៅពេលពួកគេបើកការវាយលុកជើងគោកតាមផែនការនៅចុងភាគខាងត្បូងតំបន់ហ្គាហ្សាស្ទ្រីប។

មជ្ឈដ្ឋានអន្តរជាតិ បានដាក់សម្ពាធយ៉ាងខ្លាំងឲ្យរដ្ឋាភិបាលរបស់លោក Netanyahu លុបចោលប្រតិបត្តិការនៅទីក្រុង Rafah ដោយសារតែជនភៀសខ្លួនប្រហែល១.៤លាននាក់ កំពុងជ្រកកោននៅទីនោះ ក្រោយរត់គេចពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល។
ថ្លែងក្នុងបទសម្ភាសរបស់ CBS News កាលពីថ្ងៃអាទិត្យទី២៥ខែកុម្ភៈ លោក Netanyahu និយាយថា ការវាយលុកនៅ Rafah នឹងត្រូវពន្យារពេលមួយរយៈសិន ប្រសិនបើបទឈប់បាញ់បណ្តោះអាសន្នណាមួយត្រូវបានព្រមព្រៀងជាមួយក្រុមហាម៉ាស ប៉ុន្តែការវាយលុកក៏អាចកើតឡើងមុនឬក្រោយផែនការដែរ។ លោកអះអាងថា “ប្រសិនបើយើងមិនមានកិច្ចព្រមព្រៀងទេ យើងនឹងបើកប្រតិបត្តិការហើយ។ យើងត្រូវតែធ្វើ ពីព្រោះជ័យជម្នះពេញលេញគឺជាគោលដៅរបស់យើង ហើយការទទួលជ័យជម្នះទាំងមូល គឺជិតមកដល់ហើយ មិនមែនប៉ុន្មានខែទៀតទេ ពោលគឺត្រឹមប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ ពេលដែលយើងចាប់ផ្តើមប្រតិបត្តិការ”។

លោកបន្ថែមថា កងទ័ពការពារអ៊ីស្រាអែល (IDF) បានកម្ទេចកងពលហាម៉ាសចំនួន១៨រួចទៅហើយក្នុងចំណោមកងពលទាំង២៤ នៅហ្គាហ្សា ហើយកងពលនៅរស់រានមានជីវិតចំនួន ៤ កំពុងពូនផ្តុំនៅ Rafah ជិតព្រំដែននៃឧបសម្ព័ន្ធជាមួយអេហ្ស៊ីប។
សូមបញ្ជាក់ជាថ្មី សង្គ្រាមបានចាប់ផ្តើមនៅពេលក្រុមយុទ្ធជនហាម៉ាសប៉ាឡេស្ទីន បើកការវាយប្រហារគួរឲ្យភ្ញាក់ផ្អើល នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ខែតុលាដោយបានសម្លាប់មនុស្សជាង១១០០នាក់ និងចាប់រាប់រយនាក់ទៀតទៅហ្គាហ្សា ដើម្បីធ្វើជាចំណាប់ខ្មាំង។

ប្រជាជនប៉ាឡេស្ទីនជិត៣០០០០នាក់ហើយ ត្រូវបានសម្លាប់នៅហ្គាហ្សា ចាប់តាំងពីជម្លោះថ្មីផ្ទុះឡើង ប៉ុន្តែអ៊ីស្រាអែល បានច្រានចោលការចោទប្រកាន់នៃអំពើប្រល័យពូជសាសន៍ ដោយលើកហេតុផលថា ក្រុមហាម៉ាសបានប្រើជនស៊ីវិលធ្វើជាខែលមនុស្ស ហើយត្រូវតែទទួលខុសត្រូវចំពោះការស្លាប់មនុស្សនៅហ្គាហ្សា។
លើសពីនេះ លោក Netanyahu អះអាងថា ជម្លោះអាចបញ្ចប់បានលុះត្រាតែអ៊ីស្រាអែលសម្រេចបាននូវគោលដៅសំខាន់ៗចំនួនបីរបស់ខ្លួន គឺការកម្ចាត់ក្រុមហាម៉ាស ដោះលែងចំណាប់ខ្មាំង និងធានាថា តំបន់ហ្គាហ្សានឹងមិនបង្កការគំរាមកំហែងដល់ក្រុងហ្ស៊េរុយសាឡិមខាងលិចទៀតទេ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ទ័ពអាកាសអាមេរិក ដុតខ្លួនឯងនៅខាងក្រៅស្ថានទូតអ៊ីស្រាអែល ក្នុងទីក្រុងវ៉ាស៊ីនតោន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ