ព័ត៌មានអន្ដរជាតិ
លោក ចូ បៃដិន និង ដូណាល់ ត្រាំ ប្រកាសធ្វើដំណើរទៅព្រំដែនម៉ិកស៊ិក នៅថ្ងៃតែមួយ
តាមការចុះផ្សាយរបស់ FOX News កាលពីថ្ងៃចន្ទទី២៦ខែកុម្ភៈ, ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នឹងចុះទៅពិនិត្យមើលដោយផ្ទាល់ពីវិបត្តិអន្តោប្រវេសន៍ខុសច្បាប់ ដោយធ្វើដំណើរទៅកាន់ព្រំដែនភាគនិរតីសហរដ្ឋអាមេរិក ចំថ្ងៃដែលគូប្រជែងមកពីគណបក្សសាធារណរដ្ឋគឺលោក ដូណាល់ ត្រាំ ក៏ទៅទីនោះដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ សេតវិមាននិយាយថា លោក បៃដិន នឹងទៅទីក្រុង Brownsville នៃរដ្ឋ Texas នៅថ្ងៃព្រហស្បតិ៍ ដើម្បីជួបជាមួយភ្នាក់ងារល្បាតព្រំដែន មន្ត្រីអនុវត្តច្បាប់ និងមេដឹកនាំរដ្ឋាភិបាលក្នុងតំបន់។
នេះនឹងក្លាយជាដំណើរលើកដំបូងរបស់លោក បៃដិន ទៅកាន់ព្រំដែនដ៏រញ៉េរញ៉ៃ ក្នុងរយៈពេលជាងមួយឆ្នាំនិងជាលើកទីពីរ ចាប់តាំងពីលោកចូលកាន់តំណែងក្នុងខែមករាឆ្នាំ២០២១។

នៅថ្ងៃដដែលនោះ លោក ត្រាំ ដែលជាបេក្ខជនឈានមុខមកពីគណបក្សសាធារណរដ្ឋ ក្នុងការប្រជែងជាមួយលោក បៃដិន សម្រាប់ការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំនេះ ក៏គ្រោងធ្វើដំណើរទៅចំណុចក្តៅនៅតាមព្រំដែនគឺទីក្រុង Eagle Pass នៃរដ្ឋ Texas ដែរ។
អតីតប្រធានាធិបតីរូបនេះ បានចោទប្រកាន់លោក បៃដិន ថា កំពុងបំផ្លាញអាមេរិក ដោយសារតែការលុបចោលវិធានការសន្តិសុខព្រំដែនរបស់គាត់ និងបើកដៃទទួលយកលំហូរជនបរទេសខុសច្បាប់ គ្រឿងញៀន និងជនសង្ស័យភេរវករ ក្នុងអត្រាដ៏ច្រើនលើសលប់។

ពេលចូលកាន់តំណែងភ្លាម លោក បៃដិន បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិជាច្រើន ដោយលុបចោលវិធានការសន្តិសុខព្រំដែន ដែលលោក ត្រាំ ដាក់ចេញក្នុងអាណត្តិរបស់គាត់។ រដ្ឋបាលរបស់លោក បៃដិន ក៏បញ្ឈប់ជាបណ្តោះអាសន្ននូវការនិរទេសជនចំណាកស្រុកខុសច្បាប់ និងលុបចោលការសាងសង់ជញ្ជាំងព្រំដែនផងដែរ។
សូមបញ្ជាក់ បញ្ហាអន្តោប្រវេសន៍ខុសច្បាប់នៅព្រំដែនអាមេរិក-ម៉ិកស៊ិក បានក្លាយជាប្រធានបទដ៏ក្តៅគគុក ហើយគឺជារឿងឈឺក្បាលសម្រាប់ប្រធានាធិបតីគ្រប់រូបនៅក្នុងតំណែងសេតវិមាន។
ភ្នាក់ងារល្បាតព្រំដែនអាមេរិក បានរាយការណ៍អំពីការទប់ទល់ជាមួយជនបរទេសខុសច្បាប់ជិត២.៥លាននាក់ ក្នុងឆ្នាំសារពើពន្ធចុងក្រោយរបស់រដ្ឋាភិបាល ដែលបញ្ចប់នៅថ្ងៃទី៣០ខែកញ្ញា បើធៀបនឹងតួលេខត្រឹមតែ៤៥៨០០០នាក់ប៉ុណ្ណោះ ក្នុងអំឡុងឆ្នាំសារពើពន្ធពេញចុងក្រោយនៅក្នុងតំណែងរបស់លោក ត្រាំ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាមេរិកកំណត់គោលដៅជនជាតិរុស្ស៊ីជាង ៥០០ នាក់ និង ៩០អង្គភាព ដែលនឹងត្រូវដាក់ទណ្ឌកម្ម

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ