ព័ត៌មានអន្ដរជាតិ
ផ្ទុះជំងឺអាសន្នរោគលើនាវាទេសចរណ៍មួយគ្រឿង ប៉ះពាល់អ្នកដំណើរជាង ២២០០នាក់
អ្នកដំណើរប្រមាណ២២០០នាក់ ត្រូវជាប់នៅលើនាវាទេសចរណ៍ Norwegian Dawn ដោយសារតែការផ្ទុះឡើងនូវជំងឺអាសន្នរោគ។ នេះបើតាមសេចក្តីរាយការណ៍របស់ Daily Mail កាលពីថ្ងៃចន្ទទី២៦ខែកុម្ភៈ។
នាវាទេសចរណ៍ធ្វើដំណើរកម្សាន្តរយៈពេល១២ថ្ងៃមួយគ្រឿងនេះ បានចាកចេញពីតំបន់អាហ្រ្វិកខាងត្បូងឆ្លងកាត់តាម ម៉ូសំប៊ិក ហើយគ្រោងចូលចតក្នុងទីក្រុង Port Louis នៃប្រទេសម៉ូរីតានីនៅថ្ងៃចន្ទ ប៉ុន្តែបានទៅដល់ទីនោះមុនមួយថ្ងៃ ក្រោយពួកគេត្រូវបដិសេធសំណើឈប់ចតនៅកោះ Reunion។
ត្បិតក្រុមហ៊ុន Norwegian Cruise Line និយាយថា ភ្ញៀវមួយចំនួនពិតជាជួបបញ្ហារាគរូសមែននោះ ប៉ុន្តែក្រុមហ៊ុនមិនបានបញ្ជាក់ ឬបង្ហាញព័ស្តុតាងនៃជំងឺអាសន្នរោគនៅលើនាវាទេ។
ទេសចរជនជាតិអង់គ្លេសម្នាក់ ប្រាប់ MailOnline ថា គាត់នឹងលុបចោលការធ្វើដំណើរនេះ ហើយសុខចិត្តទិញសំបុត្រយន្តហោះថ្លៃ ឲ្យតែបានវិលត្រលប់ទៅស្រុកកំណើតវិញ ព្រោះគាត់ខ្លាចជំងឺរាលដាលពេញនាវា បង្កទៅជាភាពវឹកវរ។
ចំណែកទេសចរម្នាក់ទៀតគឺអ្នកស្រី Verdaas បានប្រាប់ថា “យើងចាប់ផ្តើមវេទនា ពេលអាជ្ញាធរនៅកោះ Réunion មិនអនុញ្ញាតឲ្យយើងចូលចតនៅទីនោះ។ យើងគិតថា យើងច្បាស់ជាត្រូវអណ្តែតតែលតោលលើមហាសាគរហើយ”។
ក្រៅពីភ្ញៀវ នាវានេះមានផ្ទុកនាវិកប្រហែល១០០០នាក់ ហើយក្នុងចំណោមទេសចររាប់ពាន់នាក់ មានមនុស្ស១៥នាក់ ត្រូវគេដាក់ឲ្យធ្វើចត្តាឡីស័កដោយសារចេញរោគសញ្ញាក្អួតនិងរាគ។
សូមបញ្ជាក់ ថ្វីបើជំងឺអាសន្នរោគមិនមែនជារឿងធម្មតានៅក្នុងប្រទេសនានា ដូចជាអង់គ្លេស និងសហរដ្ឋអាមេរិកក៏ដោយ ប៉ុន្តែប៉ុន្មានខែចុងក្រោយនេះ តំបន់អាហ្វ្រិកខាងត្បូង មានការផ្ទុះជំងឺអាសន្នរោគយ៉ាងខ្លាំង ដោយករណីចំនួន១៨៨០០០ ត្រូវបានកត់ត្រានៅទូទាំងប្រទេសចំនួន៧ចាប់តាំងពីខែមករាឆ្នាំ២០២៣មក និងមានមនុស្សស្លាប់ជាង៣០០០នាក់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ នាវាយក្សដឹកទេសចរជាង ៥០០ នាក់ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៦ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន