Connect with us

ព័ត៌មានអន្ដរជាតិ

ចាប់ខ្លួនអ្នកនិពន្ធកូរ៉េម្នាក់ ពីបទដើរអាក្រាតកាយសាធារណៈ និងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ

បានផុស

នៅ

កាលពីថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ប៉ូលិសមកពីស្ថានីយ៍ Gangnam ក្នុងទីក្រុងសេអ៊ូលបានចាប់ខ្លួនអ្នកនិពន្ធប្រុសម្នាក់ អាយុ ៣៩ ឆ្នាំ ដែលត្រូវបានគេស្គាល់ថាជាលោក Choi ក្រោមបទចោទប្រកាន់ទាក់ទងនឹងការបំពានច្បាប់គ្រប់គ្រងគ្រឿងញៀន និងបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃ។

យោងតាមសារព័ត៌មាន allkpop បានគូសបញ្ចាក់ថា ឧបទ្ទវហេតុនេះបានកើតឡើង នៅពេលដែលលោក Choi ត្រូវគេចោទប្រកាន់ថា បានប្រើប្រាស់គ្រឿងញៀនកាលពីព្រឹកព្រលឹមថ្ងៃទី២២ ខែកុម្ភៈ ដែលនាំឲ្យមានការរំខាននៅក្នុងហាងកាហ្វេគ្មានមនុស្សនៅ ក្នុងសង្កាត់ Samseong-dong, ឬ ហៅថា Gangnam-gu ។

តាមសេចក្តីរាយការណ៍ដដែលថា អ្នកនិពន្ធរូបនេះបានបំផ្លាញគ្រឿងសង្ហារិមរបស់ហាងកាហ្វេ មុនពេលចាកចេញពីកន្លែងនោះ។ ក្រោយមក លោក Choi ត្រូវគេឃើញដើរដោយគ្មានពាក់អាវតាមដងផ្លូវក្នុងទីក្រុងចំពេលមានព្រិលធ្លាក់ខ្លាំង ដែលនោះបានធ្វើឲ្យម​នុស្សជាច្រើនមានការស្រឡាំងកាំង ខណៈពេលម្នាក់ៗបានធ្វើដំណើរទៅធ្វើការ។

យ៉ាងណាក៏ដោយ ពេលនោះសមត្ថកិច្ចបានបញ្ជូនខ្លួននៅវេលាម៉ោង៨និង២០នាទីព្រឹកថ្ងៃខែឆ្នាំដដែល បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ថា មានមនុស្ស​ម្នាក់ដើរដោះអាវ​​ក្នុង​តំបន់ Seolleung-ro។ នៅពេលស៊ើបអង្កេត ពួកគេបានកំណត់អត្តសញ្ញាណលោក Choi ហើយបាននាំគាត់ទៅឃុំឃាំងដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។ ក្នុងនោះផងដែរ របាយការណ៍មួយផ្សេងទៀតបានលេចចេញទាក់ទងនឹងសឺរ៉ាំង ដែលបានរកឃើញនៅក្នុងហាងកាហ្វេក្បែរនោះ នៅពេលពិនិត្យទើបបញ្ជាក់បានថា ពីតជាមានទំនាក់ទំនងជាមួយលោក Choi ពិតប្រាកដ។

បន្ទាប់ពីការ​ធ្វើ​តេស្ត​​រហ័ស​​រក​សារធាតុ​ញៀន​ ជាលទ្ធផលគាត់ពិតជាបានសេពគ្រឿងញៀនប្រភេទ​មេតំហ្វេតាមីនពិតមែន។​ ក្រោយមកទើបសមត្ថកិច្ច​បានដាក់ពាក្យសុំដីកាចាប់ខ្លួនលោក Choi ជាបន្ទាន់ ហើយតុលាការក្រុងសេអ៊ូលកណ្តាលបានធ្វើការសួរចម្លើយជនសង្ស័យ (ការត្រួតពិនិត្យដីកា) មុនពេលចាប់ខ្លួន​នៅ​ថ្ងៃ​ទី ២៤ ខែ​កុម្ភៈ និងថ្ងៃចេញដីកាផ្លូវការ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Dispatch ផ្សាយថា Lee Jae Wook និង Karina ក្រុម aespa មានទំនាក់ទំនងស្នេហា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម