ព័ត៌មានអន្ដរជាតិ
ពលរដ្ឋ អ៊ុយក្រែន មួយចំហៀងប្រទេសពេញចិត្តឲ្យលោក Zelensky បន្តសឹកសង្គ្រាមជាមួយ រុស្ស៊ី
ប្រជាពលរដ្ឋអ៊ុយក្រែនលើសមួយចំហៀងប្រទេស ពោលប្រមាណ ៧០ ភាគរយពេញចិត្តឲ្យលោកប្រធានាធិបតី Volodymyr Zelensky នៅការពារប្រតិបត្តិការលុកលុយ ក៏ដូចជាបន្តសឹកសង្គ្រាមជាមួយរុស្ស៊ីដើម្បីវាយដណ្ដើមយកទឹកដីដែលបាត់បង់ត្រឡប់មកវិញ ប៉ុន្តែមានតែ ៣ ភាគរយប៉ុណ្ណោះដែលជឿជាក់ថា អ៊ុយក្រែននឹងទទួលបានទង់ជ័យក្នុងភ្លើងសង្គ្រាមដែលអូសបន្លាយពេល ២ ឆ្នាំមកនេះ ។
យោងតាមការស្ទង់មតិពលរដ្ឋនៅទូទាំងប្រទេសអ៊ុយក្រែនដែលមានអាយុ ១៨ ឆ្នាំឡើងទៅប្រមាណ ១,០០០ នាក់ពីសំណាក់ទូរទស្សន៍ជប៉ុន NHK និងអង្គការស្រាវជ្រាវ Rating Group ដែលមានមូលដ្ឋាននៅទីក្រុងកៀវបានឲ្យដឹងថា ៥១ ភាគរយជឿជាក់ថា អ៊ុយក្រែនជិតឈានដល់ជ័យជម្នះលើសមរភូមិប្រយុទ្ធ ប៉ុន្តែ ៣ ភាគរយគិតថា អ៊ុយក្រែនអស់ទឹកមាត់លេបទៅហើយ ។
ចំណែក ៣០ ភាគរយបានលើកឡើងថា អ៊ុយក្រែនកំពុងស្ថិតក្នុងស្ថានការណ៍ទាល់ច្រក ហើយ ១២ ភាគរយគិតថា ជ័យជម្នះរបស់អ៊ុយក្រែនហាក់ហៅលែងឮ និងលិចបាត់បន្តិចម្ដងៗហើយ ដោយសារអ្នកចម្បាំងទីក្រុងកៀវកំពុងខ្វះគ្រាប់កាំភ្លើងធំ ក៏ដូចជាកម្លាំងទ័ពថ្មី ព្រោះតែសភាអាមេរិកមិនទាន់ដកជំនួយថ្មីចេញពីហោប៉ៅរួចនៅឡើយ ។
ទន្ទឹមនោះ នៅពេលសួរថាតើពលរដ្ឋអ៊ុយក្រែនដាក់ជោគវាសនាអ្វីខ្លះទៅលើរដ្ឋាភិបាលរបស់ពួកគេ? ៥៥ ភាគរយឆ្លើយថា ប្រជាជនអ៊ុយក្រែនចង់ឃើញតំបន់ព្រំដែនដូចជា គ្រីមៀ និង Donbass វិលត្រឡប់ដូចសភាពដើមនៅឆ្នាំ ១៩៩១ វិញ មិនមែនធ្លាក់ចូលកណ្ដាប់ដៃរុស្ស៊ីដូចនៅពេលនេះនោះទេ ។
ស្របពេលជាមួយគ្នានេះ ១៣ ភាគរយបាននិយាយថា ពួកគេក៏ចង់ឲ្យព្រំដែនអ៊ុយក្រែនមានសុខសន្តិភាពដូចកាលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០២២ ពោលមួយថ្ងៃ មុនផ្ទុះប្រតិបត្តិការសឹករបស់រុស្ស៊ី ខណៈ ២៤ ភាគរយចង់ឲ្យបញ្ឈប់ការសង្គ្រឺតប្រយុទ្ធដាក់គ្នា ហើយចាប់ផ្តើមកិច្ចចរចារកសន្តិភាពជូនជាតិមាតុភូមិ ។
គិតត្រឹមពេលនេះ ភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានចាយពេល ២ ឆ្នាំហើយ បន្ទាប់ពីកងកម្លាំងរដ្ឋាភិបាលទីក្រុងមូស្គូលើកទ័ពចូលទីក្រុងកៀវកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ខណៈបច្ចុប្បន្នលោកប្រធានាធិបតី Zelensky នៅតែបន្តដើរសុំជំនួយ ក៏ដូចជាសព្វាវុធ និងកែនទាហានជាបន្តបន្ទាប់ពីសម្ព័ន្ធមិត្តសំខាន់ៗដូចជា អឺរ៉ុប និងអាមេរិកជាដើម ។
ទោះបីជាមិនមានព័ត៌មានច្បាស់លាស់អំពីចំនួនអ្នកស្លាប់ និងរបួសក៏ដោយ ប៉ុន្តែតាមការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ជនស៊ីវិលអ៊ុយក្រែនជាង ១០,០០០ នាក់ត្រូវបានសម្លាប់ ខណៈយោងតាមរបាយការណ៍របស់កាសែត New York Times វិញបានអះអាងថា រហូតមកដល់ពេលនេះទាំងទាហានអ៊ុយក្រែន និងរុស្ស៊ីសរុបចូលគ្នាគឺមានជាង ៥ លាននាក់បានស្លាប់បាត់បង់ជីវិត ៕
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ លោក Zelensky ថា រុស្ស៊ី កំពុងរៀបផែនការថ្មីវាយសង្គ្រុបលើ អ៊ុយក្រែន តែម្ដង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍១ សប្តាហ៍ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ