Connect with us

ព័ត៌មានអន្ដរជាតិ

សំណើដោះដូរចំណាប់ខ្មាំងអ៊ីស្រាអែល និងអ្នកទោសប៉ាឡេស្ទីន បានទៅដល់ដៃក្រុមហាម៉ាស ហើយ

បានផុស

នៅ

យោងតាមសេចក្តីរាយការណ៍របស់ Reuters នៅថ្ងៃអង្គារទី២៧ខែកុម្ភៈ, សំណើដោះដូរចំណាប់ខ្មាំងអ៊ីស្រាអែល ដែលឃុំខ្លួននៅតំបន់ហ្គាហ្សា ជាមួយអ្នកទោសប៉ាឡេស្ទីន គឺត្រូវបានបញ្ជូនទៅដល់ដៃក្រុមហាម៉ាសរួចហើយ។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីរាយការណ៍ខាងលើកើតឡើង បន្ទាប់ពីមានកិច្ចចរចាជាអន្តរជាតិរយៈពេលច្រើនថ្ងៃនៅទីក្រុងប៉ារីសនៃប្រទេសបារាំង។ ក្នុងកិច្ចប្រជុំនោះ តំណាងមកពីប្រទេសអ៊ីស្រាអែល សហរដ្ឋអាមេរិក អេហ្ស៊ីប និងកាតា បានខិតខំយ៉ាងខ្លាំង ដើម្បីធ្វើយ៉ាងណាបង្កើតកិច្ចព្រមព្រៀងសម្រាប់បទឈប់បាញ់បណ្តោះអាសន្ន ឲ្យចេញជារូបរាងឲ្យទាល់តែបាន។

ប្រភពគួរឲ្យទុកចិត្តបានមួយ ប្រាប់ទៅទីភ្នាក់ងារសារព័ត៌មាន Reuters ថា សំណើនេះបានដាក់លក្ខខណ្ឌថា រាល់ស្ត្រីជនជាតិអ៊ីស្រាអែល មនុស្សអាយុក្រោម១៩ឆ្នាំ ចំណាប់ខ្មាំងវ័យចំណាស់និងមានជំងឺ គួរតែត្រូវបានដោះលែង ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីនមួយចំនួនដែរ។

(រូបថត៖ Flash90)

លើសពីនេះ សំណើខាងលើថែមទាំងទាមទារឲ្យមានការប្តេជ្ញាចិត្ត បើកផ្លូវឲ្យរថយន្តជំនួយចំនួន៥០០គ្រឿង ចូលទៅក្នុងតំបន់ហ្គាហ្សាជារៀងរាល់ថ្ងៃ ទៀតផង។

សេចក្តីរាយការណ៍នេះ ក៏កើតឡើងផងដែរ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បង្ហាញក្តីសង្ឃឹមថា បទឈប់បាញ់រវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស នឹងសម្រេចបាននៅត្រឹមចុងសប្តាហ៍នេះ។

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅហាងការ៉េម (រូបថត៖ AP)

​ក្នុង​​ដំណើរ​មិន​ប្រកាសជាមុនទៅហាង​ការ៉េម Van Leeuwen នៅ​ទីក្រុង​ញូវយ៉ក លោក បៃដិន និយាយថា “បុណ្យរ៉ាម៉ាឌននឹងមកដល់ ហើយមានកិច្ចព្រមព្រៀងដោយអ៊ីស្រាអែលដែលថា ពួកគេនឹងមិនចូលរួមក្នុងសកម្មភាពណាមួយឡើយ អំឡុងពិធីបុណ្យរ៉ាម៉ាឌន ដើម្បីទុកពេលឲ្យចំណាប់ខ្មាំងទាំងអស់ត្រូវដោះលែង”។

សូមបញ្ជាក់ជាថ្មី អ៊ីស្រាអែលនិងក្រុមហាម៉ាស បានច្បាំងគ្នានៅហ្គាហ្សា ចាប់តាំងពីខ្មាន់កាំភ្លើងមកពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន សម្រុកចូលភាគខាងត្បូងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ខែតុលា ដោយសម្លាប់មនុស្សប្រមាណ១២០០នាក់ និងចាប់២៥៣នាក់ទៀត ជាចំណាប់ខ្មាំង។ ជាការសងសឹក អ៊ីស្រាអែល បានផ្តើម​យុទ្ធនាការ​យោធាទ្រង់ទ្រាយធំ សម្លាប់​ប្រជាជន​ប៉ាឡេស្ទីន​ជិត​៣០០០០​នាក់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក Netanyahu ថា អ៊ីស្រាអែល នឹងឈ្នះ ហាម៉ាស ឆាប់ៗនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៧ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៧ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៧ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម