Connect with us

ព័ត៌មានអន្ដរជាតិ

លោក សេដ្ឋា បញ្ជាឲ្យចាត់តាំងមន្ត្រីជាបន្ទាន់ មកសហការជាមួយកម្ពុជា ដើម្បីប្រយុទ្ធនឹងភ្លើងឆេះព្រៃ

បានផុស

នៅ

នាយករដ្ឋមន្រ្តីថៃ លោក សេដ្ឋា ថាវីស៊ីន បានចេញបញ្ជាឲ្យក្រសួងធនធានធម្មជាតិនិងបរិស្ថាន ពន្លឿនការចាត់តាំងមន្ត្រី មកសហការជាមួយភាគីកម្ពុជា ក្នុងគណៈកម្មការចម្រុះ ដើម្បីប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃឆ្លងដែន។ នេះបើតាមការចុះផ្សាយរបស់ The Nation នៅថ្ងៃអង្គារទី២៧ខែកុម្ភៈ។

នាយករដ្ឋមន្រ្តីថៃ លោក សេដ្ឋា ថាវីស៊ីន (រូបថត៖ Thai Newsroom)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ លោក សេដ្ឋា លើកឡើងថា ចំណុចក្តៅជាច្រើន ត្រូវបានរកឃើញនៅខាងភាគីកម្ពុជា ហើយក្រសួងការបរទេសថៃ ក៏បានរាយការណ៍អំពីអគ្គិភ័យទាំងនេះ មកកាន់រាជរដ្ឋាភិបាលកម្ពុជារួចហើយដែរ។

តាមការបញ្ជាក់ពីលោក សេដ្ឋា, ក្រសួងការបរទេសថៃ បានបញ្ជូនក្រុមមកជួបពិភាក្សាជាមួយកម្ពុជារួចទៅហើយ ដើម្បីបង្កើតមជ្ឈមណ្ឌលប្រយុទ្ធនឹងភ្លើងឆេះព្រៃរួមគ្នា។ ការ​បង្កើត​មជ្ឈមណ្ឌល​នេះ​ ​នឹង​អនុញ្ញាតឲ្យ​ប្រទេស​ទាំង​ពីរ សហការគ្នា​ជា​ផ្លូវការ​ក្នុង​ការ​គ្រប់គ្រង​អគ្គិភ័យ​។

បច្ចុប្បន្ន ខេត្តមួយចំនួនក្នុងប្រទេសថៃ កំពុងរងគ្រោះដោយភ្លើងឆេះព្រៃ តួយ៉ាងគឺខេត្តឈៀងម៉ៃ ដែលស្រុកចំនួន៣នៃខេត្តនេះ កំពុងជួបប្រទះអគ្គិភ័យក្នុងផ្ទៃដីទំហំ៤៨០០ហិកតា។

ភ្លើងឆេះព្រៃនៅឈៀងម៉ៃ (រូបថត៖ Pattaya News)

ស្រុក Hot, Chomg Thong និង Mae Cham គឺជា​តំបន់​រង​ផល​ប៉ះពាល់​ខ្លាំង​បំផុត ដោយ​ភ្លើង​នៅ​តែបន្ត​ឆាបឆេះ និង​មិន​អាច​ទប់ស្កាត់​បាន​។ ពេល​យប់ គេឃើញភ្លើងឆាបឆេះក្រហមពេញមេឃ ហើយពេលថ្ងៃ ផ្សែងយ៉ាងក្រាស់ បានគ្របដណ្តប់តំបន់នោះសឹងទាំងស្រុង។

លោក Thossapol Puan-udom អភិបាលរងខេត្តឈៀងម៉ៃ បានប្រាប់អ្នកសារព័ត៌មានថា កិច្ចខិតខំប្រឹងប្រែងពន្លត់ភ្លើង កំពុងជួបការលំបាកដោយសារតែទីនោះជាតំបន់ភ្នំខ្ពស់ៗ និងអាកាសធាតុស្ងួតនិងក្តៅខ្លាំង។

ទោះបីជាយ៉ាងណាក៏ដោយ បច្ចុប្បន្ន អាជ្ញាធរកំពុងព្យាយាមរកឲ្យឃើញនូវមូលហេតុ នៃភ្លើងឆេះព្រៃទាំងនេះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ នាយករដ្ឋមន្ត្រីថៃ ថា ការដោះលែងលោក ថាក់ស៊ីន គឺស្របច្បាប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៧ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១០ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ៩ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្លាប់​១២​នាក់ និង​ជម្លៀស​ខ្លួន​រាប់​ម៉ឺន​នាក់ ព្រោះ​ទឹក​ជំនន់​នៅ​ថៃ និងម៉ាឡេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម