Connect with us

ព័ត៌មានអន្ដរជាតិ

លោក ពូទីន ប្រកាសបំពាក់អាវុធទំនើបៗ ដល់កងកម្លាំងពិសេស 

បានផុស

នៅ

ក្នុងសារជាវីដេអូ ដែលបញ្ចេញមុនទិវាកងកម្លាំងប្រតិបត្តិការពិសេសរបស់រុស្ស៊ី លោកប្រធា​នាធិបតី វ្ល៉ាឌីមៀរ ពូទីន បានប្រកាសពង្រឹងកងទ័ព បង្កើនការចល័ត ហើយបំពាក់អាវុធ និងឧបករណ៍ទំនើបៗថ្មីៗ ក៏ដូចជាជំរុញសមត្ថភាពវាយប្រហារឲ្យឈានដល់មួយកម្រិតទៀត។

លោក ពូទីន (រូបថត៖ NBC)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសារកាលពីរាត្រីថ្ងៃចន្ទទី២៦ខែកុម្ភៈ លោកពូទីន អះអាងថា “ខ្ញុំសូមបញ្ជាក់ថា នេះគឺជាអាទិភាពសំខាន់មួយសម្រាប់ការអភិវឌ្ឍរយៈពេលវែងរបស់កងទ័ពជើងគោក និងជើងទឹក។ យើងពិតជាដឹងគុណ ចំពោះភាពអង់អាចក្លាហាន និងការពលីរបស់ពួកគេ”។

កងកម្លាំងប្រតិបត្តិការពិសេសរបស់រុស្ស៊ី គឺជាទ័ពប្រយុទ្ធកម្រិតយុទ្ធសាស្ត្រ និងជាកម្លាំងត្រៀមប្រយុទ្ធឥតឈប់ឈរ ដែលបង្កើតឡើង ដើម្បីបំពេញភារកិច្ចក្នុងជួរកងកម្លាំងប្រដាប់អាវុធរុស្ស៊ី។ កងកម្លាំងពិសេសនេះ បានចូលរួមក្នុងសកម្មភាពលាក់មុខរបស់រុស្ស៊ី នៅប្រទេសស៊ីរី នាទសវត្សរ៍កន្លងមក ហើយក៏បានចូលរួមក្នុងការលុកលុយរបស់ទីក្រុងមូស្គូ លើប្រទេសអ៊ុយក្រែន ចាប់តាំងពីឆ្នាំ២០២២មកផងដែរ។

ប្រទេសរុស្ស៊ី បានប្រារព្ធទិវាកងកម្លាំងប្រតិបត្តិការពិសេសនៅថ្ងៃទី២៧ខែកុម្ភៈ ចាប់តាំងពីឆ្នាំ២០១៥មក ខណៈលោកពូទីន បានប្រកាសយកថ្ងៃនេះគឺជាថ្ងៃបុណ្យជាតិ នៅខួបមួយឆ្នាំ ដែលកងកម្លាំងរុស្ស៊ី វាយដណ្តើមបានអគាររដ្ឋាភិបាលអ៊ុយក្រែន នៅតំបន់គ្រីមៀ បន្ទាប់មកទីក្រុងមូស្គូ ក៏កាត់យកឧបទ្វីបនេះ បញ្ចូលជាឧបសម្ព័ន្ធតែម្តង។

កងកម្លាំងប្រតិបត្តិការពិសេសរុស្ស៊ី (រូបថត៖ TASS)

ការប្រកាសរបស់លោក ពូទីន កើតឡើងបន្ទាប់ពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ចូលដល់ឆ្នាំទី២ ហើយជម្លោះបច្ចុប្បន្ន មិនទាន់មានសញ្ញាថមថយនៅឡើយទេ។

នៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២ រុស្ស៊ី បានបើកប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន ក្នុងគោលបំណងរំដោះតំបន់ Donbass ព្រោះថា បើយោងតាមភាគីរុស្ស៊ី, នៅទីនោះប្រជាជននៃសាធារណរដ្ឋ Donetsk និង Lugansk បានរស់នៅក្រោមគ្រាប់ផ្លោងរបស់កងកម្លាំងទីក្រុងកៀវ សឹងរាល់ថ្ងៃ។

មិនត្រឹមប៉ុណ្ណឹង ទីក្រុងមូស្គូថែមទាំងអះអាងដែរថា ខ្លួនចង់លុបបំបាត់មនោគមវិជ្ជាណាស៊ី ក៏ដូចជាភាពគ្មានយោធារបស់អ៊ុយក្រែន ទៀតផង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ២ ឆ្នាំនៃភ្លើងសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន ៖ លោក ហ្សេលេនស្គី កាន់តែដុនដាប ឯលោក ពូទីន មានទឹកមាត់លេបច្រើនឡើងៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

UNDP វាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាព​ជោគជ័យ​នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ និង​ប្តេជ្ញាចិត្តគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋបាលសង្កាត់ចោមចៅទី៣ សហការជាមួយក្រុមសង្គ្រោះ៧១១ បន្តចុះយុទ្ធការបាញ់ថ្នាំសម្លាប់មូសដើម្បីបង្កានិងទប់ស្កាត់ជំងឺគ្រុនឈាម

ព័ត៌មានជាតិ៨ ម៉ោង មុន

អាណាចក្រផ្កាថ្ម ជាសក្ខីភាពបញ្ចាក់ពីសក្តានុពលធនធានបាតសមុទ្រកម្ពុជា ដែលខេត្តកែបមានបានដាក់តាំងនៅបណ្ដោយឆ្នេរតេជោសន្តិភាពខេត្តកែប

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក សាយ សំអាល់ ៖ មួយឆ្នាំកន្លងមកនេះខេត្តកែបសម្រេចបានហេដ្ឋារចនាសម្ព័ន្ធ ជាខឿនយុទ្ធសាស្រ្តទ្រទ្រង់ដល់វិស័យទេសចរណ៍

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋបាលខណ្ឌឬស្សីកែវ បន្តចុះសម្អាតនិងរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យមានរបៀបរៀបរយ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម១៦ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

Sokha Hotels

ព័ត៌មានពេញនិយម