ព័ត៌មានអន្ដរជាតិ
ឈ្មួញកណ្ដាលនៅចិន សប្បាយចិត្តកើបលុយពីការជួល Apple Vision Pro ឱ្យអតិថិជនសាកល្បងប្រើ
ឧបករណ៍ Apple Vision Pro ដែលជាផលិតផលថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple បន្ទាប់ពីបានប្រកាសចេញលក់ជាផ្លូវការនៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ រួចមក វាបានក្លាយជាចំណុចក្ដៅគគុកបំផុតនៅក្នុងពិភពបច្ចេកវិទ្យា ។ ទន្ទឹមគ្នានេះ សម្រាប់មតិអ្នកប្រើប្រាស់ទូទៅបានលើកឡើងថា Apple Vision Pro គឺជាឧបករណ៍បច្ចេកវិទ្យា AR និង VR ដ៏ចម្លែក និងអស្ចារ្យបំផុត ឆ្លុះបញ្ចាំងពីភាពរីកចម្រើននៃបច្ចេកវិទ្យារបស់មនុស្សជាតិនៅថ្ងៃអនាគត ។

យ៉ាងណាមិញ សម្រាប់ទីផ្សារប្រទេសចិន នៅមិនទាន់ទទួលបាន សិទ្ធិលក់ Apple Vision Pro នៅឡើយទេ ដូច្នេះជាឱកាសសម្រាប់ឈ្មួញកណ្ដាលមួយចំនួនបាននាំយក Apple Vision Pro ទៅដាក់ជួលដើម្បីឱ្យអ្នកប្រើប្រាស់អាចសាកល្បងទទួលយកបទពិសោធន៍ថ្មីនៃបច្ចេកវិទ្យា AR និង VR ដ៏អស្ចារ្យនេះមុនគេ ។
យោងតាមការផ្សាយរបស់សារព័ត៌មាន SCMP នៅថ្ងៃអង្គារ នេះបានឱ្យដឹងថា តួយ៉ាងក្រុមហ៊ុន Vision Space ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង បានបើកហាងជាច្រើនកន្លែង ហើយអនុញ្ញាតឱ្យអតិថិជនសាកល្បងវ៉ែនតា Apple Vision Pro ក្នុងតម្លៃ ៩៨យន់ ( ១៣.៦០ដុល្លារ ) ក្នុងមួយម៉ោង។
ជាមួយគ្នានេះ នាយកប្រតិបត្តិក្រុមហ៊ុន លោក Song Lei បាននិយាយថា ហាងដ៏ធំបំផុតដែលមានទីតាំងនៅមជ្ឈមណ្ឌលផ្សារទំនើប Hopson One ក្នុងទីក្រុងប៉េកាំង បានទទួលអតិថិជនច្រើនជាង ១០.០០០០ នាក់ ចាប់តាំងពីថ្ងៃទី ៤ ខែកុម្ភៈមករហូតដល់បច្ចុប្បន្ន។ លោកបន្ថែមថា សម្រាប់ថ្ងៃចុងសប្តាហ៍គឺជាពេលវេលាដ៏មមាញឹកបំផុត ប៉ុន្តែទោះជាយ៉ាងណានៅតែមានអតិថិជនស៊ូទ្រាំតម្រង់ជួរដើម្បីជួល Apple Vision Pro ។
នៅក្នុងការផ្សាយពាណិជ្ជកម្ម តម្លៃជួល Apple Vision Pro មានចាប់ពី ៨៨ យន់( ១៣.៦០ដុល្លារ ) ក្នុងមួយម៉ោង និង ១.៥០០ យន់(២០៨ ដុល្លារ) ក្នុងមួយថ្ងៃ។ ហាងខ្លះក៏ទាមទារប្រាក់កក់យ៉ាងតិច ៣០.០០០ យន់ (៤.១៧០ដុល្លារ) ផងដែរ ហើយអ្នកជួលក៏នឹងមានជម្រើសក្នុងការទិញ Apple Vision Pro យកទៅប្រើក្រោយពេលសាកល្បងក៏បានដែរ ។
ទោះយ៉ាងណាក៏ដោយ យោងតាម SCMP បានឱ្យដឹងដែរថា អ្នកជួល Apple Vision Pro នៅប្រទេសចិន ប្រហែលជាមិនមានពេលច្រើនដើម្បីរកប្រាក់ចំណូលទៀតទេ ព្រោះកាលពីដើមខែកុម្ភៈ នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បានបញ្ជាក់ថា ឧបករណ៍នេះនឹងត្រូវដាក់លក់ក្នុងប្រទេសចិនឆាប់ៗនេះ។ ទន្ទឹមគ្នានេះ គេហទំព័រព័ត៌មានហិរញ្ញវត្ថុ Wallstreetcn.com ក៏បានរាយការណ៍ផងដែរថា Apple Vision Pro នឹងត្រូវចេញលក់នៅប្រទេសចិនមុនខែឧសភា ហើយខណ:ពេលនេះ ដំណើរការចុះឈ្មោះជាមួយក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានគឺ ជិតរួចរាល់ហើយ ៕
ប្រែសម្រួលដោយ÷ ប៉ោ កុសល

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១០ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៦ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ