Connect with us

ព័ត៌មានអន្ដរជាតិ

លោក Biden និង Netanyahu ប៉ះសម្តីគ្នាខ្លាំង រឿងសង្គ្រាមនៅ ហ្គាហ្សា

បានផុស

នៅ

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល និងប្រធានាធិបតីអាមេរិក បានប៉ះសម្តីគ្នាយ៉ាងខ្លាំង ពាក់ព័ន្ធបញ្ហាសង្គ្រាមនៅហ្គាហ្សា ដោយលោក Benjamin Netanyahu និយាយកាលពីថ្ងៃអង្គារទី២៧ខែកុម្ភៈថា ការគាំទ្រដ៏ច្រើនលើសលប់នៅអាមេរិកចំពោះអ៊ីស្រាអែល នឹងជួយឲ្យខ្លួនច្បាំងរហូតដល់ទទួលជ័យជម្នះទាំងស្រុងលើក្រុមហាម៉ាស ប៉ុន្តែលោក Joe Biden ព្រមានថា អ៊ីស្រាអែល កំពុងប្រឈមបាត់បង់ការគាំទ្រជាសកលនៅក្នុងជម្លោះនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ Reuters។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសេចក្តីថ្លែងការណ៍មួយ លោក Netanyahu បានលើកឡើងពីការស្ទង់មតិ ដែលបង្ហាញថា ជនជាតិអាមេរិកាំងជាង ៨០% គឺគាំទ្រអ៊ីស្រាអែល អំឡុងពេលមានជម្លោះនៅតំបន់ហ្គាហ្សា ទោះលោក Biden ប្រឆាំងយ៉ាងណាក៏ដោយ។

ការស្ទង់មតិមួយផ្សេងទៀតពីសារព័ត៌មាន Associated Press និង Norc បានរកឃើញថា ក្នុងខែមករា យុវជនអាមេរិកាំងប្រហែលពាក់កណ្តាល ជឿថាអ៊ីស្រាអែល ហាក់ដូចជាចូលជ្រៅពេកហើយក្នុងជម្លោះ។

តាមការបញ្ជាក់ពីលោក Netanyahu, ចាប់តាំងពីផ្ទុះជម្លោះមក លោកបានដឹកនាំយុទ្ធនាការផ្គើននឹងសម្ពាធអន្តរជាតិ ដើម្បីធ្វើយ៉ាងណាត្រូវបញ្ចប់សង្រ្គាមមុនពេលកំណត់ និងកៀងគរការគាំទ្រសម្រាប់អ៊ីស្រាអែលឲ្យបាន។

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន (រូបថត៖ Getty)

ទោះបីជាយ៉ាងណាក៏ដោយ មុននេះ ប្រធានាធិបតីអាមេរិក ក៏បានលើកឡើងផងដែរថា អ៊ីស្រាអែល អាចបាត់បង់ការគាំទ្រពីជុំវិញពិភពលោក ប្រសិនបើប្រទេសនេះនៅតែរឹងទទឹងបន្តជាមួយរដ្ឋាភិបាលអភិរក្សនិយម ដែលមិនគួរឲ្យជឿទុកចិត្ត។

ដោយឡែក កាលពីថ្ងៃចន្ទ លោក បៃដិន បង្ហើបថា សហរដ្ឋអាមេរិក មានសង្ឃឹមយ៉ាងមុតមាំចំពោះបទឈប់បាញ់គ្នារវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស នៅថ្ងៃចន្ទសប្តាហ៍ក្រោយ។

(រូបថត៖ Getty)

មន្ត្រីសេតវិមាន និងក្រសួងការបរទេសអាមេរិកបញ្ជាក់ថា ការចរចាស្តីពីបទឈប់បាញ់បណ្តោះអាសន្នកំពុងបន្ត ប៉ុន្តែបានបដិសេធផ្តល់ព័ត៌មានលម្អិតអំពីខ្លឹមសារនៃកិច្ចពិភាក្សា ឬពេលវេលាដែលមានសក្តានុពល។

សូមបញ្ជាក់ជាថ្មី អ៊ីស្រាអែល បានបើកការវាយលុកផ្លូវអាកាសនិងដីគោកទ្រង់ទ្រាយធំនៅតំបន់ហ្គាហ្សា បន្ទាប់ពីខ្មាន់កាំភ្លើងក្រុមហាម៉ាស ឆ្មក់ចូលសម្លាប់មនុស្សប្រហែល១២០០នាក់នៅភាគខាងត្បូងប្រទេស និងចាប់២៥៣នាក់ធ្វើជាចំណាប់ខ្មាំង ប៉ុន្តែមានអ្នកខ្លះត្រូវបានដោះលែងមកវិញហើយ។

ចំណែក ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស នៅតំបន់ហ្គាហ្សាស្ទ្រីប បានបង្ហាញតួលេខថា មនុស្សចំនួន២៩៨៧៨នាក់ ត្រូវបានសម្លាប់នៅក្នុងទឹកដីនេះ ចាប់តាំងពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣មក ខណៈ ៧០២១៥នាក់រងរបួស៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ សំណើដោះដូរចំណាប់ខ្មាំងអ៊ីស្រាអែល និងអ្នកទោសប៉ាឡេស្ទីន បានទៅដល់ដៃក្រុមហាម៉ាស ហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ នាទីutes មុន

ឧក្រិដ្ឋជន​មួយ​ក្រុម​​ក្លែង​បន្លំ​ជា​សមត្ថកិច្ច ​ស្លៀក​ពាក់​ឯកសណ្ឋាន​កងរាជអាវុធហត្ថ និង​​នគរបាលជាតិ ​ធ្វើ​សកម្មភាព​ចាប់​ជំរិតទារប្រាក់​​នៅ​​ខេត្ត​ព្រះសីហនុ​

ព័ត៌មានអន្ដរជាតិ៤៤ នាទីutes មុន

ក្រុមតវ៉ា​គាំទ្រ​ប្រធានាធិបតី Yoon ​ប្រែក្លាយទៅហិង្សា ក្រោយតុលាការចេញដីកា​ចាប់ខ្លួន​

សន្តិសុខសង្គម៤៦ នាទីutes មុន

កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប​ទីតាំង​បង្កប់​ល្បែង​ស៊ី​សង​អនឡាញ ​ឃាត់​ខ្លួន​ជន​ជាតិ​ចិន និង​វៀតណាម ​ជាង​៣០០​នាក់​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​ស្តី្រចំណាប់​ខ្មាំង​២នាក់​ទៀត​ដោះលែង​ដោយក្រុមហាម៉ាស

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ​មានចំណាប់ខ្មាំង​៨រូប​នៅ​ក្នុងដៃហាម៉ាស និង​អំពាវ​នាវឲ្យដោះលែង​ក្រោម​បទឈប់បាញ់នេះ​​

ចរាចរណ៍១២ ម៉ោង មុន

សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​តំបន់ភ្លើងឆេះព្រៃ​នៅរដ្ឋកាលីហ្វ័រញ៉ា នឹង​ជួប​ខ្យល់​ព្យុះ​ខ្លាំងក្លា​ចំថ្ងៃ​ត្រាំចូលស្បង​កាន់​តំណែង​​

ព័ត៌មានជាតិ៩ ម៉ោង មុន

«ឆ្នេរ​តេជោសន្តិភាព​កែប» នឹង​បើកការដ្ឋាន​សាងសង់​នៅ​សប្តាហ៍ក្រោយ​នេះ

សន្តិសុខសង្គម២៣ ម៉ោង មុន

អគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋ ២ ខ្នងនៅស្រុកស្ទឹងត្រង់ ព្រោះប្អូនម្ចាស់ផ្ទះជាអ្នកដុត

ព័ត៌មានជាតិ៧ ម៉ោង មុន

វិញ្ញាសារសំណេរអង្គរលើកទី២ រំលេចពីភាពអស្ចារ្យនៃប្រាសាទអង្គរ

Sokha Hotels

ព័ត៌មានពេញនិយម