Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ព្រមានកើតមហន្តរាយធំធេង បើទ័ពណាតូ ទៅដល់ដី អ៊ុយក្រែន មែន

បានផុស

នៅ

តាមការចុះផ្សាយរបស់ RT នៅថ្ងៃពុធទី២៨ខែកុម្ភៈ សមាជិកព្រឹទ្ធសភាកំពូលរុស្ស៊ីលោក Konstantin Kosachev បាននិយាយខ្លាំងៗថា ការដាក់ពង្រាយកងទ័ពណាតូ ទៅកាន់ទឹកដីអ៊ុយក្រែន នឹងនាំឲ្យមានសេណារីយ៉ូដ៏មហន្តរាយយ៉ាងធំធេង ហើយអាចចាត់ទុកថាជា “ការប្រកាសសង្គ្រាម” លើទីក្រុងមូស្គូទៀតផង។

សមាជិកព្រឹទ្ធសភាកំពូលរុស្ស៊ីលោក Konstantin Kosachev (រូបថត៖ GETTY)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកព្រមានថា ក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការកត់សម្គាល់របស់ប្រធានាធិបតីបារាំង Emmanuel Macron អំពីលទ្ធភាពនៃការបញ្ជូនកងទ័ព។ វិធីសាស្រ្តដែលបង្ហាញដោយមេដឹកនាំបារាំងរូបនេះ គឺពិតជាមានហានិភ័យណាស់ ច្បាស់ជាបង្កឲ្យស្ថានភាពធ្លាក់ចូលទៅក្នុងសេណារីយ៉ូដ៏មហន្តរាយមិនខានឡើយ។ វិមានក្រឹមឡាំង មិនអត់ឱនចំពោះវិធានការបែបនេះដាច់ខាត។

លោក Kosachev បន្តថា “រឿងបែបនេះសបញ្ជាក់ឲ្យឃើញថា វាមិនមែនគ្រាន់តែជាការចូលរួមរបស់ណាតូក្នុងសង្គ្រាមប៉ុណ្ណោះទេ ប៉ុន្តែវាអាចចាត់ទុកថា នេះជាសម្ព័ន្ធភាពដែលបានចូល ក្នុងអរិភាពដោយផ្ទាល់ ឬអាចជាការប្រកាសសង្រ្គាមជាមួយរុស្ស៊ីទៀតផង”។

ប្រធានាធិបតីបារាំងលោក Emmanuel Macron (រូបថត៖ AP)

ការអត្ថាធិប្បាយរបស់សមាជិកព្រឹទ្ធសភារូបនេះ គឺកើតឡើងស្របគ្នាទៅនឹងសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ដែលនិយាយថា ទង្វើនេះនឹងនាំឲ្យមានការប៉ះទង្គិចគ្នាដោយផ្ទាល់រវាងប្លុកដឹកនាំដោយសហរដ្ឋអាមេរិក និងទីក្រុងមូស្គូ។

ដោយឡែក កាលពីសប្តាហ៍មុន​ អគ្គសេនាធិការរងរុស្ស៊ី លោកវរសេនីយ៍ឯក Sergey Rudskoy បានប្រាប់កាសែត Krasnaya Zvezda ថា តាមពិតទៅ កងទ័ពណាតូ បានចូលដៃជាមួយអ៊ុយក្រែន ប្រយុទ្ធប្រឆាំងនឹងកងទ័ពរុស្ស៊ីរួចទៅហើយ គ្រាន់តែក្លែងខ្លួនជាទាហានស៊ីឈ្នួលប៉ុណ្ណោះ។

អគ្គសេនាធិការរងរុស្ស៊ី លោកវរសេនីយ៍ឯក Sergey Rudskoy (រូបថត៖ Anadolu)

តាមការបញ្ជាក់របស់លោក Rudskoy, “ទ័ពណាតូ បានក្លែងខ្លួនជាទាហានស៊ីឈ្នួលចូលរួមក្នុងប្រតិបត្តិការយោធា។ ពួកគេគ្រប់គ្រងប្រព័ន្ធការពារដែនអាកាស មីស៊ីល និងប្រព័ន្ធបាញ់រ៉ុកកែតពហុមុខងារ ហើយដាក់បញ្ចូលទៅក្នុងកងអង្គភាពវាយប្រហារថែមទៀត”។

សូមបញ្ជាក់ គំនិតនៃការបញ្ជូនទ័ពជើងគោកចូលទៅអ៊ុយក្រែន ត្រូវបានលើកឡើងដោយលោក Macron កាលពីថ្ងៃចន្ទ ក្រោយកិច្ចប្រជុំមេដឹកនាំអឺរ៉ុបនៅទីក្រុងប៉ារីស។

លោកប្រធានាធិបតីបង្ហើបថា សេណារីយ៉ូណាមួយ រួមទាំងការបញ្ជូនទ័ពផងដែរនោះ មិនអាចទាត់ចោលបានឡើយ ដោយលើកហេតុផលថា លោកខាងលិចមិនគួរឈប់ធ្វើសកម្មភាព ហើយទុកឲ្យរុស្ស៊ីត្រួតត្រាអ៊ុយក្រែនបានទេ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក Macron ឆ្លើយបែបណារឿងលទ្ធភាពបញ្ជូនទ័ពទៅជួយ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៦ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ៦០ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម