ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ូធី ដាក់លក្ខខណ្ឌ ឈប់វាយប្រហារកប៉ាល់ពាណិជ្ជកម្ម នៅសមុទ្រក្រហម
កាលពីថ្ងៃអង្គារទី២៧ខែកុម្ភៈ ក្រុមហ៊ូធី បានដាក់លក្ខខណ្ឌថា ពួកគេនឹងឈប់វាយប្រហារដោយមីស៊ីលឬយន្តហោះគ្មានមនុស្សបើក លើកប៉ាល់ដឹកទំនិញអន្តរជាតិនៅសមុទ្រក្រហម ពេលណាអ៊ីស្រាអែល បញ្ចប់ការឈ្លានពានក្នុងតំបន់ហ្គាហ្សាស្ទ្រីបដែរ។

ឆ្លើយតបទៅនឹងសំណួរថាតើ ក្រុមឧទ្ទាមនេះនឹងបញ្ឈប់ការវាយប្រហារដែរឬទេប្រសិនបើមានកិច្ចព្រមព្រៀងបទឈប់បាញ់, អ្នកនាំពាក្យក្រុមហ៊ូធី លោក Mohammed Abdulsalam ប្រាប់ Reuters ថា ស្ថានភាពនឹងត្រូវបានវាយតម្លៃឡើងវិញ បើតំបន់ហ្គាហ្សា លែងត្រូវគេឡោមព័ទ្ធទៀត ហើយជំនួយមនុស្សធម៌ អាចចូលទៅទីនោះបានដោយសេរី។
ការអះអាងរបស់លោកកើតឡើង បន្ទាប់ពីក្រុមហ៊ុនសន្តិសុខដែនសមុទ្រអង់គ្លេស Ambrey ជូនដំណឹងថា កប៉ាល់ពាណិជ្ជកម្មជាកម្មសិទ្ធិរបស់ប្រទេសក្រិក មានដោតទង់កោះ Marshall ត្រូវរងការវាយប្រហារដោយមីស៊ីលមួយគ្រាប់ ដែលបាញ់ចេញពីភាគពាយព្យទីក្រុង Hodeidah នៃប្រទេសយេម៉ែន។
ស្របពេលជាមួយគ្នានោះ ប្រតិបត្តិការពាណិជ្ជកម្មដែនសមុទ្ររបស់ចក្រភពអង់គ្លេស (UKMTO) ក៏ជូនដំណឹងអំពីឧបទ្ទវហេតុនេះដែរ ប៉ុន្តែថា នាវិកនិងកប៉ាល់គឺមានសុវត្ថិភាព។

ពាក់ព័ន្ធវិបត្តិនៅក្នុងតំបន់នេះដែរ ទូរទស្សន៍ Al-Masira របស់ក្រុមហ៊ូធី បានផ្សាយកាលពីល្ងាចថ្ងៃអង្គារថា សហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសបានរួមដៃគ្នា បើកការវាយប្រហារតាមអាកាសពីរលើក លើទីក្រុងកំពង់ផែចំណាស់ជាងគេរបស់ប្រទេសយេម៉ែនគឺ Hodeidah នេះ។
សូមបញ្ជាក់ជាថ្មី ការដឹកជញ្ជូនពាណិជ្ជកម្មតាមកប៉ាល់ ត្រូវប្រឈមហនិភ័យកាន់តែខ្លាំងដោយសារតែការវាយប្រហារម្តងហើយម្តងទៀតរបស់ក្រុមហ៊ូធី នៅសមុទ្រក្រហម និងច្រកសមុទ្រ Bab al-Mandab ចាប់តាំងពីខែវិច្ឆិកាមក។
ការបាញ់ឥតដកដៃរបស់ក្រុមហ៊ូធីនេះ ត្រូវបានគេមើលឃើញថា បង្ហាញពីសាមគ្គីភាពជាមួយប៉ាឡេស្ទីន ប្រឆាំងនឹងអ៊ីស្រាអែល ក្នុងសង្គ្រាមនៅតំបន់ហ្គាហ្សា។

អ៊ីស្រាអែល បានបើកការវាយលុកផ្លូវអាកាសនិងដីគោកទ្រង់ទ្រាយធំនៅតំបន់ហ្គាហ្សា បន្ទាប់ពីខ្មាន់កាំភ្លើងក្រុមហាម៉ាស ឆ្មក់ចូលសម្លាប់មនុស្សប្រហែល១២០០នាក់នៅភាគខាងត្បូងប្រទេស និងចាប់២៥៣នាក់ធ្វើជាចំណាប់ខ្មាំង ប៉ុន្តែមានអ្នកខ្លះត្រូវបានដោះលែងមកវិញហើយ។
ចំណែក ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស នៅតំបន់ហ្គាហ្សាស្ទ្រីប បានបង្ហាញតួលេខថា មនុស្សចំនួន២៩៨៧៨នាក់ ត្រូវបានសម្លាប់នៅក្នុងទឹកដីនេះ ចាប់តាំងពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣មក ខណៈ ៧០២១៥នាក់រងរបួស៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ក្រុមហ៊ូធី គំរាមប្រទេសអឺរ៉ុបមួយទៀត បើហ៊ានចូលដៃវាយប្រហារ យេម៉ែន

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?