ព័ត៌មានអន្ដរជាតិ
កូនប្រុសអ្នកនយោបាយតៃវ៉ាន់ ចុះឃោសនាបោះឆ្នោតជាមួយឪពុក បែរក្លាយជាចំណាប់អារម្មណ៍
កាលពីថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២៤ យោងតាមប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានចុះផ្សាយពីកូនប្រុសរបស់អ្នកនយោបាយតៃវ៉ាន់ Zheng Yunpeng ឈ្មោះ De De អាយុ ១៧ឆ្នាំ ក្លាយជាចំណាប់អារម្មណ៍លើបណ្ដាញអ៉ិនធើណេត ដោយសារតែរូបរាងសង្ហានិងមុខដូចតារាកូរ៉េ Cha Eun Woo។

ដើមឡើយ ក្មេងជំទង់រូបនេះទទួលបានការចាប់អារម្មណ៍នៅពេលដែលគេត្រូវបានមនុស្សជាច្រើនឃើញដើរជាមួយឪពុកក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោត។ រូបថតរបស់គាត់ត្រូវបានផ្សព្វផ្សាយយ៉ាងឆាប់រហ័ស ហើយថែមទាំងត្រូវបានគេហៅថា Cha Eun Woo របស់តៃវ៉ាន់ ដោយប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងថែមទៀតផង។
បន្ទាប់ពីក្លាយមនុស្សល្បីព្រោះតែរូបរាងសង្ហាដូចតារាកូរ៉េ De De បានបន្តបង្កើតគណនី Instagram នៅថ្ងៃបុណ្យនៃក្តីស្រឡាញ់។ ទោះបីជាគាត់មានរូបថតតែពីរសន្លឹកនៅលើទំព័រផ្ទាល់ខ្លួនក៏ដោយ ប៉ុន្តែគាត់មានអ្នកតាមដានជាង 280K រួចហើយ ដែលជាភស្តុតាងដ៏រឹងមាំនៃប្រជាប្រិយភាពរបស់គាត់កាន់តែខ្លាំងក្លា។
យោងតាមលោក Yunpeng ជាឪពុកបាននិយាយថា គាត់មិនដែលរំពឹងថាកូនប្រុសនឹងមានភាពល្បីល្បាញនោះទេ។ គាត់គិតថាការយកកូនប្រុសដើរតាមពេលឃោសនាបោះឆ្នោត ដើម្បីពង្រឹងគេឲ្យមាំទាំក្នុងវិស័យនេះតែប៉ុណ្ណោះ។ ប៉ុន្តែយ៉ាងណាក៏ដោយ នៅពេលឃើញកូនប្រុសទទួលបានភាពប្រជាប្រិយភាព លោកកាន់តែសប្បាយចិត្តនិងរំពឹងខ្ពស់ក្នុងឆាកនយោបាយ។
យោងតាមរបាយការណ៍ពីតៃវ៉ាន់បានឲ្យដឹងថា De De បានទទួលការបណ្តុះបណ្តាលរាំពីភ្នាក់ងារបង្ហាញម៉ូដ ដែលមានមូលដ្ឋាននៅទីក្រុងតៃប៉ិ Catwalk Production House អស់រយៈពេលប្រាំមួយខែកន្លងមកនេះ។ នៅពេលត្រូវបានសួរថាតើ De De នឹងចាប់ផ្តើមអាជីពនៅក្នុង showbiz អ្នកតំណាងរបស់ Catwalk បាននិយាយថា “បច្ចុប្បន្នគាត់កំពុងផ្តោតលើការហ្វឹកហាត់ផ្ទាល់ខ្លួន។ គាត់ជាក្មេងល្អដែលចង់ធ្វើអ្វីបានល្អ ហើយការសិក្សាក៏សំខាន់សម្រាប់គាត់ដែរ។ ផែនការអនាគតរបស់គាត់គឺអាស្រ័យលើគាត់ និងបំណងប្រាថ្នារបស់ឪពុកម្តាយគាត់តែប៉ុណ្ណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តួ សាន់ឆាយ បើកទូលាយឲ្យកូនៗ ហៅដៃគូថ្មីរបស់អតីតស្វាមីថា ម្ដាយពេញៗមាត់

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ