ព័ត៌មានអន្ដរជាតិ
វៀតណាម គ្រោងទិញអគ្គិសនីជាង ៤ ពាន់មេហ្គាវ៉ាត់ពី ឡាវ ព្រោះតម្លៃធូរថ្លៃ
រោងចក្រថាមពលខ្យល់ឡាវចំនួន ៧ គ្រោងនឹងលក់អគ្គិសនីសរុបចំនួន ៤,១៥០ មេហ្គាវ៉ាត់ទៅឲ្យប្រទេសវៀតណាម ខណៈការបញ្ជូនថាមពលទាំងនោះនឹងធ្វើឡើងជាដំណាក់កាល ពោលមុនឆ្នាំ ២០២៥ នឹងមានការផ្គត់ផ្គង់ថាមពលប្រមាណ ៦៨២ មេហ្គាវ៉ាត់ ចំណែកនៅសល់ប៉ុន្មានទៀតនឹងផ្គត់ផ្គង់ជាបន្តបន្ទាប់ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន VN Express កាលពីថ្ងៃទី២៧ ខែកុម្ភៈ ។
ទន្ទឹមនោះ អគ្គិសនីវៀតណាម (EVN) ក៏បានឲ្យដឹងដែរថា វៀតណាមបាននិងកំពុងចំណាយលុយទិញថាមពល ដែលភាគច្រើនចេញពីរោងចក្រវារីអគ្គិសនឡាវតាមរយៈកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាល ចាប់តាំងពីឆ្នាំ ២០១៦ មកម្ល៉េះ ស្របពេលដែលរដ្ឋាភិបាលក៏ពេញចិត្តពេញថ្លើមនឹងសំណើទិញនេះផងដែរ ដោយសារតែការនាំចូលថាមពលពីឡាវ នឹងជួយសម្រាលបន្ទុកការខ្វះខាតការផ្គត់ផ្គង់ក្នុងប្រទេស ។
EVN បានបញ្ជាក់ទៀតថា ប្រសិនបើផែនការមេនៃថាមពលជាតិត្រូវបានអនុវត្តតាមគោលការណ៍មែននោះ តំបន់ភាគកណ្តាល និងប៉ែកខាងត្បូងវៀតណាម នឹងមានថាមពលប្រើពេញដៃរហូតដល់ឆ្នាំ ២០៣០ ប៉ុន្តែសម្រាប់ភាគខាងជើងវិញ ទំនងជាប្រឈមនឹងការខ្វះខាតនៅឆ្នាំ ២០២៥ ជាពិសេសក្នុងរដូវប្រាំង ចាប់ពីខែឧសភាដល់ខែកក្កដា ។
ស្របពេលជាមួយគ្នានេះ កត្តាមួយទៀតដែលរុញឲ្យវៀតណាមទិញយកថាមពលពីប្រទេសឡាវ ក៏ដោយសារតែមកពីតម្លៃសមរម្យផងដែរ ពោលថាមពលខ្យល់នៅប្រទេសឡាវបច្ចុប្បន្នមានតម្លៃជិត ៧ សេនក្នុងមួយគីឡូវ៉ាត់ម៉ោង បើធៀបនឹងវៀតណាមមានតម្លៃជាង ៨ ទៅជិត ១០ សេន អាស្រ័យលើថាតើរោងចក្រផលិតទាំងនេះស្ថិតនៅលើគោក ឬនៅឆ្នេរសមុទ្រ ។
គួរបញ្ជាក់ថា ពេញមួយឆ្នាំ ២០២៣ កន្លងទៅ ប្រទេសវៀតណាមបាននាំចូលអគ្គិសនីពីប្រទេសឡាវ រួមទាំងពីប្រទេសចិនផងដែរនោះ មានចំនួន ១.៥ ភាគរយនៃការផ្គត់ផ្គត់ថាមពលអគ្គិសនីសរុប ដោយសារតែប្រទេសអាស៊ានមួយនេះកំពុងត្រៀមខ្លួនទៅនឹងខ្វះខាតថាមពលនៅក្នុងតំបន់ភាគខាងជើង ៕
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ កម្ពុជា ជាប់លេខ ១ ជាគោលដៅទេសចរណ៍វប្បធម៌ល្អដាច់គេនៅ អាស៊ី ឯថៃ-វៀតណាម ត្រឹមតោងពីក្រោយ
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?