Connect with us

ព័ត៌មានអន្ដរជាតិ

មហាជនរិះគន់បុរស​ស្លៀក​ខោ​ទ្រនាប់​ឡើង​ជិះ​បង្កាន់ដៃជណ្តើរយន្ត​ ផ្អើលពេញផ្សារទំនើបសិង្ហបុរី

បានផុស

នៅ

បុរសម្នាក់ស្លៀកតែខោទ្រនាប់និងពាក់អាវពណ៌ខ្មៅ​ ហើយឡើងជិះលើបង្កាន់ដៃជណ្តើរយន្តបង្កឲ្យមានការភ្ញាក់ផ្អើលនៅកណ្តាលផ្សារទំនើបដ៏ល្បីមួយក្នុងប្រទេសសិង្ហបុរី ខណៈដែលហាង​លក់​ទំនិញ​បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍ភ្លាមៗ នៅពេលអ្នក​​លេង​អ៊ីនធឺណិត​រិះគន់​អំពី​ភាព​ស័ក្តិសម។

យោងតាមការចុះផ្សាយពីទំព័រហ្វេសបុកឈ្មោះ Tiagong បានបង្ហោះនូវភាពពីរសន្លឹករបស់បុរសម្នាក់ ​ពាក់​អាវ​យឺត ស្លៀក​ខោ​ក្នុងពណ៌ខ្មៅ និង​ស្បែក​ជើងកីឡា ​ឡើងជិះបង្កាន់ដៃជណ្តើរយន្តនៅខាងក្នុងផ្សារទំនើប FairPrice ក្នុង Bukit Merah Central នៃប្រទេសសិង្ហបុរី ដែលធ្វើឲ្យ​អ្នក​លេង​អ៊ីនធឺណិត​រិះគន់​យ៉ាង​ខ្លាំងនូវរូបភាពបែបនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះយ៉ាងណាក៏ដោយ តាមរយៈការបង្ហោះរបស់ម្ចាស់គណនីដដែល ត្រូវបានចែករំលែកតាមអ៊ីនធឺណិតនៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៤។ អ្នកលេងអ៊ីនធឺណិតបានបញ្ចេញមតិអវិជ្ជមាន ពួកគេបានចាត់ទុកសកម្មភាពបែបនេះថាមិនមានសុវត្ថិភាព។ ព្រោះ​បុរស​នោះ​អង្គុយ​លើបង្កាន់ដៃរំកិលឡើងពីជាន់ទីមួយទៅជាន់ទី ២នៃផ្សារទំនើប។ ក្នុងនោះផងដែរ ក៏មានការរិះគន់អំពីភាពស្អាតស្អំនៃបង្កាន់ដៃជណ្តើរយន្តថា បុរសនោះ​ស្លៀក​តែ​ខោ​ទ្រនាប់​តូច ហើយអង្គុយលើបង្កាន់ដៃភាពកខ្វក់និងមេរោគអាចកកកុញ អ្នក​ដែល​បន្ត​ប្រើ​ជណ្ដើរ​យន្ត​អាច​ប្រឈម​នឹង​មេរោគជាក់ជាមិនខានឡើយ។

ក្រោយមក ផ្សារទំនើប FairPrice បានចេញសេចក្តីថ្លែងការណ៍មួយ ដោយនិយាយថា ឧបទ្ទវហេតុដែលបុរសវ័យក្មេងរូបនេះប្រើជណ្តើរយន្តចម្លែកខុសគេ វា​ពិត​ជា​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​សុក្រ ទី​២៣ ខែ​កុម្ភៈមែន។ ក្រោយ​ពី​មាន​ហេតុការណ៍​នេះ ផ្សារទំនើបបានសម្អាត និងសម្លាប់មេរោគភ្លាមៗនៅលើបង្កាន់ដៃជណ្តើរយន្ត។

ដោយឡែក អ្នកនាំពាក្យផ្នែកទំនាក់ទំនងសាធារណៈរបស់ FairPrice បាននិយាយថា “សុវត្ថិភាពរបស់អតិថិជន និងបុគ្គលិករបស់យើងគឺជាអាទិភាពទីមួយរបស់យើង។ យើងរីករាយដែលគ្មាននរណាម្នាក់រងរបួស។ យើង​នៅ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន ហើយប្តេជ្ញាផ្តល់នូវបទពិសោធន៍ទិញទំនិញប្រកបដោយសុវត្ថិភាពសម្រាប់អតិថិជនទាំងអស់នៅក្នុងបណ្តាញរបស់យើង”។

យ៉ាងណាមិញ ​រូប​ភាពរបស់បុរស​ចម្លែកសិង្ហបុរី ត្រូវបាមហាជនជាច្រើនដែលប្រទះឃើញបានថតរូបបង្ហោះលើបណ្ដាញអ៊ីនធឺណិតប្រហែល ១២ ម៉ោងមុនពេលរូបថតរបស់គាត់កំពុងជិះជណ្តើរយន្តនៅក្នុងផ្សារទំនើប។ ឧប្បត្តិហេតុនេះបានក្លាយជាប្រធានបទនៃការជជែកវែកញែកយ៉ាងទូលំទូលាយ​ ទាំង​ទាក់​ទង​នឹង​ភាព​សម​ស្រប​នៃ​ការ​ស្លៀក​ពាក់​នៅ​ទី​សាធារណៈ និងភាពសមស្របនៃការជិះជណ្តើរយន្តនៅកណ្តាលផ្សារទំនើប៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តារាស្រី Net Idol ស្លាប់ក្នុងវ័យ២៨ឆ្នាំ ដោយសារតែសកម្មភាពសាមញ្ញធ្វើរាល់ថ្ងៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម