ព័ត៌មានអន្ដរជាតិ
រកឃើញ Black Hole មួយទៀត មានពណ៌ក្រហមឆ្អិនឆ្អៅ ធ្ងន់ជាងព្រះអាទិត្យ ៤០លានដង
យោងតាមការចុះផ្សាយរបស់គេហទំព័រ Space.com នៅថ្ងៃពុធទី២៨ខែកុម្ភៈ, ក្រុមតារាវិទូ បានប្រើតេលេស្កូបអវកាស James Webb រកឃើញ Black Hole ដ៏ធំមហិមាមានពណ៌ក្រហមឆ្អិនឆ្អៅព័ទ្ធជុំវិញ និងមានម៉ាស់ធ្ងន់ជាងព្រះអាទិត្យ៤០លានដង ហើយវាកកើតឡើងកាលពេលចក្រវាល ស្ថិតនៅអាយុកាលវ័យក្មេងនៅឡើយ។

តាមការឲ្យដឹងពីក្រុមអ្នកវិទ្យាសាស្រ្តអ៊ីស្រាអែល, Black Hole ដ៏ធំមហិមានេះ គឺបានកើតឡើងក្រោយព្រឹត្តិការណ៍ Big Bang ប្រហែល៧០០លានឆ្នាំ ហើយមានចែងចាំងពន្លឺពណ៌ក្រហមឆ្អិនឆ្អៅនៅជុំវិញវាថែមទៀត។
ដោយពិនិត្យមើលទិន្នន័យពីតេលេស្កូប James Webb, ក្រុមតារាសាស្ត្រ ដែលដឹកនាំដោយលោក Lukas Furtak និង Adi Zitrin នៃសាកលវិទ្យាល័យ Ben-Gurion នៅតំបន់ Negev ប្រទេសអ៊ីស្រាអែល ក៏អាចកំណត់ម៉ាស់នៃ Black Hole នេះបានផងដែរ ពោលគឺវាធ្ងន់ជាងព្រះអាទិត្យ៤០លានដង ហើយវាមានទំហំធំបំផុត មិនអាចប្រៀបផ្ទឹមបាន បើធៀបទៅនឹងកាឡាក់ស៊ីផ្សេង។

ក្រុមអ្នកវិទ្យាសាស្រ្តក៏បានរកឃើញផងដែរថា Black Hole នេះស្ថិតនៅចម្ងាយប្រហែល ១២.៩ពាន់លានឆ្នាំពន្លឺពីភពផែនដី ហើយវាកំពុងតែសាយភាយឧស្ម័ននិងធូលីនៅជុំវិញវាយ៉ាងក្រាស់ ជាហេតុនាំឲ្យវាប្រែក្លាយទៅជាពណ៌ក្រហម ខណៈគេសន្និដ្ឋានថា វាកំពុងរីកមាឌថែមទៀត។
លោក Furtak បាននិយាយក្នុងសេចក្តីប្រកាសព័ត៌មានមួយថា “យើងរំភើបចិត្ត នៅពេលតេលេស្កូប James Webb ចាប់ផ្តើមបញ្ជូនទិន្នន័យដំបូងរបស់ Black Hole នេះមកឲ្យយើង។ យើងកំពុងស្កេនទិន្នន័យដែលបានមកដល់សម្រាប់កម្មវិធី UNCOVER ហើយវាពិតជាទាក់ភ្នែករបស់យើងណាស់។ យើងនឹងបន្តសិក្សាឲ្យកាន់តែលម្អិតជាងនេះ ពាក់ព័ន្ធ Black Hole ខាងលើ”។

សូមបញ្ជាក់ថា ការរកឃើញនេះ កើតឡើងមួយសប្តាហ៍ បន្ទាប់ពីក្រុមតារាវិទូ បានរកឃើញវត្ថុភ្លឺបំផុតនៅក្នុងចក្រវាល ដោយពួកគេចាត់ទុកថា នោះជា Black Hole កំណាច ដែលមួយថ្ងៃ ស៊ីផ្កាយអស់មួយ។
Black Hole នោះ ត្រូវបានគេឲ្យឈ្មោះ J0529-4351 ស្ថិតនៅចម្ងាយ១២ពាន់លានឆ្នាំពន្លឺពីប្រព័ន្ធព្រះអាទិត្យរបស់យើង និងធ្ងន់ជាងព្រះអាទិត្យប្រហែល១៧ពាន់លានដង ហើយក៏មានពន្លឺភ្លឺជាងព្រះអាទិត្យ ៥០០ទ្រីលានដងផងដែរ។
J0529-4351 ត្រូវបានរកឃើញដោយក្រុមអ្នកវិទ្យាសាស្រ្តដឹកនាំដោយសាស្ត្រាចារ្យរង Christian Wolf នៅសាកលវិទ្យាល័យជាតិអូស្ត្រាលី (ANU) ក្នុងទីក្រុងកង់បេរ៉ា៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រកឃើញ Black Hole កំណាច មួយថ្ងៃ ស៊ីផ្កាយអស់មួយ និងភ្លឺជាងព្រះអាទិត្យ ៥០០ទ្រីលានដង

-
សន្តិសុខសង្គម៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច