ព័ត៌មានអន្ដរជាតិ
លោក Zelensky ថា ទាហានអ៊ុយក្រែនជាង ៣ ម៉ឺននាក់ពលីជីវិតក្នុងសង្គ្រាម តែ រុស្ស៊ី ចាត់ទុកចំនួននេះតិចពេកហើយ
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky កាលពីចុងសប្ដាហ៍កន្លងទៅបានប្រកាសជាសាធារណៈថា អ្នកចម្បាំងអ៊ុយក្រែនប្រមាណ ៣១,០០០ នាក់បានពលីជីវិតក្នុងភ្លើងសង្គ្រាមជាមួយរុស្ស៊ីរយៈពេល ២ ឆ្នាំមកនេះ ខណៈដែលភាគីខាងរុស្ស៊ីវិញបានចាត់ទុកតួលេខនេះថាខុសទាំងស្រុង និងតិចពេកហើយ ។

លោករដ្ឋមន្ត្រីការពារជាតិរុស្ស៊ី Sergey Shoigu បានប្រាប់កិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់ក្រសួងការពារជាតិថា “ទាហានអ៊ុយក្រែនរហូតទៅដល់ជាង ៤៤៤,០០០ នាក់ឯណោះបានស្លាប់បាត់បង់ជីវិតនៅលើសមរភូមិប្រយុទ្ធជាមួយរុស្ស៊ី មិនមែនត្រឹមជាង ៣ ម៉ឺននាក់នោះទេ” ។
ទន្ទឹមនោះ យោងតាមការចេញផ្សាយដោយសារព័ត៌មាន TASS កាលពីថ្ងៃទី២៨ ខែកុម្ភៈកន្លងទៅបានឲ្យដឹងថា ការបាត់បង់អ្នកចម្បាំងដ៏ច្រើនក្រាស់ក្រែលនេះ គឺដោយសារតែកម្លាំងទ័ពអ៊ុយក្រែនជាង ៨០០ នាក់ស្លាប់បាត់បង់ជីវិតស្ទើរតែរៀងរាល់ថ្ងៃ ហើយចាប់តាំងពីបើកទំព័រឆ្នាំថ្មី ឆ្នាំ២០២៤ មក សព្វាវុធផ្សេងៗទៀតរបស់រដ្ឋាភិបាលទីក្រុងកៀវប្រមាណ ១២០ គ្រឿងក៏ត្រូវរុស្ស៊ីកម្ទេចឲ្យក្លាយទៅជាផេះផង់ផងដែរ ។

ចំណែកពាក់ព័ន្ធនឹងការឃ្លាតរូបកាយរបស់កម្លាំងទ័ពរុស្ស៊ីវិញ ប្រធានាធិបតីអ៊ុយក្រែនបញ្ជាក់ថា អ្នកប្រយុទ្ធទីក្រុងមូស្គូមានរហូតដល់ ១៨ ម៉ឺននាក់ឯណោះបានស្លាប់បាត់បង់ជីវិត និងរាប់សែននាក់ទៀតរងរបួសលើសមរភូមិប្រយុទ្ធជាមួយអ៊ុយក្រែន ខណៈរុស្ស៊ីមិនទាន់បានបញ្ចេញទិន្នន័យផ្លូវការណាមួយនៅឡើយទេ ប៉ុន្តែបើតាមប្រភពពីសារព័ត៌មានអាមេរិកបានឲ្យដឹងថា អ្នកចម្បាំងរុស្ស៊ីមានត្រឹម ១២ ម៉ឺននាក់ប៉ុណ្ណោះបានពលីជីវិតដើម្បីជាតិមាតុភូមិ ។
ទោះបីជាមិនមានព័ត៌មានច្បាស់លាស់អំពីចំនួនអ្នកស្លាប់ និងរបួសក៏ដោយ ប៉ុន្តែតាមការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា ភ្លើងសង្គ្រាមជនស៊ីវិលអ៊ុយក្រែនជាង ១ ម៉ឺននាក់ត្រូវបានសម្លាប់ ខណៈយោងតាមរបាយការណ៍របស់កាសែត New York Times វិញបានអះអាងថា ទាំងទាហានអ៊ុយក្រែន និងរុស្ស៊ីសរុបចូលគ្នាគឺមានជាង ៥ លាននាក់បានស្លាប់បាត់បង់ជីវិត ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ លោក Zelensky ដាច់ចិត្តទម្លាយការពិត តួលេខទាហានអ៊ុយក្រែន ស្លាប់ក្រោមដៃរុស្ស៊ី

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?