ព័ត៌មានអន្ដរជាតិ
សោកស្ដាយ! ទីបំផុត Apple សម្រេចចិត្តរំសាយគម្រោងផលិតរថយន្តអគ្គិសនីរបស់ខ្លួនហើយ
ក្រុមហ៊ុន Apple បានបោះបង់ចោលកិច្ចខិតខំប្រឹងប្រែងអស់ជាច្រើនទសវត្សរ៍ក្នុងគម្រោងផលិតរថយន្តអគ្គិសនី Apple Car ។ នេះបើយោងតាមការផ្សាយរបស់ Bloomberg នៅថ្ងៃទី២៨ ខែកុម្ភៈ ។

Project Titan គឺជាគម្រោងមួយរបស់ក្រុមហ៊ុន Apple សម្រាប់សិក្សាស្រាវជ្រាវ ផលិតរថយន្តអគ្គិសនី Apple Car ។ ប៉ុន្តែខណ:ពេលនេះគេដឹងថា បុគ្គលិកជាច្រើននាក់នៅក្នុងគម្រោង Project Titan ត្រូវបានរំសាយ ហើយត្រូវផ្លាស់ប្ដូរទៅកាន់ការិយាល័យបញ្ញាសិប្បនិមិត្តជំនួសវិញ ។ ជុំវិញគម្រោងផលិតរថយន្តអគ្គិសនីនេះផងដែរ កន្លងមក Apple មិនដែលបង្ហាញពីក្ដីរំពឹង និងការប្ដេជ្ញាចិត្តណាមួយឡើយ ប៉ុន្តែសម្រាប់ រយ:ពេល១០ឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនផ្លែប៉ោមឆែបខាងលើ បានព្យាយាមបង្ហាញថា ខ្លួនកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការអភិវឌ្ឍផ្នែកបច្ចេកវិទ្យាសម្រាប់ប្រើប្រាស់ទៅលើរថយន្តអគ្គិសនី Apple Car ។
គេដឹងថា Apple បានជួលនាយកប្រតិបត្តិផ្នែករថយន្តទៅធ្វើការនៅក្នុងក្រុមហ៊ុនរបស់ខ្លួនតាំងពីឆ្នាំ ២០១៤ មកម្ល៉េះ ហើយនៅឆ្នាំ ២០១៧ Apple ក៏បានទទួលការអនុញ្ញាត ពីនាយកដ្ឋានយានជំនិះនៃរដ្ឋកាលីហ្វ័រញ៉ា ដើម្បីសាកល្បងរថយន្តដែលបើកបរដោយខ្លួនឯងបាន។ ពីរឆ្នាំក្រោយមក Apple បានទិញយកក្រុមហ៊ុន Drive.ai ដែលទើបតែរកឃើញមុខងារបើកបរដោយខ្លួនឯង មកធ្វើជាក្រុមហ៊ុនបុត្រសម្ព័នរបស់ខ្លួន ។ ហើយនៅឆ្នាំ ២០២១ Apple បានជួលវិស្វ័ករក្រុមហ៊ុនរថយន្ត BMW ម្នាក់មកធ្វើការ ដែលវិស្វកររូបនោះត្រូវបានគេស្គាល់ថា ជាបុគ្គលដែលបានដឹកនាំកិច្ចខិតខំប្រឹងប្រែងផលិតរថយន្តអគ្គិសនី របស់ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់មួយនេះ ។
ជាមួយគ្នានេះដែរ អ្នកជំនាញមួយចំនួនកាលពីអតីតកាលបានប៉ាន់ស្មានថាវាទំនងជាក្រុមហ៊ុន Apple នឹងចាប់ដៃគូជាមួយក្រុមហ៊ុនផលិតរថយន្តមួយ ឬច្រើនដើម្បីលក់ប្រព័ន្ធប្រតិបត្តិការរថយន្ត កម្មវិធីបើកបរដោយខ្លួនឯង ឬបច្ចេកវិទ្យាដែលពាក់ព័ន្ធផ្សេងទៀត ជាជាងផលិតរថយន្តទាំងមូល។

នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានអះអាងកាលពីឆ្នាំ ២០២០ ថាគាត់បានព្យាយាមលក់ ក្រុមហ៊ុន EV ទៅឱ្យ Apple ប៉ុន្តែនាយកប្រតិបត្តិ Apple លោក Tim Cook បានបដិសេធមិនជួបជាមួយគាត់ឡើយ ។ ហើយក្នុងឆ្នាំនោះផងដែរ អ្នកវិភាគ Morgan Stanley បាននិយាយថា រថយន្ត Apple នឹងមានសក្តានុពលក្នុង “ព្រឹត្តិការណ៍ផ្លាស់ប្តូរ” សម្រាប់ឧស្សាហកម្មរថយន្ត ក្នុងប៉ុន្មានទសវត្សរ៍ខាងមុខនេះ ដូចគ្នានឹងទូរស័ព្ទ iPhone ដែលបានផ្លាស់ប្ដូរប្រវត្តិសាស្ត្រនៅក្នុងវិស័យទូរស័ព្ទដៃដែរ ។
យ៉ាងណាមិញចំពោះមូលហេតុនៃការរំសាយគម្រោងផលិតរថយន្តអគ្គិសនីនេះផងដែរ នៅមិនទាន់មានអង្គភាពសារព័ត៌មានធំៗណាមួយសុំការបញ្ជាក់ពី Apple បានឡើយ ប៉ុន្តែបើយោងតាមការវិភាគរបស់លោក Ray Wang ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនប្រឹក្សា Constellation Research ដែលមានមូលដ្ឋាននៅ Silicon Valley បានប្រាប់ BBC នៅថ្ងៃពុធ ថា “នេះជាការសម្រេចចិត្តដ៏ឈ្លាសវៃរបស់ Apple” ។ លោក Ray Wang បានបកស្រាយថា តម្រូវការទីផ្សាររថយន្តអគ្គិសនីមិនទាន់មានខ្លាំងនៅក្នុងយុគនេះទេ ប៉ុន្តែបច្ចេកវិទ្យា AI ទើបចាំបាច់ជាង ដូច្នេះ Apple អាចកំពុងស្វែងរកឱកាសផ្សេងទៀតក្រៅពី iPhone និងកុំព្យូទ័រ រួមទាំង វ៉ែនតា Vision Pro ដែលទើបនឹងចេញថ្មីៗនេះផងដែរ ។
ទន្ទឹមគ្នានេះ លោក Ivan Lam អ្នកវិភាគជាន់ខ្ពស់ក្នុងក្រុមហ៊ុនស្រាវជ្រាវ Counterpoint បានគូសបញ្ជាក់ថា ការសម្រេចចិត្តរបស់ Apple បានកើតឡើងនៅពេលដែលទីផ្សារមុខងារ AI នៅក្នុងគ្រឿងអេឡិចត្រូនិក កំពុងកើនឡើងយ៉ាងខ្លាំង ។ លោកបង្ហាញថា ទិន្នន័យបឋមបានបង្ហាញការនាំចេញស្មាតហ្វូន AI ជំនាន់ថ្មីនឹងលើសពី ១០០ លានគ្រឿងនៅឆ្នាំ ២០២៤ ហើយយោងតាមការព្យាករណ៍ វាអាចកើនឡើងដល់ជាង ៥០០ លាននៅឆ្នាំ ២០២៧ ។
យ៉ាងណាមិញ បើក្រឡេកទៅមើលទីផ្សាររថយន្ត EV វិញ បានធ្លាក់ចុះក្នុងខែថ្មីៗនេះ ។ ហើយក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះដែរ ក្រុមហ៊ុនឧស្សាហកម្មរថយន្តយក្សរបស់អាមេរិក Ford និង General Motors បានពន្យារពេលផែនការពង្រីកផលិតកម្ម EV របស់ពួកគេ ។ ជាមួយគ្នានេះ ក្នុងខែមករា ក្រុមហ៊ុន Tesla បានព្រមានថា កំណើនលក់របស់ខ្លួននឹងធ្លាក់ចុះក្នុងឆ្ឆ្នាំ ២០២៤ ជាងឆ្នាំ ២០២៣ ៕
ប្រែសម្រួលដោយ÷ ប៉ោ កុសល

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ