ព័ត៌មានអន្ដរជាតិ
ថៃ ជិតដាក់ សម្លតុងយ៉ាំ ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី អង្គការយូណេស្កូ
តាមការចុះផ្សាយរបស់ The Nation កាលពីថ្ងៃពុធទី២៨ខែកុម្ភៈ, ប្រទេសថៃ នឹងបញ្ជូនឯកសារទៅអង្គការយូណេស្កូ ដើម្បីដាក់បញ្ចូលសម្លតុងយ៉ាំ ឲ្យក្លាយជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី នៅចុងឆ្នាំនេះ។

រដ្ឋមន្ត្រីក្រសួងវប្បធម៌ លោក Sermsak Pongpanich និយាយថា ក្រៅពីសម្លតុងយ៉ាំ, Kebaya ដែលជាសម្លៀកបំពាក់ប្រពៃណីនៅភាគខាងត្បូងប្រទេសថៃ សិង្ហបុរី ព្រុយណេ ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ក៏កំពុងស្ថិតក្នុងការពិចារណា ស្នើដាក់បញ្ចូលក្នុងសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូនៅចុងឆ្នាំនេះដូចគ្នា។
ព័ត៌មាននេះកើតឡើង ស្របពេលប្រទេសថៃ កំពុងរៀបចំដាក់ស្នើឈុតសម្លៀកបំពាក់ជាតិ បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ ប៉ុន្តែក្រសួងវប្បធម៌ ត្រូវសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រីជាមុនសិន។

លោក Sermsak គូសបញ្ជាក់ថា ការបញ្ជូនឯកសារជាផ្លូវការពាក់ព័ន្ធចំណេះដឹង សិល្បៈហត្ថកម្ម និងរបៀបច្នៃប្រឌិត ឬបង្កើតសម្លៀកបំពាក់នេះត្រូវបានរៀបចំរួចរាល់ហើយ ប៉ុន្តែត្រូវឆ្លងកាត់ការយល់ព្រមពីគណៈរដ្ឋមន្ត្រីជាមុនសិន ហើយពេលដែលគ្រប់យ៉ាងរួចរាល់ នាយកដ្ឋានផ្សព្វផ្សាយវប្បធម៌នឹងបញ្ជូនព័ត៌មានទៅអង្គការយូណេស្កូក្នុងខែមីនានេះតែម្តង។
ជាមួយគ្នានោះ តាមការឲ្យដឹងពីលោក Kowit Pakamart អគ្គនាយកនៃនាយកដ្ឋានផ្សព្វផ្សាយវប្បធម៌ថៃ, ឈុតសម្លៀកបំពាក់ជាតិផ្លូវការនេះ គឺបង្ហាញពីអត្តសញ្ញាណរបស់ប្រទេស ដែលត្រូវបានថែរក្សាអស់រយៈពេលជាង១៤០០ឆ្នាំមកហើយ ពោលគឺតាំងតែពីសម័យកាល ទ្វារវតី មកម្ល៉េះ។

លោក Kowit ពន្យល់ថា “ការខិតខំលើកស្ទួយឈុតសម្លៀកបំពាក់នេះគឺបានកើតឡើងអំឡុងឆ្នាំ១៩៦០ នៅពេលព្រះមហាក្សត្រិយានី Sirikit ជំរុញឲ្យសិក្សាពីការវិវឌ្ឍនៃរបៀបស្លៀកពាក់របស់នារីថៃ ហើយក៏បានបង្កើតឈុតចំនួន៨ប្រភេទ សម្រាប់មនុស្សស្លៀកពាក់ក្នុងឱកាសផ្សេងៗ”។
ដូចនេះហើយ ក្នុងជីវិតរស់នៅនាពេលសព្វថ្ងៃ ប្រជាជនថៃនៅតែបន្តស្លៀកសម្លៀកបំពាក់ប្រពៃណីជាតិទាំង៨ប្រភេទ ដើម្បីចូលរួមពិធីផ្សេងៗដូចជាពិធីរបស់រដ្ឋ និងពិធីសាសនាជាដើម៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃ ជះលុយជិត ៣លានដុល្លារ រៀបចំ “ពិធីបុណ្យ មហា សង្ក្រាន្ត ពិភពលោក” ឲ្យអធិកអធម ប្រមូលទេសចរ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ