ព័ត៌មានអន្ដរជាតិ
សេតវិមាន បញ្ចេញលទ្ធផល តេស្តសុខភាពរបស់លោក ចូ បៃដិន
តាមសេចក្តីរាយការណ៍របស់ Fox News កាលពីថ្ងៃពុធទី២៨ខែកុម្ភៈ, ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានឆ្លងកាត់ការពិនិត្យសុខភាពប្រចាំឆ្នាំនៅមន្ទីរពេទ្យទាហាន Walter Reed ហើយជាលទ្ធផលបង្ហាញថា មេដឹកនាំវ័យចំណាស់ជាងគេក្នុងប្រវត្តិសាស្ត្រអាមេរិករូបនេះ មានសុខភាពល្អគ្រប់គ្រាន់ អាចដឹកនាំប្រទេសបានជាបន្តទៀត។

វេជ្ជបណ្ឌិតចំនួន២០នាក់ បានចូលរួមក្នុងការពិនិត្យសុខភាពរយៈពេល២ម៉ោងកន្លះនេះ ប៉ុន្តែអំឡុងពេលនោះ មិនមានការធ្វើតេស្តដើម្បីបញ្ជាក់ពីសុខភាពផ្លូវចិត្តរបស់លោក បៃដិន ទេ។
តាមសេចក្តីប្រកាសពីគ្រូពេទ្យសេតវិមាន គឺវេជ្ជបណ្ឌិត Kevin O’Connor បានឲ្យដឹងថា លោកប្រធានាធិបតីមានអារម្មណ៍ល្អ និងមិនមានអ្វីដែលត្រូវព្រួយបារម្ភឡើយ។ លោកបៃដិន គឺជាបុរសអាយុ៨១ឆ្នាំ ដែលមានសុខភាពល្អ រហ័សរហួននិងមាំមួនហើយនៅតែស័ក្តិសមក្នុងការអនុវត្តភារកិច្ចដោយជោគជ័យ ក្នុងនាមជានាយកប្រតិបត្តិ ប្រមុខរដ្ឋ និងអគ្គមេបញ្ជាការ។

យ៉ាងណាលទ្ធផលតេស្តក៏បង្ហាញដែរ លោក បៃដិន កំពុងទទួលការព្យាបាលជំងឺមួយចំនួនដូចជាបេះដូង, ការច្រាលក្រពះពោះវៀន, អាឡ័កស៊ីតាមរដូវ, និងសរសៃក្នុងនៃជើងទាំងពីរ ដែលធ្វើឲ្យគាត់ពិបាកដើរ ហើយមានអាការមួយដែលត្រូវបានរកឃើញថ្មីខុសពីឆ្នាំមុន នោះគឺបញ្ហាស្ទះខ្យល់ពិបាកគេង ប៉ុន្តែនេះមិនមែនជាក្តីបារម្ភឡើយព្រោះគាត់ប្រើម៉ាស៊ីនជំនួយ។
ការធ្វើតេស្តសុខភាពនេះកើតឡើង បន្ទាប់ពីមានមតិរិះគន់ជាយូរមកហើយ លើរដ្ឋបាលលោក បៃដិន ថា គ្មានតម្លាភាពលើសុខភាពរបស់ប្រធានាធិបតី។ អ្នករិះគន់ចោទថា លោក បៃដិន មិនមានសតិសម្បជញ្ញៈគ្រប់គ្រាន់ក្នុងការកាន់តំណែងជាប្រធានាធិបតីទេ ជាពិសេសបន្ទាប់ពីរបាយការណ៍របស់រដ្ឋអាជ្ញាថ្មីៗនេះដែលថា លោកមានវ័យចំណាស់ពេក និងវង្វេងវង្វាន់។

លើសពីនេះ នៅដើមខែកុម្ភៈ អ្នកសាធារណរដ្ឋមកពីរដ្ឋ តិចសាស់ លោក Ronny Jackson ដែលក៏ជាវេជ្ជបណ្ឌិតសេតវិមានផងដែរ ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ និង បារ៉ាក់ អូបាម៉ា ព្រមទាំងសមាជិកសភាគណបក្សសាធារណរដ្ឋចំនួន៨៣រូបផ្សេងទៀត បានសរសេរលិខិតដែលលាតត្រដាងច្បាស់ៗពីក្តីបារម្ភធំធេង អំពីសមត្ថភាពខួរក្បាលរបស់លោក បៃដិន។
មិនត្រឹមប៉ុណ្ណឹង របាយការណ៍របស់ទីប្រឹក្សាពិសេស នៃក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក Robert Hur ថែមទាំងបានរកឃើញព័ស្តុតាងមួយចំនួនទៀតផងដែលថា លោក បៃដិន អាចបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិព្រោះលោកមានរក្សាទុកឯកសារសម្ងាត់ ក្រោយចាកចេញពីតំណែងជាអនុប្រធានាធិបតីក្នុងឆ្នាំ២០១៧។
សូមបញ្ជាក់ថា លោក ចូ បៃដិន ស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកទី៤៦ នៅថ្ងៃទី២០ខែមករាឆ្នាំ២០២១។ លោកក៏ធ្លាប់កាន់តំណែងជាអនុប្រធានាធិបតីផងដែរចន្លោះឆ្នាំ២០០៩ដល់២០១៧ ក្រោមការដឹកនាំរបស់លោក បារ៉ាក់ អូបាម៉ា៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក ចូ បៃដិន និង ដូណាល់ ត្រាំ ប្រកាសធ្វើដំណើរទៅព្រំដែនម៉ិកស៊ិក នៅថ្ងៃតែមួយ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ