Connect with us

ព័ត៌មានអន្ដរជាតិ

សមាជិកសភាអាមេរិក ឈានដល់កិច្ចព្រមព្រៀង បញ្ចៀសការបិទរដ្ឋាភិបាល ជាបណ្តោះអាសន្ន

បានផុស

នៅ

តាមការចុះផ្សាយរបស់ Reuters, ទីបំផុត ថ្នាក់ដឹកនាំសមាជិកសភាសហរដ្ឋអាមេរិក បានឈានដល់កិច្ចព្រមព្រៀងបណ្តោះអាសន្នមួយ ដើម្បីទប់ស្កាត់ការបិទរដ្ឋាភិបាលមួយផ្នែក មុនថ្ងៃឱសាទវាទ ដែលនេះមានន័យថា វិក្កយបត្រផ្តល់មូលនិធិចំនួន៤ នឹងត្រូវពន្យាដល់ថ្ងៃទី៨ខែមីនា រីឯកញ្ចប់ថវិកានៅសេសសល់ នឹងត្រូវពន្យារដល់ថ្ងៃទី២២ខែមីនាឯណោះ។ 

(រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមាជិកសភាកំពូលអាមេរិកបាននិយាយក្នុងសេចក្តីថ្លែងការណ៍រួមនៅថ្ងៃព្រហស្បតិ៍ទី២៩ខែកុម្ភៈថា “យើងមានកិច្ចព្រមព្រៀងដែលសភាត្រូវតែធ្វើការក្នុងលក្ខណៈទ្វេភាគី ដើម្បីផ្តល់មូលនិធិដល់រដ្ឋាភិបាលរបស់យើង”។

គេដឹងថា កន្លងមក គណបក្ស​ប្រជាធិបតេយ្យនិង​គណបក្ស​សាធារណរដ្ឋ បានទាស់ទែងគ្នាយ៉ាងខ្លាំងពាក់ព័ន្ធ​ការ​ចរចា​ស្តីពីកញ្ចប់ថវិកាលើបញ្ហា​សន្តិសុខ​ព្រំដែន និង​ជំនួយ​​អ៊ុយក្រែន ហើយកិច្ចព្រមព្រៀងទ្វេភាគីដែលសម្រេចដោយអ្នកចរចារបស់រដ្ឋសភានិងព្រឹទ្ធសភានេះ​ កើតឡើងមួយថ្ងៃបន្ទាប់ពីសមាជិកសភា ធ្វើដំណើរទៅសេតវិមានដើម្បីជួបជាមួយលោកប្រធានាធិបតី ចូ បៃដិន។

លោក ចូ បៃដិន (រូបថត៖ CNBC)

ទោះបីជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងក៏នៅតែត្រូវឆ្លងកាត់ការបោះឆ្នោតគាំទ្រពីសមាជិកសភាផ្សេងទៀតផងដែរ ខណៈមេ​ដឹក​នាំ​សភា កំពុង​ប្រឈម​មុខ​នឹង​កិច្ច​ការ​ដ៏លំបាក ពោលគឺត្រូវ​បញ្ចុះ​បញ្ចូលមន្ត្រីរបស់ពួកគេ​ឲ្យ​គាំទ្រ​កិច្ច​ព្រម​ព្រៀង​នេះឲ្យខានតែបាន។

មិនមែនជារឿងងាយស្រួលឡើយក្នុងការទទួលបានសំឡេងឆ្នោតគាំទ្រ ព្រោះថា មានការខ្វែងគំនិតគ្នាខ្លាំងណាស់ក្នុងចំណោមសមាជិកសភាខាងគណបក្សសាធារណរដ្ឋ។ ពួកគេចង់កាត់បន្ថយការចំណាយ ហើយទទូចថា ប្រាក់ដែលនឹងត្រូវយកទៅជួយអ៊ុយក្រែននោះ គួរតែយកទៅប្រើប្រាស់សម្រាប់សន្តិសុខព្រំដែនអាមេរិក វិញប្រសើរជាង។

(រូបថត៖ Getty)

សូមបញ្ជាក់ មានការបិទរដ្ឋាភិបាលសហរដ្ឋអាមេរិកទាំងមូលឬការបិទដោយផ្នែកចំនួន១០លើករួចមកហើយ ក្នុងរយៈពេល៤ទសវត្សរ៍ចុងក្រោយនេះ។

ប្រសិនបើកិច្ចព្រមព្រៀងមិនត្រូវបានបោះឆ្នោតគាំទ្រទេនោះ, ស្ថាប័នរដ្ឋាភិបាលប្រហែល ២០% រួមទាំងទីភ្នាក់ងារដែលត្រួតពិនិត្យវិស័យកសិកម្ម ដឹកជញ្ជូន និងកិច្ចការអតីតយុទ្ធជនផងដែរនោះ នឹងត្រូវបិទជាបណ្តោះអាសន្ននៅម៉ោង ១២:០១ថ្ងៃត្រង់ថ្ងៃសៅរ៍ (ពេលវេលានៅអាមេរិក)៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ប្រធានសភា អាមេរិក បង្ហាញទំនុកចិត្តថា រដ្ឋាភិបាលសហព័ន្ធនឹងចៀសផុត​ពីការបិទនៅខែក្រោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២៤ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២២ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម