ព័ត៌មានអន្ដរជាតិ
Joe Biden និង Netanyahu និយាយទូរស័ព្ទជាមួយគ្នាលើកដំបូងផ្តោតលើសារៈសំខាន់មួយចំនួន
លោក Joe Biden បានជួបសន្ទនាតាមទូរស័ព្ទជាផ្លូវការលើកដំបូងជាមួយលោក Benjamin Netanyahu ។ នេះបើតាមការបញ្ជាក់ពីសេតវិមានកាលពីថ្ងៃពុធបន្ទាប់ពីមានសំណួរចោទសួរថាតើប្រធានាធិបតីសហរដ្ឋអាមេរិកកំពុងព្យាយាមផ្ញើសារទៅនាយករដ្ឋមន្រ្តីអ៊ីស្រាអែលដើម្បីពន្យារពេលការហៅទូរស័ព្ទនេះឬក៏យ៉ាងណា ។
លោក Biden បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានថា លោកមានការសន្ទនាល្អជាមួយលោក Netanyahu កាលពីថ្ងៃពុធ ។

នេះគឺជាការហៅទូរស័ព្ទលើកដំបូងរបស់លោក Biden ទៅកាន់មេដឹកនាំនៅមជ្ឈិមបូព៌ាចាប់តាំងពីលោកបានចូលកាន់តំណែងកាលពីថ្ងៃទី ២០ ខែមករាដែលបង្ហាញពីសារៈសំខាន់នៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលដែលមានភាពរឹងមាំអស់រយៈពេលជាច្រើនទសវត្សមកហើយ ។
សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយអំពីការហៅទូរស័ព្ទនេះថា លោក Biden និងលោក Netanyahu បានពិភាក្សាពីសារៈសំខាន់នៃការបន្តពិគ្រោះយោបល់យ៉ាងជិតស្និទ្ធលើបញ្ហាសន្តិសុខក្នុងតំបន់រួមទាំងអ៊ីរ៉ង់ ។

សេចក្តីថ្លែងការណ៍នោះបាននិយាយថា “មេដឹកនាំទាំងពីរបានកត់សម្គាល់ពីទំនាក់ទំនងផ្ទាល់ខ្លួនដ៏យូរអង្វែងរបស់ពួកគេ ហើយបាននិយាយថា ពួកគេនឹងធ្វើការរួមគ្នាដើម្បីបន្តពង្រឹងសម្ព័ន្ធភាពខ្ជាប់ខ្ជួនរវាងអ៊ីស្រាអែល និងសហរដ្ឋអាមេរិក” ។
លោកប្រធានាធិបតីបានសង្កត់ធ្ងន់លើការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះការធ្វើឲ្យប្រក្រតីនូវទំនាក់ទំនងរវាងអ៊ីស្រាអែល និងបណ្តាប្រទេសនៅក្នុងពិភពអារ៉ាប់ និងមូស្លីម ។ គាត់បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធ្វើការដើម្បីជំរុញសន្តិភាពនៅទូទាំងតំបន់រួមទាំងរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ។

ទន្ទឹមនោះលោក Biden ក៏បានផ្តល់ការគាំទ្រយ៉ាងខ្លាំងដល់កិច្ចព្រមព្រៀង Abraham ដែលជាកិច្ចព្រមព្រៀងភាពប្រក្រតីខាងការទូតដែលត្រូវបានរំលោភដោយរដ្ឋបាលរបស់លោក Donald Trump រវាងអ៊ីស្រាអែល និងបារ៉ែន អារ៉ាប់រួម ស៊ូដង់ និងម៉ារ៉ុក ។
រដ្ឋបាលរបស់លោក Biden បាននិយាយថា ខ្លួននឹងពិនិត្យមើលការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ ។

ជាមួយគ្នានេះដែរការិយាល័យរបស់លោក Netanyahu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា លោក Biden បានសរសើរនាយករដ្ឋមន្រ្តីអ៊ីស្រាអែលចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ហើយបាននិយាយថាអ្នកទាំងពីរបានផ្លាស់ប្តូរគំនិតស្តីពីមធ្យោបាយនានាដើម្បីដោះស្រាយជាមួយនឹងជំងឺរាតត្បាតនេះ ។
គួរបញ្ជាក់ថា លោក Biden បាននិយាយជាមួយមេដឹកនាំពិភពលោកមួយចំនួនចាប់តាំងពីក្លាយជាប្រធានាធិបតីដែលរួមមាននាយករដ្ឋមន្រ្តីកាណាដាលោក Justin Trudeau នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson ប្រធានាធិបតីរុស្ស៊ី Vladimir Putin និងប្រធានាធិបតីចិន Xi Jinping ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ Joe Biden និង Xi Jinping និយាយទូរស័ព្ទជាមួយគ្នាលើកដំបូងផ្តោតលើបញ្ហាសំខាន់ៗ
ចុចអាន ៖ អាមេរិកលក់អាវុធឲ្យអេហ្ស៊ីប ទោះប្រទេសនេះរំលោភសិទ្ធិមនុស្សក៏ដោយ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ