Connect with us

ព័ត៌មានអន្ដរជាតិ

ពិធីជប់លៀង មុនមង្គលការកូនប្រុសពៅមហាសេដ្ឋី ឥណ្ឌា ភ្ញៀវចូលរួមសុទ្ធតែបុគ្គលល្បីលើលោក

បានផុស

នៅ

យោងតាមកាសែត Daily Mail បានរាយការណ៍ថា​ កូនប្រុសពៅរបស់មហាសេដ្ឋីឥណ្ឌា Mukesh Ambani លោក Anant Ambani និងគូដណ្តឹង Radhika Merchant បានប្រារព្ធពិធីជប់លៀង នៅកន្លែងដ៏ស្រស់ស្អាតនៃ Jamnagar រដ្ឋ Gujarat ខណៈពិធីមង្គលការរបស់ពួកគេនឹងធ្វើឡើងថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២៤។

កាសែត The Times of India ក៏បានបង្ហាញដែរថា ព្រឹត្តិការណ៍នេះបានទាក់ទាញតារាល្បីៗមកពីផ្នែកអាជីវកម្ម បច្ចេកវិទ្យា និងការកម្សាន្ត ក្នុងនាមជាភ្ញៀវ VIPs ដូចជាគូស្នេហ៍ Bill និង Melinda Gates, Mark Zuckerberg, Ivanka Trump និងសមាជិកនៃគ្រួសាររាជវង្សប៊ូតង់ដែលគេរំពឹងថានឹងចូលរួម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើសពីនេះថែមទៀតដែរ ភាពអស្ចារ្យនៃព្រឹត្តិការណ៍នេះ ក៏នឹងលេចនូវវត្តមានបន្ថែមទៀតពីតារាបូលីវូដដូចជា Amitabh Bachchan, Rajinikanth, Shah Rukh Khan និង Alia Bhatt ស្របពេលដែលរបាយការណ៍ដដែលបង្ហាញ​ថា ​តារា​ចម្រៀង R&B ពិភព​លោក Rihanna និង​តារា Punjabi Diljit Dosanjh ក៏បានសម្តែង​ក្នុង​ព្រឹត្តិការណ៍​នេះ ដើម្បីរំឮកដល់ការសម្តែងរបស់តារាពិភពលោក Beyoncé នៅក្នុងពិធីមង្គលការឆ្នាំ ២០១៨ របស់បងស្រីរបស់ Anant Isha Ambani ផងដែរ។

ការប្រារព្ធពិធីនេះចាប់ផ្តើមជាមួយនឹងពិធីជប់លៀង Evening in Everland ដែលជាប្រធានបទនៃពិធីជប់លៀងស្រាក្រឡុកនៅថ្ងៃទី ០១ ខែមីនា។ ភ្ញៀវនឹងទទួលបានបទពិសោធន៍ដូចដើរលើព្រៃនៅមជ្ឈមណ្ឌលសង្គ្រោះសត្វ Reliance ដ៏ធំទូលាយរបស់កូនកំលោះនៅថ្ងៃបន្ទាប់។ មជ្ឈមណ្ឌលនេះគឺជាជម្រកសត្វជាង ២,០០០ ក្បាលនៅលើផ្ទៃដី ៦៥០ហិចតា។ ក្រោយមកនៅថ្ងៃនោះ ពួកគេនឹងរីករាយជាមួយព្រឹត្តិការណ៍ Mela Rogue ដោយតម្រូវឲ្យអ្នកចូលរួមត្រូវស្លៀកពាក់បែបរ៉ូមែនទិក។

សូមជម្រាបជូនដែរថា គូស្នេហ៍​មួយ​គូ​នេះ​មាន​ចំណង​មិត្តភាព​ចាប់តាំងពី​កុមារភាព​ នៅពេលពួកគេ​សិក្សា​នៅ​សហរដ្ឋអាមេរិក។ បច្ចុប្បន្ន Radhika Merchant មានអាយុ២៩ ឆ្នាំ នាងជាកូនស្រីរបស់ Shri Viren Merchant ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុនឱសថឯកជន Encore Healthcare ។ ចំណែក Anant Ambani អាយុ ២៨ ឆ្នាំជាកូនពៅរបស់លោក Mukesh Ambani ដែលដឹកនាំក្រុមហ៊ុន Reliance Industries មានប្រាក់ចំណូលចំនួន ១១០ ពាន់លានដុល្លារ។ ទស្សនាវដ្ដី Forbes បានវាយតម្លៃទ្រព្យសម្បត្តិរបស់ Mukesh Ambani ចំនួន ១១៦ ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៤៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ម្ហូប ២៥០០ មុខនឹងបម្រើក្នុងពិធីជប់លៀង មុនមង្គលការកូនប្រុសពៅមហាសេដ្ឋី ឥណ្ឌា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៩ វិនាទី មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម