ព័ត៌មានអន្ដរជាតិ
ចម្លើយខ្លះៗពីស្ត្រី ថៃ ដែលសមត្ថកិច្ច កម្ពុជា ចាប់ខ្លួន សង្ស័យជាប់ពាក់ព័ន្ធករណីសម្លាប់ជនជាតិ តៃវ៉ាន់
សមត្ថកិច្ចកម្ពុជាកាលពីថ្ងៃទី២៧ ខែកុម្ភៈកន្លងទៅបានចាប់ឃាត់ខ្លួនស្ត្រីជនជាតិថៃម្នាក់ដែលជាប់ពាក់ព័ន្ធនឹងជនជាតិតៃវ៉ាន់ ៤ នាក់ផ្សេងទៀតពីបទឃាតកម្មលើបុរសជនជាតិតៃវ៉ាន់ ខណៈតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា បច្ចុប្បន្នជនសង្ស័យជនជាតិតៃវ៉ាន់ ៣ នាក់ក្នុងចំណោម ៤ នាក់នោះកំពុងរត់គេចខ្លួចពីការតាមចាប់នៅកម្ពុជា ឯម្នាក់ទៀតបានហោះត្រឡប់ទៅតៃវ៉ាន់វិញហើយ ។
អគ្គស្នងការរងនគរបាលជាតិថៃលោក Thana Chuwong បានប្រាប់កាសែត Bangkok Post ថា ជនសង្ស័យមានឈ្មោះ Priyanuch Thammarat ភេទស្រី អាយុ ២៣ ឆ្នាំត្រូវបានចាប់ឃាត់ខ្លួននៅលើទឹកដីកម្ពុជា ហើយនាងត្រូវគេជឿថាជាម្ចាស់រថយន្ត Mazda ពណ៌ក្រហមដែលដឹកសាកសពជនជាតិតៃវ៉ាន់ឈ្មោះ Shih Mou Chiang អាយុ ៤៤ ឆ្នាំពីកន្លែងធ្វើសកម្មភាពទៅប្លុងចោលនៅក្នុងតូបលក់អាហារគ្មានមនុស្សនៅមួយកន្លែងក្បែរអាកាសយានដ្ឋានសុវណ្ណភូមិក្នុងទីក្រុងបាងកកកាលពីថ្ងៃទី២៥ ខែកុម្ភៈកន្លងទៅ ។
លោក Thana បានបញ្ជាក់ទៀតថា ជនរងគ្រោះជាជនជាតិតៃវ៉ាន់ត្រូវបានបាញ់ចំក្បាលជាច្រើនគ្រាប់នៅផ្ទះមួយកន្លែងស្ថិតក្នុងតំបន់ Lat Plakhao នៃសង្កាត់ Lat Phrao ក្នុងទីក្រុងបាងកក ហើយរហូតមកដល់ពេលនេះប៉ូលិសក៏បានសាកសួរចម្លើយជនងសង្ស័យរូបនេះផងដែរ ដោយសារតែនាងគឺជាសាក្សីដ៏សំខាន់ក្នុងការបំបែកសំណុំរឿងនេះ ។ ទោះយ៉ាងណា ក្នុងការសាកសួរចម្លើយនោះ នាង Priyanuch បានបដិសេធថា មិនជាប់ពាក់ព័ន្ធនឹងឃាតកម្មមួយនេះនោះឡើយ ហើយនាងក៏មិនមានជាប់ទាក់ទិននឹងមុខជំនួញរកស៊ីជាមួយបុរសជនជាតិតៃវ៉ាន់ទាំងអស់នោះដែរ ។
នាង Priyanuch បានឆ្លើយទៀតថា ជនសង្ស័យជនជាតិតៃវ៉ាន់ម្នាក់ឈ្មោះ Wang Hung Teng អាយុ ៤២ ឆ្នាំ គឺជាមិត្តប្រុសរបស់នាង ហើយនៅថ្ងៃកើតហេតុនោះ នាងនៅផ្ទះជាន់ទី៣ បន្ទាប់មកបានឮស្នូរកាំភ្លើងចំនួន ២ គ្រាប់ ហើយនាងទើបតែដឹងអំពីឃាតកម្មនេះ នៅពេលដែលមិត្តប្រុសឈ្មោះ Wang បានប្រាប់នាងឲ្យរៀបចំអីវ៉ាន់ ហើយរត់គេចទៅប្រទេសកម្ពុជា ។
ទោះយ៉ាងណា អំឡុងរត់ភៀសខ្លួនមកកម្ពុជា ប៉ូលិសក្រុងបាងកកក៏បានឆ្មក់ចូលផ្ទះជនសង្ស័យ ហើយបានរកឃើញស្នាមប្រឡាក់ឈាមជាច្រើនក្នុងកន្លែងស្នាក់នៅរបស់នាង ប្រទះឃើញម៉ូតូម៉ាក Ducati ពណ៌ក្រហមរបស់ជនរងគ្រោះឈ្មោះ Shih Mou ចតនៅខាងក្រៅផ្ទះនាង ជាពិសេសសមត្ថកិច្ចក៏បានរកឃើញថ្នាំញៀនប្រភេទកេតាមីន ៥០ ក្រាមនៅក្នុងផ្ទះនោះផងដែរ ។
ចំណែកដំណើររឿងក្រោយឃាតកម្មនេះវិញ លោក Napatpong Supaporn ប្រធានអន្តោប្រវេសន៍ខេត្តស្រះកែវបានឲ្យដឹងថា កាមេរ៉ាសុវត្ថិភាពថតបានបង្ហាញពីក្រុមក្មេងទំនើងតៃវ៉ាន់មួយក្រុមដែលមកដល់ខេត្តស្រះកែវតាមឡានក្រុងប្រហែលម៉ោង ៤ រសៀលថ្ងៃទី២៥ ខែកុម្ភៈ ។ ជនសង្ស័យទាំង ៥ នាក់បានបង្ហាញលិខិតឆ្លងដែនដល់មន្ត្រីអន្តោប្រវេសន៍ ហើយបានឆ្លងដែនចូលមកក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ នៅម៉ោងប្រមាណ ៦ ល្ងាចថ្ងៃដដែល ក្រោយពេលក្រុមជនងសង្ស័យទាំងនោះបានធ្វើសកម្មភាពសម្លាប់ជនរងគ្រោះ និងប្លុងចោលក្នុងតូបអាហារ ប៉ុន្តែនៅពេលនោះ ប៉ូលិសមិនទាន់អាចចាប់ឃាត់ខ្លួនជនសង្ស័យទាំងនោះឡើយ ដោយសារតែមិនមានដីកាចាប់ខ្លួន ។
គួរបញ្ជាក់ថា ជនរងគ្រោះឈ្មោះ Shih Mou ក៏ជាមុខសញ្ញាតាមចាប់ខ្លួនពីកោះតៃវ៉ាន់ផងដែរពីបទប្លន់ និងកាន់កាប់អាវុធខុសច្បាប់ ហើយបានរត់ភៀសខ្លួនមកកាន់ទឹកដីនៃប្រទេសថៃ ពោលប៉ុន្មានថ្ងៃមុនពេលកើតហេតុ ខណៈកាលពីថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅ ជនរងគ្រោះរូបនេះក៏បានលួចរថយន្ត Toyota Yaris ពណ៌សនៅទីក្រុងប៉ាតាយ៉ាផងដែរ ៕
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ កម្ពុជា ជាប់លេខ ១ ជាគោលដៅទេសចរណ៍វប្បធម៌ល្អដាច់គេនៅ អាស៊ី ឯថៃ-វៀតណាម ត្រឹមតោងពីក្រោយ
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?