Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកជំនាញ ស្មើឲ្យរដ្ឋាភិបាលថៃ ផ្តល់សញ្ជាតិ ដល់កូនពលករចំណាកស្រុក ដែលកើតក្នុងដីខ្លួន

បានផុស

នៅ

លោកវេជ្ជបណ្ឌិត Somchai Jitsuchon នាយកស្រាវជ្រាវនៃការអភិវឌ្ឍរួមគ្នា នៅវិទ្យាស្ថានអភិវឌ្ឍន៍ស្រាវជ្រាវថៃ (TDRI) ​បាន​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​ផ្តល់​សញ្ជាតិ​ថៃ ​ដល់​កុមារ​​កើត​លើដីប្រទេស​នេះ ក្នុងគ្រួសារមាន​ឪពុក​ម្តាយជា​ជនជាតិ​ភាគតិច ឬ​ពលករ​ចំណាក​ស្រុក ដើម្បី​ដោះស្រាយ​ចំពោះវិបត្តិនៃការ​ធ្លាក់​ចុះ​អត្រា​កំណើត​របស់​ប្រជាជន។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ Thai PBS នៅថ្ងៃព្រហស្បតិ៍ទី២៩ខែកុម្ភៈ។

លោក Somchai Jitsuchon (រូបថត៖ EEF)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកជំនាញសង្គមរូបនេះនិយាយថា ឆ្នាំមុន ប្រទេសថៃមានអត្រាកំណើតប្រហែល៥០ម៉ឺននាក់ ហើយតួលេខ ត្រូវគេរំពឹងថា នឹងធ្លាក់ចុះមកនៅត្រឹម១០ម៉ឺននាក់ប៉ុណ្ណោះ ក្នុងរយៈពេល៤ទៅ៥ឆ្នាំខាងមុខ ដោយសារតែ គ្រួសារជាច្រើនមិនមានកូនទាល់តែសោះ ឬមានកូនតែម្នាក់គត់ ព្រោះតែបញ្ហាហិរញ្ញវត្ថុ។ លើសពីនេះ គូស្វាមីភរិយាទើបរៀបការថ្មីថ្មោងប្រហែល៦០% គឺមិនទាន់ត្រៀមខ្លួន ឬគ្មានលទ្ធភាពយកកូនឡើយ។

ដោយសារហេតុផលខាងលើនេះហើយ ទើបលោក​ស្នើ​ឲ្យផ្តល់​សញ្ជាតិ​ថៃ ​ដល់​កុមារ​ដែល​កើត​ក្នុង​ប្រទេស​ដែលមាន​ឪពុក​ម្តាយ​ជា​ជនជាតិ​ភាគតិច ឬ​ជាពលករ​ចំណាក​ស្រុក ខណៈលោក​​ប៉ាន់ស្មានថា ​ប្រហែល​ជា​មានករណីចាប់កំណើតបែបនេះ ​ប្រហែល​មួយ​លាន​នាក់រួចទៅហើយ​នៅ​ក្នុង​ប្រទេសថៃ។

(រូបថត៖ Thai PBS)

លោក Somchai បន្តថា រាជរដ្ឋាភិបាល ក៏គួរតែបង្កើនគុណភាពជីវិតដល់កុមារទាំងនេះ ដោយអនុញ្ញាតឲ្យពួកគេទទួលបានការអប់រំ ការថែទាំសុខភាព និងសេវាផ្សេងៗ ស្រដៀងនឹងកុមារថៃផងដែរ ដូច្នេះពួកគេនឹងមានអារម្មណ៍ថា ខ្លួនពិតជាជនជាតិថៃពេញសិទ្ធិមែន។

សូមបញ្ជាក់ថា បច្ចុប្បន្ន កុមារដែលចាប់កំណើតបែបនេះ មិនត្រូវបានរាប់បញ្ចូលក្នុងជំរឿនថៃ និងគ្មានសិទ្ធិចុះឈ្មោះឡើយ។ ពួកគេទទួលបានតែអត្តសញ្ញាណប័ណ្ណលេខ១៣ខ្ទង់ ដែលចាប់ផ្តើមដោយលេខ ០ ខុសពីអត្តសញ្ញាណប័ណ្ណធម្មតាសម្រាប់ជនជាតិថៃ ប៉ុណ្ណោះ។

ទោះបីជាយ៉ាងណាក៏ដោយ មានកុមារមួយចំនួនមិនទទួលបានអត្តសញ្ញាណប័ណ្ណពិសេសនេះទេ ដោយសារពួកគេមិនមានឯកសារផ្លូវការណាមួយដើម្បីបញ្ជាក់ថា ពួកគេកើតនៅក្នុងប្រទេសថៃ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ថៃ ជិតដាក់ សម្លតុងយ៉ាំ ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី អង្គការយូណេស្កូ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២៣ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២២ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម