Connect with us

ព័ត៌មានអន្ដរជាតិ

រកឃើញឃ្លាំងអាវុធសម្ងាត់ដ៏ធំរបស់ក្រុមភេរវករ ISIS នៅស៊ីរី

បានផុស

នៅ

អ្នកនាំពាក្យក្រុមប្រដាប់អាវុធរុស្ស៊ីក្នុងប្រទេសស៊ីរីបានប្រាប់អ្នកយកព័ត៌មានថា ឃ្លាំងអាវុធសម្ងាត់ដ៏ធំមួយដែលប្រើដោយក្រុមសកម្មប្រយុទ្ធ ISIS នៅក្នុងខេត្ត Homs និងខេត្ត Deir ez-Zor ភាគខាងត្បូងប្រទេសស៊ីរីត្រូវបានរកឃើញដោយកងទ័ពរដ្ឋាភិបាលរបស់ប្រទេសនេះដោយមានការគាំទ្រពីយន្តហោះដ្រូនរបស់កងទ័ពអាកាសរុស្ស៊ី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យបាននិយាយថា  “ជាលទ្ធផលនៃការឃ្លាំមើល និងប្រតិបត្តិការស្រាវជ្រាវរបស់កងកម្លាំងរដ្ឋាភិបាលស៊ីរីដោយមានការគាំទ្រពីយន្តហោះដ្រូនរបស់កងកម្លាំងអវកាសរុស្ស៊ីនៅតំបន់វាលខ្សាច់ភាគខាងកើតនៃខេត្ត Homs ឃ្លាំងសម្ងាត់ដ៏ធំមួយដែលប្រើដោយពួកសកម្មប្រយុទ្ធ ISIS ដើម្បីធ្វើសកម្មភាពភេរវកម្មនៅខេត្ត Homs និងខេត្ត Deir ez-Zor ត្រូវបានរកឃើញ” ។

លោកបាននិយាយថា “សកម្មប្រយុទ្ធ ៤ នាក់នៅក្នុងរថយន្តដឹកទំនិញ ២ គ្រឿងដែលមានកាំភ្លើងយន្តធុនធ្ងន់ដែលត្រូវបានគេរកឃើញនៅក្បែរឃ្លាំងសម្ងាត់ និងបានការពារឃ្លាំងនោះត្រូវបានសម្លាប់ក្នុងអំឡុងពេលប្រតិបត្តិការនេះ” ។

ឃ្លាំងសម្ងាត់នេះមានកាំភ្លើងវែង និងកាំភ្លើងយន្តធុនស្រាល ៣៦ ដើម កាំភ្លើងយន្តធុនធំ ៧ ដើម កាំភ្លើងបាញ់គ្រាប់បែក និងគ្រាប់បែក ២៨ គ្រាប់ គ្រាប់ធមីស៊ីលប្រឆាំងរថក្រោះ មីន និងគ្រាប់បែក ៨៧ គ្រាប់ គ្រឿងផ្ទុះប្រមាណ ៤០ គីឡូក្រាម និងគ្រាប់កាំភ្លើងជាង ២២,០០០ គ្រាប់ រួមទាំងឧបករណ៍ដែលផលិតដោយប្រទេសសម្ព័ន្ធមិត្តអង្គការណាតូ ។ ក្នុងឃ្លាំងនោះក្រុមសកម្មប្រយុទ្ធក៏បានរក្សាទុកថ្នាំប្រហែល ៤៥ គីឡូក្រាមដែលថ្នាំមួយចំនួនក៏ត្រូវបាននាំយកមកពីបរទេស និងអាហារ ៣៥០ គីឡូក្រាមផងដែរ ។

ជាមួយគ្នានេះដែរលោកឧត្តមនាវី Vyacheslav Sytnik អនុប្រធានមជ្ឈមណ្ឌលបង្រួបបង្រួមនៃក្រសួងការពារជាតិរុស្ស៊ីបានថ្លែងនៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃពុធថា សកម្មប្រយុទ្ធមកពីក្រុមភេរវករ Jabhat al-Nusra បានបាញ់ផ្លោងសាជាថ្មីដាក់តំបន់ Idlib របស់ប្រទេសស៊ីរី ៣២ លើកក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ យោធាអាមេរិកបញ្ចេញទិន្នន័យស្តីពីគ្រោះថ្នាក់របស់ជនស៊ីវិល អំឡុងសង្គ្រាមប្រឆាំងនឹងក្រុម ISIS

ចុចអាន ៖ អាល្លឺម៉ង់និងដាណឺម៉ាក ចាប់ខ្លួនជនសង្ស័យក្រុម ISIS ១៤នាក់ រៀបផែនការវាយប្រហារភេរវកម្ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម