ព័ត៌មានអន្ដរជាតិ
លោក Biden សល់ពេល ៨ ខែទៀតដើម្បីដោះស្រាយបញ្ហានៅរដ្ឋ Michigan
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នៅសល់ពេល ៨ ខែទៀតដើម្បីដោះស្រាយបញ្ហានៅរដ្ឋ Michigan បន្ទាប់ពីលោកអាចបាត់បង់សន្នឹកឆ្នោតនៅទីនោះ ដោយសារតែអ្នកគាំទ្រលោកនៅរដ្ឋមួយនេះ និងនៅរដ្ឋមួយចំនួនទៀតដូចជា រដ្ឋ Swing កំពុងមានភាពស្ទាក់ស្ទើរនៅក្នុងការបោះឆ្នោតជូនរូបលោកនាខែវិច្ឆិកាខាងមុខ ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន CNN នៅថ្ងៃទី ២៩ ខែកុម្ភៈនេះ ។

យោងតាមការបោះឆ្នោតបឋមកាលពីថ្ងៃអង្គារកន្លងទៅ លោក Biden បានទទួលជ័យជម្នះ ៨១ ភាគរយនៃសំឡេងឆ្នោតសរុប បើទោះបីជាមនុស្សរាប់ម៉ឺននាក់បានបោះឆ្នោតតវ៉ាជុំវិញកិច្ចគាំទ្ររបស់លោកប្រធានាធិបតីរូបនេះចំពោះសង្គ្រាមរបស់អ៊ីស្រាអែលក៏ដោយ ។
អ្នកគាំទ្រលើកឡើងថា លោក Biden អាចស្វែងរកការបន្ធូរបន្ថយស្ថានការណ៍របស់គាត់ជាមួយម្ចាស់ឆ្នោតអាមេរិកអារ៉ាប់រាប់ពាន់នាក់បាន ដោយមានចំណាត់ការច្បាស់លាស់ជាមួយនឹងរអ៊ីស្រាអែល ប្រសិនបើគាត់ចង់បំបាក់ធ្មុងបេក្ខភាពមកពីគណបក្សសាធារណរដ្ឋ Donald Trump ។

បើទោះបីជាលទ្ធផលបង្ហាញថា លោក Biden មានប្រៀបជាងបេក្ខភាពដទៃទៀតក៏ដោយ ប៉ុន្តែសំឡេងឆ្នោតដែលគូសចោល ឬមិនពេញចិត្តលើរូបលោកមានទំហំច្រើនគួរឲ្យកត់សម្គាល់ ។ ការបោះឆ្នោតបឋមនេះ នឹងមិនកំណត់លទ្ធផលនៃការបោះឆ្នោតសកលនោះទេ ប៉ុន្តែវាក៏អាចជាការកំណត់ចំណុចខ្សោយនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់ប្រធានាធិបតីដែលកំពុងកាន់អំណាចរូបនេះ ។
ស្របពេលជាមួយគ្នានេះ លទ្ធផលឆ្នោតនៅរដ្ឋ Michigan ក៏នឹងជំរុញឲ្យមានការចោទជាសំណួរអំពីជំហរបស់លោកប្រធានាធិបតី Joe Biden កាន់តែច្រើនឡើងៗក្នុងចំណោមអ្នកដែលមានប្រតិកម្មខ្លាំងបំផុតចំពោះរឿងរ៉ាវនៃការសម្លាប់រង្គាលក្នុងភ្លើងសង្គ្រាមនៅតំបន់ហ្គាហ្សា ។
គួរបញ្ជាក់ថា លោក Biden បានបញ្ជូនជំនួយការសេតវិមានទៅកាន់រដ្ឋ Michigan ដើម្បីព្យាយាមពន្យល់ពីនយោបាយរបស់គាត់ចំពោះអ៊ីស្រាអែល ខណៈការគាំទ្ររបស់លោកចំពោះអ៊ីស្រាអែលគឺជាសិទ្ធិការពារខ្លួន ប៉ុន្តែលោកក៏បានជំរុញម្តងហើយម្តងទៀតឲ្យមានបទឈប់បាញ់បណ្តោះអាសន្នដើម្បីផ្តល់ជំនួយដល់តំបន់ហ្គាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាស ជាកន្លែងដែលជនស៊ីវិលរាប់ម៉ឺននាក់ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការយោធាអ៊ីស្រាអែល ៕

អត្ថបទ ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សុខភាព២ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ផ្ទុះការភ្ញាក់ផ្អើលខ្លាំងចំពោះវត្តមាន ហុងដា SCOOPY ស៊េរីថ្មី របស់ក្រុមហ៊ុនអិនស៊ីអិច ទើបតែចេញក្តៅៗ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ